Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តីប៉ាឡេស្ទីន៦០នាក់ ស្ថិតក្នុងចំណោមអ្នកទោសទាំង៣០០នាក់ ដែលអ៊ីស្រាអែល នឹងដោះលែង

បានផុស

នៅ

ក្នុងចំណោមបញ្ជីឈ្មោះអ្នកទោសប៉ាឡេស្ទីនទាំង៣០០នាក់ ដែលចេញផ្សាយដោយក្រសួងយុត្តិធម៌អ៊ីស្រាអែល គឺរួមមានអ្នកទោសស្រីប្រហែល៦០នាក់ ហើយភាគច្រើនក្នុងចំណោមអ្នកទាំងនោះ គឺត្រូវបានចាប់ខ្លួនក្នុងរយៈពេលពីរឆ្នាំចុងក្រោយ។

(រូបថត៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចោទប្រកាន់ភាគច្រើនប្រឆាំងនឹងពួកគេ គឺមានចាប់ពីការបង្កគ្រោះថ្នាក់ដល់សន្តិសុខក្នុងតំបន់ ការជ្រៀតចូលទៅក្នុងទឹកដីអ៊ីស្រាអែលដោយគ្មានលិខិតអនុញ្ញាត គប់ដុំថ្ម កាន់កាប់អាវុធ និងបង្កការខូចខាតនានា។

សូមបញ្ជាក់ថា បញ្ជីដែលបង្ហោះនោះ រួមមានទាំងឈ្មោះ អាយុ និងបទល្មើសរបស់អ្នកដែលនឹងត្រូវដោះលែង ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ មានអ្នក​ជាប់​ឃុំ​តែ​១៥០​នាក់​ប៉ុណ្ណោះ​ ដែលគេ​រំពឹង​ថា ​នឹង​ត្រូវ​ដោះ​លែង​ក្នុងដំណាក់កាលដំបូង។

នៅថ្ងៃពុធ ទី២២ខែវិច្ឆិកាថា គណៈរដ្ឋមន្ត្រី​របស់​អ៊ីស្រាអែល ​បាន​អនុម័តក្នុងសំឡេងភាគច្រើនលើ​កិច្ចព្រមព្រៀង​មួយ ​ដែល​នឹងនាំឲ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​ខ្លះ​ពី​តំបន់​ហ្គាហ្សា។

គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានបោះឆ្នោតលើផែនការ ដែលនឹងផ្អាកការវាយលុករបស់ខ្លួននៅហ្គាហ្សា រយៈពេលច្រើនថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ដែលកំពុងស្ថិតនៅក្នុងដៃក្រុមហាម៉ាស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ អ៊ីស្រាអែល បញ្ចេញឈ្មោះអ្នកទោសប៉ាឡេស្ទីន៣០០នាក់ ដែលនឹងត្រូវដោះលែង ក្រោមកិច្ចព្រមព្រៀងជាមួយក្រុម ហាម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម