Connect with us

វប្បធម៌ ជំនឿ

ជំនឿ​ពេល​មាន​អ្នក​ស្លាប់​ទៅ​ ​ពុំបាន​ធ្វើបុណ្យ​ឧទ្ទិស​ដល់​សពនោះ​ ព្រលឹង​នឹង​មិន​ទៅ​ណា​ឆ្ងាយ ​ឬ​មិន​​ចាប់កំណើត​បាន​​ឡើយ

បានផុស

នៅ

គ្រាន់តែ​យល់សប្ដិ​សោះ​ តើ​អាច​ក្លាយ​ជា​សាច់​ការ​បាន​ដែរ​ឬទេ​?​ នេះ​ជា​ប្រយោគ​លើក​ឡើង​យក​មក​ពិចារណា​ថា​ តើ​ការ​យល់សប្ដិ​ជា​ជំនឿ​មួយ​យក​ជា​សាច់​ការ​បាន​ឬ​អត់? ដោយមាន​យាយ​គ្រូ​ម្នាក់​ឈ្មោះ យាយ​ពៅ រស់នៅ​ខេត្ត​ព្រះវិហារ​ ជា​អ្នក​កាន់​ផ្លូវ​បារមី​ បាន​យល់សប្ដិ​ឃើញ​រូប​យាយ​ម៉ៅ​ពេជ្រនិល ​មក​ប្រាប់​គាត់​ថា ​ចៅ​ឯង​ជួយ​ប្រាប់​បងប្អូន​យើង​ផង ​កុំ​ឲ្យ​ខឹងសម្បា​មកលើ​យាយ​ខ្លាំង​ពេក ​មាន​អ្នកខ្លះ​យក​របស់​គប់​រូបសំណាក​យាយ​ថែម​ទៀត​ផង និង​ចោទថា​ រូប​យាយ​ជា​អ្នក​ផ្ដាច់ជីវិត​បងប្អូន​យើង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ណាស់។ តែ​តាម​ការពិត​ យាយ​ម៉ៅ​សុំ​សីល​ សុំទាន​យូរហើយ​ មិន​ដូចជា​ការចោទប្រកាន់​នោះ​ឡើយ។ នោះ​ក៏ដោយ​សារ​មាន​ខ្មោច​តៃ​ហោង​តាមផ្លូវ​ តាម​កាច់​ បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ត្រង់​កន្លែង​ម្តុំ​ពេជ្រនិល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបលោក​យាយ​ម៉ៅ​ បាន​រៀបរាប់​ក្នុង​យល់សប្ដិ​ប្រាប់​ទៀត​ថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឲ្យ​ស្លាប់​ច្រើន​ត្រង់​តំបន់​គាត់ ​ពុំ​មែន​ជា​អំពើ​របស់​គាត់​ទេ​ ពោល​គឺ​បង្កឡើង​ពី​ខ្មោចតៃហោង​តាម​ដងផ្លូវ​ ដោយ​រូប​យាយ​គ្រប់គ្រង​មិនបាន​សព្វ​នោះ​ទេ ទើប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​។​

នេះ​ជា​ពាក្យសម្ដី​របស់​លោក​យាយ​ម៉ៅ​ពេជ្រនិល ​ដែល​បាន​ទៅ​ពន្យល់​សប្ដិ​ឲ្យ​ យាយ​ពៅ ​ជួយ​ផ្សព្វ​ផ្សាយ​ទៅដល់​គ្រួសារ ​ឬ​សាច់ញាតិ​សព ​ឲ្យ​មក​ឧទ្ទិស​មគ្គផល​ ធ្វើបុណ្យ​ឲ្យ​ដល់​ ដើម្បី​ឲ្យ​រូបគេ​បាន​ទៅ​ចាប់កំណើត​ផង។ បើ​មិន​ដូច្នោះ​ទេ ​វិញ្ញាណ​សព​ទាំងនោះ​នៅ​វិលវល់​ពេញ​ព្រៃ ​មិន​ទៅណា​ឆ្ងាយ​នោះ​ឡើយ បើ​មិនមាន​សាច់ញាតិ​ធ្វើបុណ្យ​ឧទ្ទិស​ឲ្យ​ដល់​នោះ​​។​

លោកយាយ​ពៅ ​អ្នក​ស្នង​រូប​នោះ​បាន​មានប្រសាសន៍ថា​ នេះ​ជា​ជំនឿ​របស់​ខ្មែរ​យើង​ ​ពេល​ដែល​មាន​អ្នក​ស្លាប់​នៅ​តាម​ទីសាធារណៈ ​ឬ​ក្នុងព្រៃ បើ​មិន​ធ្វើបុណ្យ ​ឬ​វិធី​អន្ទង​ព្រលឹង​វិញ្ញាណ​ នៃ​សព​ឲ្យ​បាន​ត្រឹមត្រូវ​នោះ ទើប​មានការ​ស្ងប់ស្ងាត់​ទៅវិញ​ ក៏​ដោយសារតែ​សាច់ញាតិ​ នៃ​សព​បាន​ធ្វើ​បុណ្យ​ឧទ្ទិស​ឲ្យ​សព​ទៅ​ចាប់កំណើត​ជាថ្មី ​ហើយ​អ្វីដែល​យាយ​ម៉ៅ​ បង្ហាញ​ក្នុង​ការ​យល់សប្ដិ​នេះ​ គួរតែ​នាំគ្នា​ពិចារ​ណា​ថា​ ត្រូវធ្វើ​យ៉ាងណា​ ដើម្បី​ឲ្យ​ព្រលឹង​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​ស្ងប់​៕

អត្ថបទ ៖ កញ្ញា វ៉ាត

ចុចអាន៖ ស្តាប់​ការ​និទាន​ហនុមាន ​ទាក់ទង​ទៅ​នឹង​អំបូរ​ខ្មែរ​មន​

ចុចអាន៖ ខេត្ត​រតនគីរី កសាង​ពុទ្ធបដិមា​ដ៏​ធំ​នៅលើកំពូលភ្នំដ៏ខ្ពស់មួយ ទុក​ទាក់ទាញ​ភ្ញៀវ​ទេសចរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី និង លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែមករា និងលើកទិសដៅភារកិច្ចខែកុម្ភៈ

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

តុលាការ​​ថៃ​​បើក​ផ្លូវ​ឲ្យ​ ថាក់ស៊ីន​​ចេញ​ក្រៅប្រទេស​បាន​ ក្រោយ​បង្ហាញ​វត្តមាន​សាធារណៈ​ច្រើន​

បច្ចេកវិទ្យា១ ម៉ោង មុន

ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លើង​ឆេះ​ព្រៃ​ដ៏សាហាវ​​នៅ Los Angeles គ្រប់គ្រងបាន​ទាំងស្រុង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

BRICS ​ បង្វែរ​​ជំហរ​បង្កើត​រូបិយប័ណ្ណ​រួម ក្រោយ​ដូណាល់ ត្រាំ កាន់​អំណាច​​​

សន្តិសុខសង្គម២១ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

បច្ចេកវិទ្យា១ ម៉ោង មុន

ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន

សន្តិសុខសង្គម១០ ម៉ោង មុន

ឆេះហាងកាហ្វេ ១ កន្លែង ដែលម្ចាស់បិទទ្វារចោលប្រមាណ ៣ ឆ្នាំ ដោយមិនដឹងមូលហេតុ

Sokha Hotels

ព័ត៌មានពេញនិយម