ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់សេដ្ឋកិច្ច ជំរុញវិស័យ SME ពង្រឹង សមត្ថភាពលើការគ្រប់គ្រងតាមប្រព័ន្ធអេឡិចត្រូនិច
បច្ចេកវិទ្យាឌីជីថល បាននិងកំពុងដើរតួនាទីចម្បង និងសំខាន់នៅក្នុងមូលដ្ឋានកំណើនសេដ្ឋកិច្ច ក៏ដូចជាមុខងារសង្គម ដែលឆ្លុះបញ្ចាំងតាមរយៈការលេចឡើងនូវផលិតផល និងសេវាឌីជីថលជាច្រើនដូចជា ការចុះបញ្ជីអាជីវកម្ម និងការធ្វើ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ការ ទូទាត់សងប្រាក់ឌីជីថល, និងកម្មវិធីទំនាក់ទំនងសង្គម ដែលចូលមកសម្រួល ដល់ការងារ និងមុខជំនួញ ក៏ដូចជាការរស់នៅប្រចាំថ្ងៃ។
ថ្លែងនៅក្នុងពិព័រណ៍ធុរកិច្ចឌីជីថល ក្រោមមូលបទស្ដីពី «ធុរកិច្ចថ្មី នវានិវត្តុន៍ និងបច្ចេកវិទ្យា ក្នុងបរិបទសេដ្ឋកិច្ច និង សង្គមឌីជីថល» លោក គង់ មារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខា ធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានលើកឡើងថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចឌីជីថលមានការវិវឌ្ឃ លេចឡើងកាន់តែច្បាស់ និងបានក្លាយជាចន្ទល់ថ្មីសម្រាប់កំណើនសេដ្ឋកិច្ច របស់ប្រទេសជាច្រើនលើសកលលោក រួមទាំងកម្ពុជាផងដែរ។
លោកបានគូសបញ្ជាក់ថា សេដ្ឋកិច្ចឌីជីថលផ្ដល់នូវកាលានុវត្តភាពជាច្រើន ជាពិសេស តាមរយៈការបង្កើតឧស្សាហកម្ម និងទីផ្សារថ្មីៗ, ការជំរុញនវានុវត្តន៍ និងសហគ្រិនភាព, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃ សកល, ការកាត់បន្ថយភាពពឹងផ្អែកលើវិស័យឧស្សាហកម្មបែបប្រពៃណី, និងការជំរុញជីវភាពសេដ្ឋកិច្ច និងសមត្ថ ភាពប្រកួតប្រជែងជាដើម។
លោក គង់ ម៉ារី បានបន្ថែមថា សន្ទុះនៃបរិវត្តកម្មឌីជីថលនៅក្នុងសកម្មភាពសេដ្ឋកិច្ច ទាំងវិសាលភាពគ្របដណ្តប់ និងទំហំសេដ្ឋកិច្ចឌីជីថល ក៏មានការរីកលូតលាស់គួរឱ្យកត់សម្គាល់។
លើសពីនេះទៀត លោកណែនាំឱ្យមានការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលជាការកែ ទម្រង់មួយដ៏សំខាន់ និងចាំបាច់ក្នុងដំណើរឆ្ពោះទៅការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល ដោយគិតត្រឹម ពេលនេះ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានបានដាក់ឱ្យដំណើរការបាន ៣ ដំណាក់កាលរួចកន្លងមក ហើយ។
ជាមួយគ្នានេះ ការដាក់ចេញឱ្យអនុវត្តនូវកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស ក៏បានជំរុញឱ្យសហគ្រាសគ្រប់កម្រិតអាច ទាញយកឧត្តមប្រយោជន៍ជាអតិបរិមាពីបច្ចេកវិទ្យាឌីជីថល ព្រមទាំងក្លាយទៅជាភ្នាក់ងារដ៏សកម្មនៅក្នុង សេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោកឆ្នាំ ២០២៣ សេដ្ឋកិច្ចឌីជីថលរួមចំណែកប្រមាណ ១៥% នៃផលិត ផលក្នុងស្រុកសរុបរបស់ពិភពលោក (World GDP)។ សម្រាប់ប្រទេសកម្ពុជា បច្ចុប្បន្ន មិនទាន់មានតួលេខផ្លូវការ លើទំហំនៃសេដ្ឋកិច្ចឌីជីថលនៅឡើយទេ។ ទោះយ៉ាងណា គេអាចដឹងថា សេដ្ឋកិច្ចឌីជីថលនៅកម្ពុជាពឹងផ្អែកលើវិស័យ មួយចំនួនដូចជា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, សេវាហិរញ្ញវត្ថុ, ការដឹកជញ្ជូន និងអាហារ, ការកក់សេវាធ្វើ ដំណើរតាមអនឡាញ, និងការផ្សព្វផ្សាយតាមអនឡាញ ជាដើម។
ជាក់ស្ដែង យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ប្រាក់ចំណូលពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅ កម្ពុជាក្នុងឆ្នាំ ២០២២ មានចំនួន ១.១១ ពាន់លានដុល្លារអាមេរិក។
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ