Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ អនុក្រឹត្យស្ដីពីការប្រើប្រាស់កម្លាំង នឹងរួមចំណែកដល់កិច្ចការពារសន្តិសុខក្នុងព្រឹត្តិ ការណ៍ធំៗ

បានផុស

នៅ

សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការប្រើប្រាស់កងកម្លាំង នឹងចូលរួមចំណែកកាន់តែមានប្រសិទ្ធភាពដល់កិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជាពិសេសពង្រឹងសន្តិសុខ សុវត្ថិភាពសម្រាប់ក្បួនប្រតិភូជាតិ-អន្តរជាតិ ក៏ដូចជាក្នុងព្រឹត្តិការណ៍ធំនៅក្នុងប្រទេស។ នេះជាការបញ្ជាក់ឱ្យដឹងរបស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ គឺបន្ទាប់ពីក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស សុខា​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រើប្រាស់កងកម្លាំងដើម្បីការពារព្រឹត្តិការណ៍ជាតិ-អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ បើតាមលោក ទូច សុខៈ ថ្លែងប្រាប់ «កម្ពុជាថ្មី» សេចក្ដីព្រាងអនុក្រឹត្យនេះ មានចំនួន៥ជំពូក និង១៣មាត្រា ដែលមានគោលបំណង និងវិសាលភាពនៃសេចក្ដីព្រាងអនុក្រឹត្យនេះ កំណត់អំពីការប្រើប្រាស់កងកម្លាំង មធ្យោបាយ និងការប្រើប្រាស់ក្បួនយានយន្តហែអម ភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស និងសិទ្ធិអាទិភាពក្នុងការធ្វើចរាចរណ៍ ជាដើម។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា សេចក្ដីព្រាងអនុក្រឹត្យពីការប្រើប្រាស់កងកម្លាំងដើម្បីការពារព្រឹត្តិការណ៍ជាតិ-អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានានេះ អាចជាលិខិតបទដ្ឋានគតិយុត្តថ្មី នៅក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ ដែលបានចែងយ៉ាងជាក់លាក់នូវការអនុញ្ញាតឱ្យប្រើប្រាស់កងកម្លាំងការពារ។ លោក បញ្ជាក់ថា ការប្រើប្រាស់កងកម្លាំងនេះ គឺសំដៅទាំងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ កងអង្គរក្ស កម្លាំងជាតិពិសេសប្រឆាំងភេរវកម្ម អាជ្ញាធរជាតិប្រឆាំងគីមីសាស្ត្រ ធាតុផ្ទុះ និងវិទ្យុសកម្ម អង្គភាពស៊ីម៉ាក់ រួមទាំងកម្លាំងប្រជាការពារ និងសន្តិសុខឯកជន។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បញ្ជាក់ថា នៅពេលដែលសេចក្ដីព្រាងអនុក្រឹត្យនេះ​ ចូលជាធរមាន នឹងរួមចណែកកាន់តែមានប្រសិទ្ធភាពលើការការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជាពិសេសពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ ធ្នាប់ដល់ក្បួនគណៈប្រតិភូជាតិ-អន្តរជាតិ និងព្រឹត្តិការណ៍ ក៏ដូចជាកិច្ចប្រជុំធំៗផ្សេងៗ ទាំងលក្ខណៈជាតិ-អន្តរជាតិ ឱ្យកាន់តែគត់មុត ច្បាស់លាស់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោក បន្តថា តាមរយៈអនុក្រឹត្យនេះ គឺជាការចង្អុលបង្ហាញនូវប្រភេទកងកម្លាំង ដែលមានសិទ្ធិ ហើយត្រូវចេញប្រតិបត្តិការក្នុងការការពារព្រឹត្តិការណ៍ជាតិ-អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា ស្របតាមបទបញ្ញប្បត្តិជាធរមាន ដោយសំដៅបញ្ជៀសរាល់ការប្រើប្រាស់កម្លាំង ឬមធ្យោបាយទាំងឡាយណា ដែលមិនស្របតាមបទបញ្ញប្បត្តិនេះ ដែលអាចឆ្លៀតយកឱកាសនោះ ដើម្បីកេងចំណេញប្រយោជន៍ផ្ទាល់ខ្លួន ឬរហូតធ្វើឱ្យប៉ះពាល់ផ្សេងៗរបស់កងកម្លាំងថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម