Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន​ ម៉ានី អញ្ជើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ថាំកេសន 

បានផុស

នៅ

នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខ័ន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ថាំកេសន  ដែលបានទទួលមរណភាពកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៩៩ ឆ្នាំ ដែលសពត្រូវបានតម្កល់ទុកធ្វើបុណ្យនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ថាំកេសន ត្រូវជាម្តាយក្មេករបស់សម្តេចពិជ័យសេនា ទៀ បាញ់ និងត្រូវជាជីដូនបង្កើតរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាអនុប្រធានស.ស.យ.ក.។

ក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ ឯកឧត្តមប្រធាន ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ថាំកេសន ចំពោះការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ជីដូនទូត ប្រកបដោយព្រហ្មវិហារធម៌ ដែលបានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំបុត្រធីតា និងចៅៗ រហូតក្លាយជាបញ្ញវន្ត និងជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌សម្រាប់សង្គមជាតិ។

ឯកឧត្ដម ហ៊ុន​ ម៉ានី បានចាត់ទុក ការបាត់បង់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ចាំកេសន គឺជាការបាត់បង់ពុទ្ធសាសនិកមួយរូប ដែលបានបូជាអស់ កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី រួមចំណែកលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជាយ៉ាងច្រើន ដើម្បីបម្រើផលប្រយោជន៍ជូនជាតិ មាតុភូមិ។

ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារនៃសពដោយសេចក្តីសង្វេគបំផុត និងសូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យិប ថាំកេសន  បានទៅកាន់ឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម