Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី គំរាមថា លោក Zelensky ប្រហែលគ្មានឱកាសរស់ដល់ចាស់

បានផុស

នៅ

ជំនួយការសន្តិសុខកំពូលរបស់លោក វ្ល៉ាឌីមៀរ ពូទីន បានចេញការព្រមានមួយថា ប្រធានាធិ​បតីអ៊ុយក្រែន លោក Volodymyr Zelensky “ប្រហែលគ្មានឱកាសរស់ដល់ចាស់ទេ”។

លោក Dmitry Medvedev (រូបថត៖ E2W)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជាការគំរាមដោយអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បន្ទាប់ពីលោក Zelensky ទម្លាយថា គាត់បានរួចជីវិតពីការប៉ុនប៉ងធ្វើឃាតដោយវិមានក្រឹមឡាំង យ៉ាងហោចណាស់ប្រាំដងរួចមកហើយ។

លោក Medvedev ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី​របស់​លោក ពូទីន បានគំរាមថា “​នឹង​មាន​សង្រ្គាម​លោក​លើក​ទី​បី​ក្នុង​ពេល​ឆាប់ៗ ហើយ​មាន​គោលដៅ​បាញ់​ប្រហារ​ទៅ​លើ​ប្រធានាធិបតី​អ៊ុយក្រែន។ ជាមួយនឹងទំនាយដ៏មានអានុភាព មនុស្សល្ងីល្ងើនេះទំនងជាមិនមានឱកាសរស់នៅរហូតដល់ចាស់ទេ”។

កាលពីដើមសប្តាហ៍ លោក Zelensky បានទម្លាយរឿងមួយថា គាត់បានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាតយ៉ាងហោចណាស់ប្រាំដង ចាប់តាំងពីរុស្ស៊ី បើកការវាយលុកអ៊ុយក្រែនកាលពីឆ្នាំមុនមក ហើយអះអាងថា លោក ពូទីន កំពុងរៀបចំផែនការផ្លាស់ប្តូររបប។

Volodymyr Zelensky (រូបថត៖ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន)

គាត់បានប្រាប់កាសែត The Sun ថា “ការប៉ុនប៉ងធ្វើឃាតលើកដំបូង គឺគួរឲ្យចាប់អារម្មណ៍ណាស់ ស្ថានភាពពេលនោះ ដូចជាជំងឺកូវីដ ១៩។ ដំបូងឡើយ មនុស្សទាំងអស់មិនដឹងថាត្រូវធ្វើអ្វីទេ ហើយវាមើលទៅគួរឲ្យខ្លាចណាស់”។

តាមការបញ្ជាក់ពីលោក Zelensky, វិមានក្រឹមឡាំងកំពុងរៀបចំផែនការផ្តួលរំលំគាត់ នៅមុនដំណាច់ឆ្នាំនេះ ក្នុងបេសកកម្មមួយដែលត្រូវបានគេដាក់ឈ្មោះថា “Maidan 3”។ Maidan 3 គឺសំដៅទៅបដិវត្ត Euromaidan ឆ្នាំ២០១៤ ដែលជំរុញឲ្យមានការកាត់បញ្ចូលឧបទ្វីបគ្រីមៀរបស់រុស្ស៊ី និងនាំឲ្យផ្ទុះសង្រ្គាម។

ប្រធានាធិបតីអ៊ុយក្រែន ក៏បានចោទប្រកាន់ទីក្រុងមូស្គូ ពីការដុតភ្លើងជុំវិញពិភពលោក និងនាំភពផែនដី ឲ្យឆ្ពោះទៅកាន់គែមនៃសង្រ្គាមលោកលើកទី៣ ជាមួយនឹងសង្រ្គាមដែលគ្មានច្បាប់ទម្លាប់និងព្រៃផ្សៃនៅក្នុងទ្វីបអឺរ៉ុបផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star, Daily Mail

ចុចអាន៖ លោក Zelensky ទម្លាយថា គាត់រួចជីវិត ពីការប៉ុនប៉ងធ្វើឃាតរបស់រុស្ស៊ី ៦ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៧ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៤១ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៤៦ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម