ព័ត៌មានជាតិ
អាជ្ញាធរស្រុកសៀមប៉ាងលើកគម្រោងប្លង់មេអភិវឌ្ឍត្រើយម្ខាងទន្លេសេកុង
អាជ្ញាធរស្រុកសៀមប៉ាង នៃខេត្តស្ទឹងត្រែងបានលើកគម្រោងប្លង់មេត្រៀមរៀបចំអភិវឌ្ឍត្រើយខាងកើតទន្លេសេកុង ដើម្បីប្រែក្លាយតំបន់នេះឲ្យមានផ្លូវខ្វាត់ខ្វែងមានសាលារៀន វត្តអារាម ផ្សារលក់ដូរ ក្រោយពីប្រជាពលរដ្ឋនៅភូមិស្រម៉ ឃុំសេកុង ស្នើសុំឲ្យអាជ្ញាធរអភិវឌ្ឍត្រើយខាងកើតទន្លេឲ្យបានដើរទន្ទឹមគ្នា និងត្រើយខាងលិច។

លោក សារ៉ន តំណាងឱ្យប្រជាពលរដ្ឋជាង ២០០ គ្រួសាររស់នៅភូមិនេះបានបញ្ជាក់ថា៖ អាជ្ញាធរស្រុកសៀមប៉ាងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅត្រើយខាងលិចបានក្រាស់ក្រែលហើយ សូមកុំភ្លេចខាងកើត ដើម្បីកែប្រែជីវភាពរស់នៅខាងកើតទន្លេឱ្យមានភាពរីកចម្រើនដើរទន្ទឹមគ្នា និងត្រើយខាងលិច។
លោកបន្តថា៖ ចំណែកនៅត្រើយខាងកើតពីមួយឆ្នាំទៅមួយឆ្នាំ ការអភិវឌ្ឍនៅមានកម្រិតនៅឡើយ ផ្លូវធ្វើចរាចរណ៍ក៏លំបាកដែរ ពិបាកវាមានតែព្រៃផ្លូវក៏អត់ស្រួល ផ្លូវភក់ ចង់ឱ្យអភិវឌ្ឃឱ្យបានត្រឹមត្រូវបាន ស្អាតស្អំដើម្បីពួកគាត់ងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅកាន់ទីរួមស្រុកសៀមប៉ាង។

លោក ផាន់ យុទ្ធ អភិបាលស្រុកសៀមប៉ាងបានបញ្ជាក់ថា៖ ដោយមើលឃើញចំណុចនេះហើយ បានជាអាជ្ញាធរស្រុកលើកគម្រោងប្លង់មេឱ្យហើយ ដើម្បីត្រៀមរៀបចំអភិវឌ្ឍនៅត្រើយខាងកើត ធ្វើឱ្យប្រែក្លាយតំបន់នេះ មានផ្លូវខ្វាត់ខ្វែង មានសាលារៀន វត្តអារាម ផ្សារលក់ដូរផងដែរ។
លោកបន្តថា បើសិនជាយើងមិនបានត្រៀមទុកទេថ្ងៃក្រោយ ត្រូវការពង្រីក ត្រូវការដីរដ្ឋធ្វើអី ប្រជាជនយកអស់ អញ្ចឹងហើយ យើងឃើញដីនៅជុំវិញនេះ ពីមុនជាដីព្រៃទេ ប៉ុន្តែដល់ពេលយើងអភិវឌ្ឍផ្លូវខ្វាត់ខ្វែងអញ្ចឹងទៅ ជាដីមួយអាចបែងចែកជាតំបន់រដ្ឋបាលដើម្បីសម្រាប់ត្រៀមអភិវឌ្ឍនៅពេលខាងមុខ។

លោក ហែម គឹនសាន បានគាំទ្រចំពោះចក្ខុវិស័យនេះ ព្រោះការមកអភិវឌ្ឍមានភាពយឺតយ៉ាវ ល្អជាងមិនបានមកធ្វើសោះ ព្រោះសមិទ្ធផលដែលយើងទទួលបាន ជាគុណបំណាច់មួយរបស់រាជរដ្ឋាភិបាល ដែលប្រជាពលរដ្ខយើងត្រូវចងចាំដែរនេះជាគុណនូបការៈដ៍ថ្លៃថ្លាបំផុត ដែលយើងខ្ញុំទាំងអស់គ្នានៅក្នុងឃុំសេកុងនិយាយជារួមនៅស្រុកសៀមប៉ាង មិនភ្លេចទេគណៈបក្សប្រជាជនបានដឹកនាំដ៍ថ្លៃថ្លាបំផុត ចំពោះប្រជាជនយើងនៅក្នុងស្រុក ហើយអំណរសាទរនេះមិនអាចបំភ្លេចបានឡើយ។
សូមបញ្ជាក់ថា៖ តំបន់អភិវឌ្ឍនេះអាជ្ញាធរស្រុករៀបចំទុកផ្ទៃដីជាង១០ហិកតា សម្រាប់សាងសង់ជា សាលារៀន កីឡាដ្ឋាន វត្តអារាម ទីតាំងកប់សព្វ ទីតាំងអភិក្សប្រពៃណី ទីតាំងដីសាធារណការ និងទីតាំងដីសម្រាប់សាងសង់ផ្សារលក់ដូរជូនកសិករនៅត្រើយខាងកើតនោះផងដែរ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៧ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម