Connect with us

ជីវិតកម្សាន្ដ

ក្រោយផ្ទុះការរិះគន់! ក្រុមតន្រ្តី កុសល់ ប្រម៉ូតតន្រ្តី ធ្វើកិច្ចសន្យាបញ្ឈប់ការប្រើពាក្យពេចន៍អសីលធម៌

បានផុស

នៅ

ថ្មី​ៗ​នេះ ​បន្ទាប់​ពី​មាន​ការ​ចែក​រំលែក​នូវ​ឃ្លីប​វីដេអូ​ចម្រៀង​ខ្លីមួយ​ ច្រៀង​ដោយ​អ្នក​ចម្រៀង​ស្រី​អកកាដង់​ម្នាក់​លើក​យក​បទ មរតក​ដើម​មក​បកស្រាយ​កែ​កាឡៃ​ខ្លឹមសារ​បញ្ចូល​ពាក្យពេចន៍​ស្មោកគ្រោក និង​អាសអាភាស​នោះ គឺ​មាន​មហាជន និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ផ្ទុះ​ការ​រិះគន់​យ៉ាង​ចាស់​ដៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា​ក្រោយ មាន​ប្រតិកម្ម​រិះគន់​ពី​សំណាក់​ទស្សនិកជន និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ភ្លាមៗ​នោះ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កំពង់​ចាម ក៏​បាន​មានវិធានការ​កោះហៅ​ក្រុម​តន្ត្រី​កុសល់​ប្រម៉ូតន្រ្តី​ មក​ធ្វើ​ការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការ​ប្រើប្រាស់ពាក្យ​ពេចន៍​អសីលធម៌​ដែល​ប៉ះពាល់​ប្រពៃណី វប្បធម៌ និង​សីលធម៌​សង្គម។

នៅ​ក្នុង​កិច្ចសន្យា​លោក កាយ កុសល់ ដែល​ជាម្ចាស់​ផេក «កុសល់ប្រម៉ូតន្រ្តី» បាន​បញ្ជាក់​ថា សូម​ធ្វើការ​សន្យាថា​នឹង​ឈប់​ផុស​មាតិការ​ និង​រូបភាព ឬ​វីដេអូ និង​ចម្រៀង​ដែលមាន​ប៉ារ៉ូល​អសុរស​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃវប្បធម៌​ជាតិ​ខ្មែរ​ដ៏ផូរផង់ ក៏​ដូចជា​កាយ​វិការ​ណា​មួយ​ដែល​មិនសមរម្យ​នៅក្នុងបណ្តាញ​សង្គម, Facebook, Youtube ,TikTokជាដើម។

ប្រភព​ដដែល​បាន​បន្ថែមថា «ប្រសិន​ខ្ញុំ​បាន​មិន​គោរព​តាម​កិច្ចសន្យា​នេះទេ ខ្ញុំ​សូម​ទទួលខុសត្រូវ​មុខច្បាប់ជាធរមាន»។

សូម​បញ្ជាក់​ថា បទចម្រៀង​មរតក​ដើម​ដែល​អ្នក​ចម្រៀង​លើក​យកមកច្រៀងមានចំណងជើងថា “ខ្ញុំយកប្តីក្មេង” ជាសំនៀង​លោកស្រី ប៉ែន រ៉ន ។ ប៉ុន្តែ​រឿង​ដែល​មហាជន​ប្រតិកម្ម​បង្ហាញ​ការ​ហួសចិត្តខ្លាំង​នោះ​ គឺ​ក្រោយ​ឃើញអ្នកចម្រៀង​ស្រីតាមវង់​តន្រ្តី​អកកាដង់​រូបនេះបែរ​ជាយកទៅច្រៀងការឡៃ​ច្នៃ​ខុស​បារ៉ូល​ដើម​លក្ខណៈ​អាសអាភាស​ដោយ​ប្រើពាក្យ​សម្តី​អសុរស​មិន​សមរម្យ​ជា​ស្រ្តីខ្មែរ​ដែល​ថ្លៃថ្នូរ​ទៅវិញ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទី មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម៤៨ នាទី មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ចរាចរណ៍២៣ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម