Connect with us

ព័ត៌មានជាតិ

មន្ត្រីនាំពាក្យអះអាងថា កត្តា៣យ៉ាងនាំឱ្យបេក្ខជនប្រឡងបាក់ឌុបជាប់និទ្ទេស A ច្រើនជាងឆ្នាំមុន

បានផុស

នៅ

លោក ស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកានេះថាមានកត្តា៣យ៉ាងដែលនាំឱ្យបេក្ខជនទទួលបាននិទ្ទេស A ច្រើនជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ឆ្នាំ ២០២៣ នេះមានបេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់ក្នុងចំណោមបេក្ខជនប្រឡងជាប់បាក់ឌុបសរុប ៩៨ ៤៦០ នាក់ ខណៈឆ្នាំមុនមានបេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩ នាក់ប៉ុណ្ណោះក្នុងចំណោមបេក្ខជនប្រឡងជាប់សរុបចំនួន៩០៩៥០នាក់។

លោកស្រីបានបន្តថា កត្តា៣យ៉ាងនោះរួមមាន ១. ការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស និងកម្រិតលទ្ធផលកាន់តែប្រសើរ ខណៈបេក្ខជនបានចូលប្រឡងដោយគោរពតាមគោលការណ៍ច្បាប់ អនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ដែលបានកំណត់ដោយក្រសួង ទី២.គុណភាពអប់រំដែលមានភាពប្រសើរឡើង និង៣. កំណែទម្រង់អប់រំគ្រប់ជ្រុងជ្រោយដែលក្រសួងបានដាក់ចេញ និងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន។

សម្រាប់ឆ្នាំ២០២៣នេះមានបេក្ខជនប្រឡងជាប់បាក់ឌុបសរុប ៩៨ ៤៦០ នាក់ ត្រូវជា ៧២,៨៩ ភាគរយនៃចំនួន បេក្ខជនមកប្រឡងចំនួន១៣៥០៨៤នាក់ស្រី៧២៣៤៤នាក់ក្នុងចំណោមបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.៤១២ នាក់ស្រី៧៣.២៧៨នាក់។

ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦ ៩៦៤ នាក់និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់, និង និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់។

ចំណែកឆ្នាំមុនមានបេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបចំនួន ១២៨ ១៣៤ នាក់ស្រី ៦៨ ៧៧១ នាក់ចែកចេញជា២២១មណ្ឌលត្រូវជា៥១៧៤បន្ទប់ ក្នុងនោះមានបេក្ខជនប្រឡងជាប់ចំនួន ៩០ ៩៥០នាក់ស្មើនឹង ៧២,៣៣% នៃបេក្ខជនមកប្រឡងចំនួន ១២៥ ៧៣៥ នាក់ក្នុងនោះមានបេក្ខជនជាប់និទ្ទេសAចំនួន ១០៤៩ នាក់និទ្ទេស​B​ចំនួន៧២៣២នាក់ និទ្ទេស​C ចំនួន ១៩០៥៣នាក់ និទ្ទេសD ចំនួន៣១១៦៦នាក់ និងនិទ្ទេស E មានចំនួន៣២៤៥០នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤០ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៤៥ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៤៩ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម