ជីវិតកម្សាន្ដ
មេ MU ថៃចេញមុខបកស្រាយ ក្រោយមហាជនរិះគន់ថា Sheynnis មិនទាន់សក្តិសមគ្រងមកុដ
បើទោះបីជាការប្រលងបវរកញ្ញាចក្រវាលឆ្នាំ ២០២៣ បានកន្លងផុតទៅហើយក្តី។ ប៉ុន្តែអ្នកគាំទ្ររាជិនីសម្រស់មួយចំនួននៅតែមិនពេញចិត្តនឹងលទ្ធផលពីការប្រលងនេះ។ ពួកគេបានចាត់ទុកថា Sheynnis Palacios តំណាងប្រទេសNicaraguan មិនទាន់សក្តិសមគ្រប់គ្រាន់ដើម្បីគ្រងមកុដ ខណៈដែលមនុស្សជាច្រើនបានវិភាគថា វាអាចជាបញ្ហាវាយលុកទីផ្សារឡាទីននៃកម្មវិធីប្រកួតសម្រស់។
យ៉ាងណាមិញ ទាក់ទិននឹងបញ្ហានេះ Anne Jakkaphong ដែលជាម្ចាស់ស្ថាប័ន Miss Universe របស់ថៃ បានចេញ Live ផ្ទាល់លើ Facebook របស់គាត់កាលពីថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្របពេលដែលនៅក្នុងការ Live ក៏មានការបកស្រាយបំភ្លឺផងដែរ ជុំវិញបញ្ហាលទ្ធផលប្រឡងបវរកញ្ញាចក្រវាល ហើយបច្ចុប្បន្ន ត្រូវបានទទួលរងនូវការបញ្ចេញមតិមិនល្អលើម្ចាស់មកុដនាង Sheynnis Palacios។
ស្រ្តីកែភេទរូបនេះបានប្រាប់ទៅកាន់ក្រុមអ្នកបញ្ចេញមតិយោបល់ទាំងអស់ដែលបានសួរថានាងថា នាងអាចនឹងដឹងថាអ្នកណានឹងជាប់ជាបវកញ្ញា ឬ អ្នកណានឹងចូលដល់វគ្គណា? តើអ្នកទទួលបានមុខតំណែងអ្វី? Anne ឆ្លើយថា នាងប្រហែលជាមិនអាចធ្វើវាបានទេ។ ព្រោះអាស្រ័យលើការបោះឆ្នោត និងជាម្ចាស់នៃការងារ Anne មិនបានទិញក្រុមហ៊ុនដើម្បីបោកអ្នកណាម្នាក់ដើម្បីឈ្នះ ឬចង់ឈ្នះនរណាម្នាក់? Anne មិនចង់ធ្វើវាទេ។
ប្រសិនបើអ្នកជាអ្នកមើលល្អ អ្នកត្រូវតែគោរពច្បាប់ ហើយត្រូវតែជាអ្នករិះគន់អាជីព ។ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាយល់ Anne គឺជាម្ចាស់នៃអ្វីដែលអាចអភិវឌ្ឍបាន។ ប៉ុន្តែបើមានអ្វីខុសនឹងច្បាប់ យើងមិនធ្វើទេ! ខ្ញុំនឹងឲ្យអ្នករាល់គ្នារអ៊ូថាម្ចាស់ជាជនជាតិថៃ ហើយអ្នកឈ្នះគឺមិនបាច់ប្រកួតទៀតទេ។ បើគ្មានច្បាប់និងគ្មានអាជ្ញាកណ្តាលទេ វានឹងមិនហៅថាជាការប្រកួតទេ។
ចំណែករឿងការបញ្ចេញមតិពីការប្រលងវិញគឺកើតឡើងជារៀងរាល់ឆ្នាំ ដែល Anne ខ្លួនឯងមិនខ្វល់អំពីមតិអវិជ្ជមាន។ ព្រោះការមើលកម្មវិធីនេះមើលទៅជាការពេញចិត្តរបស់បុគ្គល។ ដូច្នេះ ខ្ញុំនឹងមិនប្រើការរិះគន់មិនសមហេតុផលដើម្បីបន្តទៀតឡើយ។ ខ្ញុំចង់ប្រើពេលវេលាដែលនៅសល់ដើម្បីធ្វើការ ដើម្បីអភិវឌ្ឍអង្គភាពឲ្យប្រកួតប្រជែងជាមួយប្រព័ន្ធអន្តរជាតិ ហើយដើម្បីឲ្យពិភពលោកបានដឹងថា ស្ថាប័នបវរកញ្ញាចក្រវាលអាចជាប់លេខមួយក្នុងដៃប្រជាជនថៃ។
បើទោះជាអ្នកនាង Anne ចេញមុខបកស្រាយពីបញ្ហាផ្សេងៗក៏ដោយ ក៏ការបញ្ចេញមតិដែលចូលមកបញ្ចេញមតិតាមរយៈការ Live នេះ នៅតែរិះគន់យ៉ាងខ្លាំងចំពោះនាង ក្នុងនាមជានាយកប្រតិបត្តិនៃស្ថាប័នបវរកញ្ញា។ មនុស្សជាច្រើនបានអំពាវនាវឲ្យ Anne ត្រឡប់ទៅកាន់ឆាកប្រកួតដើមវិញ។ នោះគឺជាការប្រកួតសម្រាប់ស្ត្រីដែលកើតមកតាមភេទ ដែលពួកគេកើតមកហើយលុបចោលច្បាប់ថ្មី ហើយត្រឡប់ទៅប្រើច្បាប់ចាស់ដូចមុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖‘Thaiger
ចុចអាន៖តួស្រីក្នុងរឿង “បុព្វេសន្និវាស” មើលមួយភ្លែតស្មានថាជាបវរកញ្ញាចក្រវាល Sheynnis
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ