ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាកាសចរណ៍ ចិន ជាច្រើន ផ្អាកជើងហោះហើរមកកាន់ ថៃ ព្រោះមានអ្នកជិះតិចពេក
ក្រុមហ៊ុនអាកាសចរណ៍ចិនជាច្រើនបានផ្អាកជើងហោះហើរមកកាន់ប្រទេសថៃ ដោយសារតែចំនួនអ្នកជិះកាន់តែមានការថយចុះ ទោះបីជាមានគោលនយោបាយលើកលែងទិដ្ឋការពីសំណាក់ប្រទេសថៃក៏ដោយ ។
ក្រុមហ៊ុនអាកាសចរណ៍ចិនជាច្រើន ធ្លាប់បានស្នើសុំទីតាំងចុះចតដើម្បីដំណើរការជើងហោះហើរទៅកាន់ប្រទេសថៃ និងបានកក់សេវាកម្មគ្រប់គ្រងចំណតសម្រាប់យន្តហោះរបស់ពួកគេ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ បានសម្រេចចិត្តបោះបង់សិទ្ធិចុះចត និងហោះហើរទៅវិញ ដោយសារតែចំនួនអ្នកជិះមិនគ្រប់គ្រាន់ទៅតាមលក្ខខណ្ឌនៃការហោះហើរបានឡើយ ។
ទាក់ទងនឹងការផ្អាកនេះដែរ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន លើកឡើងថា គឺដោយសារតែសេដ្ឋកិច្ចក្នុងប្រទេសចិនមិនសូវជាអំណោយផល ទន្ទឹមនឹងគោលនយោបាយជំរុញទេសចរក្នុងស្រុកពីសំណាក់រដ្ឋាភិបាលចិនផង ទើបធ្វើឲ្យចំនួនទេសចរហោះមកលេងថៃខុសពីការរំពឹងទុកបែបនេះ ។
បើយោងតាមអជ្ញាធរទេសចរណ៍ថៃ (TAT) បានឲ្យដឹងថា ក្នុងអំឡុងវិស្សមកាលមាស មានទេសចរជនជាតិចិនចន្លោះពី ១៧,០០០ ទៅ ១៨,០០០ នាក់ចូលមកកាន់ថៃ ។ ប៉ុន្តែចំនួនបានធ្លាក់ចុះមកនៅត្រឹមជាង ១ ម៉ឺននាក់ប៉ុណ្ណោះ បន្ទាប់ពីវិស្សមកាលមាសក្នុងប្រទេសចិនបានបញ្ចប់ ។
គួរបញ្ជាក់ថា ថៃដាក់គោលដៅលើទេសចរចិនចំនួន ៤.៤ លាននាក់ក្នុងឆ្នាំនេះ ខណៈត្រឹមរយៈពេល ១១ ខែកន្លងមកនេះ ថៃស្វាគមន៍ទេសចរចិនបានត្រឹមតែជាង ២.៩ លាននាក់ប៉ុណ្ណោះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Post
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២០ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan