ព័ត៌មានជាតិ
អភិបាលរាជធានីផ្ដាំផ្ញើកីឡាករអុំទូក កុំប្រព្រឹត្តអំពើហិង្សាផ្តើមចេញពីពាក្យសម្ដី «ទូកចាញ់ នៅមនុស្ស»
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការផ្ដាំផ្ញើឱ្យកីឡាករ កីឡាការិនីអុំទូកទាំងអស់នៅក្នុងអំឡុងនៃការប្រកួតអុំទូកនៅក្នុងព្រះរាជពិធីអុំទូកអកអំបុកសំពះព្រះខែខាងមុខនេះ ហាមដាច់ខាតមិនឱ្យមានអំពើហិង្សាកើតឡើងផ្តើមចេញពីពាក្យសម្ដី «ទូកចាញ់ នៅមនុស្ស» ឡើយ ដែលកិច្ចការនេះ អាជ្ញាធររាជធានីភ្នំពេញបានណែនាំរួចហើយឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធក៏ដូចជាអ្នកគ្រប់គ្រងកីឡាករកីឡាការិនីធ្វើការណែនាំបន្តទៅដល់កីឡាករ ដើម្បីចៀសវាងឱ្យបាននូវបញ្ហានេះ។

ការផ្តាំផ្ញើរនេះបានធ្វើឡើងខណៈលោក និងលោកស្រីអញ្ជើញក្នុងពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាព្រឹកថ្ងៃទី២៣ ខែវិច្ជិកា ឆ្នាំ២០២៣ នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។
លោក ឃួង ស្រេង បានមានប្រសាសន៍បន្ថែមថា៖ សម្រាប់កីឡាករ ឆ្នាំនេះចាញ់គេ ឆ្នាំក្រោយមិនប្រាកដថាចាញ់ទេ យើងត្រូវតែប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត នោះនឹងទទួលបានជោគជ័យ។

សម្រាប់កីឡាករកីឡាការិនីទាំងអស់ សូមរក្សាកម្លាំងដើម្បីប្រកួតយកជ័យជំនះ ហើយអ្នកគ្រប់គ្រងចំណុះទូកទាំងអស់ក៏ត្រូវតែមើលថែកីឡាករ កុំឲ្យគាត់ដើរលេងយប់ជ្រៅ ហូបចុកគ្រឿងស្រវឹង ដែលធ្វើឲ្យប៉ះពាល់ដល់ទៅដល់កម្លាំងនៃការប្រកួត។
លោក ឃួង ស្រេង បន្តថា ពិធីបុណ្យអុំទូកធ្វើឡើងដើម្បីរំលឹកទៅដល់គុណបុព្វបុរសខ្មែរយើងពីជំនាន់ដើម ពិសេសរំលឹកទៅដល់កងទ័ពជើងទឹក ដែលបានការពារមហានគររបស់យើងបានរឹងមាំនាសម័យនោះ។
លោកបន្តទៀតថា៖ ពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣នេះ គឺជាឆ្នាំទី១នៃអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោយប្រទេសកម្ពុជាយើងទទួលជោគជ័យយ៉ាងធំធេងលើការគ្រប់គ្រងជំងឺរាលកូវីដ-១៩។

អនុវត្តតាម អនុសាសន៍ការណែនាំរបស់សម្ដេច មហាបវរធិបតីហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដែលមកលេងបុណ្យអុំទូកនៅឆ្នាំនេះ ពោលគឺធ្វើយ៉ាងណាឲ្យព្រះរាជពិធីបុណ្យអុំទូកនេះ ទទួលបាននូវភាពរលូននិងជោគជ័យ។ នេះជាសមិទ្ធផលដ៏ធំធេងនេះ កើតចេញពីប្រទេសមានសន្តិភាពពេញលេញ ក្រោយពីកម្ពុជាបានបាត់បង់ជាង ៥០០ឆ្នាំមកហើយនោះ។
ក្រៅពីការសំណេះសំណាលជាមួយកីឡាករកីឡាការិនីអុំទូក លោកឃួង ស្រេង ក៏បាននាំនូវអំណោយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជូនកីឡាករកីឡាការិនីចំណុះទូកទាំង ៤៤ ទូកផងដែរ ដែលក្នុងកីឡាករម្នាក់ ទទួលបានអាវ និងមួកពីរកំផ្លេ ជាមួយនឹងថវិកា ៣ម៉ឺនរៀល។

លោក ហែម ស៊ីណារ៉ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា៖ សម្រាប់រាជធានីភ្នំពេញ មានទូក ង ដែលចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចំនួន៤៤ទូក ក្នុងនោះទូកអ៊ុអន្តរជាតិចំនួន ១២ ទូក ទូកអ៊ុបុរសមានចំនួន ២៥ទូក និងទូកចែវចំនួន៧ទូក៕
អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?