Connect with us

ព័ត៌មានជាតិ

៩ឆ្នាំចុងក្រោយ កម្ពុជាបណ្ដេញជនបរទេសចេញពីប្រទេសជិត៣ម៉ឺននាក់ ក្នុងនោះវៀតណាមច្រើនជាងគេ

បានផុស

នៅ

ជនជាតិវៀតណាមមានចំនួនច្រើនជាងគេ ក្នុងចំណោមជនបរទេសខុសច្បាប់ចំនួន២៧ ៣៣១នាក់ ដែលកម្ពុជាបានបណ្ដេញចេញពីដែនដីរបស់ខ្លួន ក្នុងរយៈពេល៩ឆ្នាំចុងក្រោយ ពោលគឺរាប់ចាប់ពីឆ្នាំ២០១៤ មកដល់ចុងឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្ដីបំភ្លឺព័ត៌មានកម្រាស់ពីរទំព័រដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្មីៗនេះ។

(រូបថតឯកសារ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា​ បញ្ជូនជនជាតិជប៉ុនចំនួន២៥នាក់ និងវត្ថុតាង ចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយជនទាំងនោះយកទឹកដីកម្ពុជាប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធទូរស័ព្ទ។)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីបំភ្លឺព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសរសេរដូច្នេះថា “ចាប់តាំងពីឆ្នាំ២០១៤ដល់បច្ចុប្បន្ន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសខុសច្បាប់ចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ២៧,៣៣១នាក់ មាន១០៧សញ្ជាតិ ក្នុងនោះជនជាតិវៀតណាមច្រើនជាងគេ”

គួររំលឹកបន្តិចថា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា សហការជាមួយសមត្ថកិច្ចជប៉ុន បញ្ជូនជនជាតិជប៉ុនចំនួន២៥នាក់ និងវត្ថុតាងចេញពីប្រទេសតាមរយៈយន្តហោះ Malaysia Airlines ក្រោយជនជាតិជប៉ុនមួយក្រុមនោះ យកទឹកដីកម្ពុជាប្រព្រឹត្តទង្វើឆបោកតាមប្រព័ន្ធទូរស័ព្ទលើជនជាតិជប៉ុនដូចគ្នា ហើយត្រូវស្ថានទូតជប៉ុនប្រចាំកម្ពុជាស្នើឱ្យសមត្ថកិច្ចជំនាញជួយឃាត់ខ្លួន។

តាមសេចក្ដីបំភ្លឺព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដដែល ក៏បានសរសេរក្នុងន័យអះអាងអំពីដែនសមត្ថកិច្ចក្នុងការអនុវត្តន៍ច្បាប់លើបរទេសខុសច្បាប់ដែលវត្តមាននៅលើដែនដីរបស់កម្ពុជាដូច្នេះថា “រាល់ជនបរទេសដែលឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ ត្រូវអនុវត្តន៍ច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ដោយត្រូវឃាត់ខ្លួន និងបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា”

ដោយ៖ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

វៀតណាមគ្រោង​​ចាប់ផ្ដើមការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរឡើងវិញ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ជិតផុតអាណត្តិ លោក ចូ បៃដិន លើកលែងទោសឲ្យកូនប្រុស

ព័ត៌មានជាតិ៣១ នាទីutes មុន

កសិករដាំពុទ្រា៣សាសន៍ កំពុងទទួលបានតម្លៃខ្ពស់នៅលើទីផ្សារ

ព័ត៌មានជាតិ៤៣ នាទីutes មុន

សម្ដេចធិបតី ជួយសង់បញ្ជរលក់សំបុត្រថ្មីជូនសហគមន៍ធម្មជាតិកំពុងភ្លុក ដើម្បីកុំឱ្យពលរដ្ឋចំណាយលុយជួលដី

ព័ត៌មានជាតិ៤៧ នាទីutes មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ផ្ទះទេវតា១ខ្នងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនប្ដីប្រពន្ធចាស់ជរានៅខេត្តតាកែវ

សេដ្ឋកិច្ច២១ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២៣ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៧ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម