Connect with us

ព័ត៌មានជាតិ

ស្នងការរង៖ ករណីលោកមេប៉ុស្ដិ៍ស្រែចា ចុះហាមឃាត់ការសម្ដែងល្ខោនបាសាក់ត្រូវបានកោះហៅ​មកសួរនាំនៅស្នងការខេត្ត

បានផុស

នៅ

លោកឧត្ដមសេនីយ៍ត្រី សើន សុផល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ទទួលការងារសេនាធិការ បានឲ្យកម្ពុជាថ្មី ដឹងនៅព្រឹកថ្ងៃទី២៣វិច្ឆិកានេះថា ករណីលោកមេប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែចា ចុះហាមឃាត់ និងបញ្ឈប់ការសម្ដែងល្ខោនបាសាក់ក្នុងពិធីបុណ្យកឋិនមួយនៅវត្តអូរលុង ស្ថិតក្នុងភូមិអូរលុង ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានកោះហៅមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តហើយនៅព្រឹកថ្ងៃទី២៣វិច្ឆិកានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកស្នងការរង ករណីបើរកឃើញកំហុសណាមួយ ស្នងការដ្ឋាននគរបាលខេ្តតនឹងអនុវត្តវិន័យកងកម្លាំងលើមេប៉ុស្ដិ៍រូបនោះ។

គូររំលឹកថា កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកអនុសេនីយ៍ទោ រស សំអឿន ហៅក្រាវ ដួង ជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែចា បានចុះទៅហាមឃាត់ និងបញ្ឈប់ការសម្ដែងរបស់ក្រុមអ្នកលេងសិល្បៈល្ខោនបាសាក់ ក្នុងពិធីបុណ្យកឋិនមួយ នៅវត្តអូរលុង ស្ថិតក្នុងភូមិ អូរលុង ឃុំស្រែថា ស្រុកស្នួល ខេត្តក្រចេះ ដែលទង្វើនេះបានធ្វើឲ្យមហាជនជាច្រើន កំពុងផ្ទុះប្រតិកម្មជាខ្លាំង។

បើតាមលោក ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងតាមរយ:បណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅពញរឹកថ្ងៃទី២៣វិច្ឆិកានេះដែរថា មេប៉ុស្តិ៍រូបនេះត្រូវទទួលចំណាត់ការនិងដកចេញនាពេលខាងមុខប្រហែលជាមិនលើស២៤ម៉ោងឡើយ។ ត្រូវដកបុគ្គលរូបនេះមកខេត្តហើយត្រូវទទួលវិធានការវិន័យ និងវិធានការរដ្ឋបាល។

លោក ជា ច័ន្ទបរិបូណ៍ បានបន្ថែមទៀតថា សូមបញ្ជាក់ថា បុគ្គលរូបនេះថ្នាក់លើបានអប់រំច្រើនលើកហើយចំពោះការអនុវត្តន៍ការងារខុសពីគោលការណ៍រាជរដ្ឋាភិបាល៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២៦ នាទីutes មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

សន្តិសុខសង្គម២៧ នាទីutes មុន

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

ព័ត៌មានជាតិ៣១ នាទីutes មុន

ព្រលានយន្តហោះសៀមរាប ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេល ប្រសិនមានគ្រោះថ្នាក់ឡើង

ចំណីផ្លូវ
សន្តិសុខសង្គម៣៤ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

Sokha Hotels

ព័ត៌មានពេញនិយម