Connect with us

វប្បធម៌ ជំនឿ

រកឃើញថា​យល់​សប្ដិ​អាក្រក់​ញឹកញាប់​ ជា​មនុស្ស​មាន​​ច្នៃប្រឌិត​លើស​គេ?

បានផុស

នៅ

តើ​មនុស្ស​ដែល​មាន​សុបិន​អាក្រក់​ ពិតជា​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​មែនទេ? អ្នក​ជំនាញ​ណែនាំ​ថា​ សុបិន​អាក្រក់​អាច​ធ្វើ​ឲ្យ​មនុស្ស​គិត​តាម​របៀប​រស់រវើក ​និង​ស្រមើស្រមៃ​ច្រើន​ជាង​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​អ្វី​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សុបិន​អាក្រក់?

សុបិន​អាក្រក់​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច ​ដែល​ជា​រឿយៗ​ត្រូវ​បាន​អម​ដោយ​​អារម្មណ៍​​មិនស្រណុកដែល​អាច​មាន​រយៈពេល​ពីរ​បី​នាទី​ទៅ​ច្រើន​សប្ដាហ៍​ឬ​ខែ។ ជាពិសេស​គឺ​កើតឡើង​​កាលពីក្មេង​ តែងតែ​មាន​សុបិន​អាក្រក់​ជាច្រើន។ ពួកគេ​ទទួលរង​នូវ​ការ​វាយប្រហារ​ភ័យ​ស្លន់ស្លោ​ ក្នុង​កំឡុង​ពេល​គេង​ ដែល​បណ្ដាល​មក​ពី​ការ​ផ្លាស់ប្ដូរ​លំនាំ​ដំណេក​ កាលវិភាគ​នៃ​ការ​គេង ​ឬ​បញ្ហា​ដំណេក​ជាដើម។

ការ​ផ្សារ​ភ្ជាប់​គ្នា​រវាង​សុបិន​អាក្រក់​និង​ការ​ច្នៃប្រឌិត

មនុស្ស​គ្រប់គ្នា​មាន​សុបិន​អាក្រក់ ​ដែល​អាចមកពី​ពួកគេ​ជួបប្រទះ​រឿង​អ្វីមួយ ​ដូចជា​មាន​​អ្វីមួយ​ដេញ​គួរ​ឲ្យ​ខ្លាច​ ហើយ​បាន​ធ្លាក់​ចូល​ក្នុង​ទី​ជ្រៅ​ ឬ​ឃើញ​មិត្ត​ល្អ​ប្រែ​ទៅ​ជា​សត្វ​ចម្លែក​។ល។ ក្រៅ​ពី​ភាព​រស់រវើក​ ជាញឹកញាប់​​សុបិន​អាក្រក់ ​ក៏​ត្រូវ​បាន​គេ​ជឿ​ថា​ជា​ការ​ច្នៃប្រឌិត​ក្នុង​ខួរក្បាល​ផង​ដែរ។

ទោះបី​ជា​យើង​ភាគច្រើន​ជួប​ប្រទះ​នូវ​សុបិន​អាក្រក់​ជា​ទៀងទាត់​ ក៏​សុបិន​អាក្រក់​មាន​តិចតួច​ដែល​​កើតឡើងពិត។ អ្នក​ស្រាវជ្រាវ​ប៉ាន់ស្មាន​ថា ៨៥% នៃ​មនុស្សជួប​សុបិន​អាក្រក់​មួយ​ឬ​ពីរ​ដង ក្នុង​មួយ​ឆ្នាំ។

តើ​សុបិន​អាក្រក់​អាច​ធ្វើ​ឲ្យ​កើតមានច្នៃប្រឌិត​ខ្ពស់​យ៉ាង​ដូចម្ដេច?

នៅ​ពេល​ឧស្សាហ៍​សុបិន​អាក្រក់​ជា​ប្រចាំ​ យើង​មាន​ទំនោរ​ទៅ​រក​គំនិត​ច្នៃប្រឌិត​ ឬ​សិល្បៈ​ពី​រឿង​ទាំងនោះ។ ការ​សិក្សា​មួយ​បាន​កត់សម្គាល់​ថា ​និស្សិត ២០ ទៅ ២៨% បាន​រាយការណ៍​ថា​សុបិន​បាន​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ការ​យល់ដឹង​ថ្មី​ និង​ជះឥទ្ធិពល​ដល់​គំនិត​ច្នៃប្រឌិត ​ក្នុង​ជីវិត​របស់​ពួកគេ។

អត្រា​រំលឹក​ខ្ពស់ជាងមុន

ងាក​ទៅ​មើល Frankenstein វិញ​ដែល​ជា​ទស្សនាវដ្ដី​​ដោយ Mary Shelly បាន​ពិពណ៌នា​ពី​​សុបិន​អាក្រក់​របស់​នាង​ និង​របៀប​ដែល​សុបិន​អាក្រក់​បាន​ជំរុញ​ឲ្យ​នាង​សរសេរ​សៀវភៅ។ នាង​និយាយ​ថា “នៅ​ពេល​ខ្ញុំ​ដាក់​ក្បាល​លើ​ខ្នើយ ​ខ្ញុំ​មិន​បាន​ដេក​លក់​ទេ​ ហើយក៏​មិន​អាច​និយាយ​ថា​ មិន​គិត​បាន​ដែរ។ ការ​ស្រមើស្រមៃ​របស់​ខ្ញុំ​បាន​គ្រប់គ្រង​និង​ដឹកនាំ​ខ្ញុំ​ដោយ​បង្វែង​រូបភាព​បន្តបន្ទាប់ ​ដែល​កើតឡើង​ក្នុង​គំនិត​ខ្ញុំ​ជាមួយ​នឹង​ភាព​រស់រវើក​ ឆ្ងាយ​ជាង​ព្រំដែន​គំនិតធម្មតា”។​

ការ​គិត​មិន​ធម្មតា

ការ​សិក្សា​របស់​ជនជាតិ​កាណាដា​បង្ហាញ​ថា ​មនុស្ស​ដែល​ធ្លាប់​មាន​សុបិន​អាក្រក់​ជា​ប្រចាំ (រហូតដល់ ២ ដង​ក្នុង​មួយ​សប្ដាហ៍) បង្ហាញ​ពី​ការ​គិត​បែប​មិន​ធម្មតា។ អ្នក​ដែល​ធ្លាប់​យល់​សប្ដិ​អាក្រក់​ជា​ញឹកញាប់​ បាន​ភ្ជាប់​ជាមួយ​គំនិត​គិត​លឿន​ រហ័ស​ ហើយ​គិត​លើស​មនុស្ស​ទូទៅ។ រី​ឯ​អ្នក​ដែល​មិន​យល់​សុបិន​អាក្រក់ ​បែរជា​មានគំនិត​ធម្មតា ​ឬ​អាច​ថា​មិន​សូវ​ជា​​មាន​គំនិត​ទៅ​វិញ។ នេះ​បង្ហាញ​ថា​ មនុស្ស​ដែល​មាន​សុបិន​អាក្រក់​ជា​ទៀងទាត់ ​មាន​ដំណើរការ​ច្នៃប្រឌិត​មិន​ធម្មតាឡើយ។

ការ​យល់ចិត្ត

បើ​យោង​តាម​ការ​សិក្សា​ឆ្នាំ ២០១៣ អ្នក​ជំងឺ​ច្រើនតែ​មាន​សុបិន​អាក្រក់​ តែ​ក៏​មាន​ការ​យល់ចិត្ត​ច្រើន​ជាង​គេ​ដែរ។ ពួកគេ​មាន​ទំនោរ​ចូលចិត្ត​បង្ហាញ​អាកប្បកិរិយា​ដូច​ឆ្លុះ​កញ្ចក់ ​ហើយ​ងាយ​យល់​ចិត្ត​មនុស្ស​ជុំវិញ​ខ្លួន។ ហើយ​កម្រិត​នៃ​ការ​យល់ចិត្ត​ខ្ពស់​ចំពោះ​អ្នក​ដែល​សុបិន​អាក្រក់​ មាន​​ដើរ​តួ​ក្នុង​ការ​បង្កើន​ការ​ច្នៃប្រឌិត​របស់​ពួកគេ។

ការណែនាំ៖ ប្រសិន​បើ​យើង​ប្រទះ​នូវ​សុបិន​អាក្រក់​ជា​ញឹកញាប់​ រាល់​ពេល​ភ្ញាក់​ដឹង​ខ្លួន​វិញ សូម​បង្ហាញ​ការ​ភ័យ​ខ្លាច​ទាំងនោះ ​តាម​រយៈ​ទម្រង់​សិល្បៈ​ឬ​គូរ​គំនូរ៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ប្រភព ៖ curejoy

ចុចអាន៖ ហេតុអ្វីពេលខ្លះ ក្រោក​ពីគេងមិនចងចាំសុបិនសោះ?

ចុចអាន៖ ឃើញម៉ាស៊ីនបោកគក់ថ្មីក្នុងសុបិន ជាប្រផ្នូលរីកចម្រើនផ្នែកទំនាក់ទំនងសង្គម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម