Connect with us

ជីវិតកម្សាន្ដ

សួ វិចិត្រ បង្ហើបរឿងហួសចិត្តត្រូវគេមើលងាយរឿងជិះឡានស៊េរីទាប

បានផុស

នៅ

លោក សួ វិចិត្រ ម្ចាស់​ពាន​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Beat The Best Cambodia រដូវ​កាល​ទី ១ ខណៈ​អាជីព​សិល្បៈ​កំពុង​មាន​ទីផ្សារ​ចេញ​ច្រៀង​នៅ​តាម​បណ្ដា​កម្មវិធី​ប្រគំ​តន្ត្រី​គួរសម ស្រាប់​តែ​តារា​ប្រុស​រូប​នេះ​បាន​ទម្លាយ​រឿង​ឈឺចាប់​ក្នុង​ចិត្ត​ត្រូវ​គេ​មើលងាយ​រឿង​ជិះ​ឡាន​ស៊េរី​ទាប​ទៅ​ច្រៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អារម្មណ៍​របស់​លោក សួ វិចិត្រ បាន​និយាយ​ទាំង​ហួសចិត្ត​ថា «រាល់​ពេល​ចេញ​ច្រៀង​ម្តងៗ លោក​ពិត​ជា​សង្កៀរត្រចៀក​ដែល​គេ​សួរនាំ​រឿង​ដូរ​ឡាន ឬ​ទិញ​ឡាន​ថ្មី​ពេលណា​?។ លោក​ថា មាន​ពេលខ្លះ​រូបលោក​ដូចជា​មិន​សូវ​ជា​ប្រកាន់​ទេ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត​សួរនាំ​បែប​ចំអក​បាន​ធ្វើ​ឲ្យ​លោក​មិន​សប្បាយចិត្ត​តែម្ដង។

លោក សួ វិចិត្រ និយាយ​ទៀត​ថា «ខ្ញុំ​ឆ្ងល់ តើ​វា​មាន​អ្វី​ទាក់ទង​ទៅ​នឹង​ការ​ជិះ​ឡាន ព្រោះថា​យើង​ជិះ​ឡាន​ស៊េរី​អី​ក៏​អាច​ទៅ​ច្រៀង​បាន​ដែរ ពោល​គឺ​អាស្រ័យ​លើ​សំឡេង​អ្នកចម្រៀង​ប៉ុណ្ណោះ​(មនុស្ស​ទៅ​ច្រៀង​ទេ ហេតុអ្វី​យើង​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ឡាន​ម្ល៉េះ​?) នេះ​អ្វី​ដែល​ខ្ញុំ​ជួប​ច្រើន​មក​ហើយ ហើយ​ក៏​មិន​ចង់​និយាយ​ដែរ តែ​ដូចជា​ជ្រុល​ពេក»។

តារា​ប្រុស​លោក សួ វិចិត្រ និយាយ​បន្ថែម​ថា លោក​ហាក់​មិន​យល់​ពី​អារម្មណ៍​អ្នក​សួរ។ លោក​ថា មិន​មែន​ខ្លួន​លោក​ធ្វើ​មិន​បានទេ គឺ​ចង់​ទិញ​បង់​រំលស់​រថយន្ត​ស៊េរី​ទំនើប​ដូចជា Ford ជិះ​ពេលណា​ក៏បាន​ដែរ តែ​លោក​មិន​ចង់​ចំណាយ​ច្រើន ឬ​ជំពាក់​គេ ព្រោះ​មានគ្រួសារ​ឪពុក​ម្តាយ និង​ប្អូនៗ នៅ​រៀន ត្រូវការ​ឲ្យ​ជួយ​ផ្គត់ផ្គង់​ការ​សិក្សា។ លោក​បន្ថែម​ថា ហេតុអ្វី​បុគ្គល​មួយ​ចំនួន ចូលចិត្ត​ឲ្យ​តម្លៃ​មនុស្ស​ទៅ​លើ​ឡាន ឬ​សម្ភារៈ​និយម​បែប​នេះ។ ហើយ​ពេលខ្លះ នៅ​ពេល​ចូល​ទៅ​ចំណោម​អ្នក​ដែល​គេ​ជិះ​ឡាន​ទំនើប ម្នាក់ៗ បែរជា​មើល​លើ​មើល​ក្រោម​ក្នុង​ន័យ​និយាយ​ដើម​ពេបជ្រាយ​ដល់​រូបលោក​ទៀត​ផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម