បច្ចេកវិទ្យា
ទីបំផុតការទន្ទឹងរង់ចាំរបស់អតិថិជនបានមកដល់ហើយ ! តស់ មកដឹងពីបច្ចេកវិទ្យាដ៏ទំនើប នៃ All New Coolray 2024 ដែលជាម៉ូដែលដ៏ថ្មីសន្លាងរបស់ Geely Cambodia
កាលពីព្រឹកថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រុមហ៊ុន Geely Cambodia បានដាក់សម្ពោធជាផ្លូវការរថយន្ត All-New Geely Coolray 2024 ស៊េរីថ្មី នៅអគារតាំងបង្ហាញរបស់ខ្លួន ដែលទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ជិតកែងស្តុបវត្តនាគវ័ន្ត សង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅក្នុងពិធីសម្ពោធជាផ្លូវការនាឱកាសនេះ ក៏មានការបើកបរសាកល្បង(test drive) នៅទីលានប្រណាំង Yamamoto រមណីយដ្ឋានម៉ុងរិទ្ធីសែនជ័យ ដើម្បីឲ្យអតិថិជនទាំងអស់បានទទួលយកបទពិសោធន៍ថ្មីជាមួយការសាកល្បងបើកបរផ្ទាល់ និងសួរព័ត៌មានបន្ថែមពីរថយន្ត All New Geely Coolray 2024 ស៊េរីថ្មី ប្រភេទ SUV នេះ ផងដែរ។
ជាមួយនឹងការនាំមកនូវរូបរាងដ៏ស៊ីវិល័យ រថយន្តនេះ មានបំពាក់ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដែលផ្ដល់ភាពងាយស្រួល អាចជិះបានច្រើននាក់ និងជួយសន្សំថវិកាថែមទៀតផង។ លើសពីនេះ All-New Coolray 2024 ផ្ដោតទៅលើ Faster, Cooler and Smarter នឹងភ្ជាប់មកនូវប្រព័ន្ធសុវត្ថិភាពជាច្រើន ដូចជាប្រព័ន្ធទប់លំនឹង ប្រព័ន្ធចុះ និងឡើងចំណោត ប្រព័ន្ធ AutoHold ប្រព័ន្ធ Auto Start-Stop ប្រព័ន្ធផ្ដល់សញ្ញាពេលមានការវ៉ាជែង ប្រព័ន្ធបញ្ជាបញ្ឆេះពីចម្ងាយ ប្រព័ន្ធចូលចំណតដោយស្វ័យប្រវត្តិ កាមេរ៉ា 540°(មានការថតទុក ជាមួយកម្រិត 720P HD) ការសាកថ្មឥតខ្សែ ទំហំ 15W រួមទាំងការបើកឃ្លុបក្រោយ ដោយស្វ័យប្រវត្តិផងដែរ។ អ្វីដែលកាន់តែពិសេសទៀតនោះគឺ អតិថិជន នឹងអាចទទួលបានរថយន្តស៊េរីថ្មីនេះ ក្នុងតម្លៃក្រោម ៣ ម៉ឺនដុល្លារ តែប៉ុណ្ណោះ។
មានប្រសាសន៍ក្នុងកម្មវិធីសម្ពោធនាឱកាសនេះ លោក Will ជានាយកគ្រប់គ្រងជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានបញ្ជាក់ឲ្យដឹងថា «Geely Cambodia ផ្ដោតសំខាន់ទៅ ភាពរស់រវើក ភាពស៊ីវិល័យ និងទាន់សម័យក្នុងការរស់នៅ ដែលជាផ្នែកមួយនៃសុភមង្គលនៃប្រជាជនកម្ពុជា។ ហេតុដូច្នេះហើយ ក្រុមហ៊ុនយើងខ្ញុំបាននាំចូលនូវ រថយន្ដ All New Coolray នេះ ដែលបានធ្វើការរចនាឡើងយ៉ាងឥតខ្ចោះ ជាមួយរូបរាងដ៏ស្រស់ស្អាត មានកម្លាំងម៉ាស៊ីនកាន់តែខ្លាំង ស័ក្ដិសមបំផុតសម្រាប់ យុវវ័យសម័យថ្មី »។ លោក Will ក៏បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈម៉ូដែលថ្មី បទពិសោធន៍ថ្មីមួយនេះ នឹងធ្វើឲ្យអតិថិជនកាន់តែពេញចិត្តចំពោះ រថយន្ដ All New Coolray។
គួរបញ្ជាក់ថា ក្រុមហ៊ុន Geely Cambodia ជាបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុន Geely Automotive Group ដែលជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេដោយមានមូលដ្ឋាននៅទីក្រុង Hangzhou ប្រទេសចិន។ បច្ចុប្បន្ននេះ Geely បានដំណើរការរោងចក្រផលិតរថយន្តចំនួនប្រាំមួយនៅទូទាំងប្រទេសចិន ដោយមានសមត្ថភាពផលិតរថយន្តចំនួន ៣០០,០០០ គ្រឿង ក្នុងមួយឆ្នាំ និងបានពង្រីករោងចក្របន្ថែមទៀតទៅក្នុងប្រទេសផ្សេងទៀត រួមមានប្រទេសរុស្ស៊ី និងអ៊ុយក្រែនជាដើម។ ជាមួយគ្នានេះ Geely ក៏ដំណើរការផងដែរនូវហាងលក់រថយន្តចំនួន ៥០០ និងស្ថានីយសេវាកម្មចំនួន ៦០០ នៅប្រទេសចិន ហើយមានបុគ្គលិកសរុបចំនួន ១២,០០០ នាក់ ផងដែរ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់