Connect with us

ព័ត៌មានជាតិ

មកស្គាល់បេក្ខនារីប្រឡងបាក់ឌុបមួយរូបដែលជាប់និទ្ទេសA លើគ្រប់មុខវិជ្ជា

បានផុស

នៅ

នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រសួងអប់រំ យុវជន និងកីឡា  បានប្រកាសនូវលទ្ធផលនៃការ ប្រឡងបាក់ឌុបសម័យប្រឡងថ្ងៃទី៦-៧ ខែវិច្ឆិកា សម្រាប់រាជធានីភ្នំពេញផ្ទាល់ និងខេត្តកណ្ដាល។ បើតាមរបាយការណ៍ពីក្រសួងអប់រំ ក្នុងចំណោមបេក្ខជនដែលបានប្រឡងជាប់ចំនួនសរុបចំនួន៩៨ ៤៦០នាក់ គឺមានសិស្សជាប់និទ្ទេស A ចំនួន ១ ៦៧៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមបេក្ខជនដែលប្រឡងបាននិទ្ទេស A ចំនួន ១ ៦៧៣នាក់នេះ​ គេសង្គេតឃើញថាមានបេក្ខនារីម្នាក់ទទួលបាននិទ្ទេស A លើគ្រប់មុខវិជ្ជា។ និទ្ទេស A  លើគ្រប់មុខវិជ្ជាពោល គឺបេក្ខនារី ឈ្មោះ ឡេង សុគន្ធផុស្សតី វ័យ១៧ឆ្នាំ​ ដែលជាយុវសិស្សសិក្សាថ្នាក់វិទ្យាសាស្ត្រពិត ទទួលបានលំដាប់ពិន្ទុ៩៩.៩៩៩។

(រូបថត បេក្ខនារី ឡេង សុគន្ធផុស្សតី និងលោកឳពុក។ រូបថតពីគណនីហ្វេសប៊ុកគ្រួសារ ឡេង សុគន្ធផុស្សតី។)

ក្នុងចំណោមមុខវិជ្ជាទាំង៧មុខ ដែលបេក្ខនារីដែលមកពីវិទ្យាល័យស៊ីសុវត្ថិរូបនេះបានប្រឡង បេក្ខនារីរូបនេះទទួលបាន និទ្ទេស Aលើមុខវិជ្ជាអក្សរសាស្រ្តខ្មែរ, និទ្ទេស Aលើមុខវិជ្ជាគណិតវិទ្យា, និទ្ទេស Aលើមុខវិជ្ជាជីវវិទ្យា,និទ្ទេស Aលើមុខវិជ្ជាប្រវត្តិវិទ្យា,និទ្ទេស Aលើមុខវិជ្ជាគីមីវិទ្យា, និទ្ទេស Aលើមុខវិជ្ជារូបវិទ្យា និងនិទ្ទេស Aលើមុខវិជ្ជាភាសាអង់គ្លេស។

(រូបថត ក្រុមគ្រួសារ ឡេង សុគន្ធផុស្សតី អបអរសាទរចំពោះលទ្ធផលការប្រឡងបាក់ឌុប។ រូបថតពីហ្វេសប៊ុកគ្រួសារ ឡេង សុគន្ធផុស្សតី។)

គួរឱ្យដឹងដែរថា​ នៅក្នុងសម័យប្រឡងបាក់ឌុបឆ្នាំ២០២៣នេះ គឺមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥ ៥៤៣បន្ទប់។ ជាលទ្ធផលនៃការប្រឡងបាក់ឌុបឆ្នាំ២០២៣នេះ បេក្ខជនប្រឡងជាប់សរុប ៩៨ ៤៦០ នាក់ ត្រូវជា ៧២,៨៩ ភាគរយនៃចំនួន បេក្ខជនមកប្រឡង ។ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦ ៩៦៤ នាក់និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់, និង និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕

ដោយ៖ង៉ិល ណារ៉ាត់

លទ្ធផលប្រឡងរបស់យុវសិស្ស ឡេង សុគន្ធផុស្សតី លេខតុ៤៣៣៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម