ព័ត៌មានជាតិ
អ្នកជំនួញ សិល្បករ ឥស្សរជន០៣នាក់ ប្រកាសស្ម័គ្រចិត្តចាក់វ៉ាក់សាំង Sinopharm
ក្រោយជំនួយវ៉ាក់សាំងកូវីដរបស់ចិនបានដឹកមកដល់ប្រទេសកម្ពុជា ត្រៀមចាក់ដល់ពលរដ្ឋនិងឥស្សរជនមួយចំនួន មកដល់ពេលនេះមានអ្នកជំនួញ សិល្បៈករ រួមទាំងមន្រ្តីមួយចំនួនបានប្រកាសស្ម័គ្រចិត្តចាក់វ៉ាក់សាំង Sinopharm។
ឧកញ៉ា ឡេង ណាវ៉ាត់ត្រាបានប្រកាសស្ម័គ្រចិត្តដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់រាលដាលជំងឺកូវីដ ១៩។ អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រាគ្រុបបានប្រកាសនឹង ចាក់វ៉ាក់សាំងកូវីដ១៩ ប្រសិនបើមានលក្ខខណ្ឌគ្រប់គ្រាន់តាមការកំណត់របស់ក្រសួងសុខាភិបាល។
តារាកំប្លែងជើងចាស់ លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម ក៏ប្រកាសចូលខ្លួនចាក់វ៉ាក់សាំង Sinopharm របស់ចិន។
ថ្លែងនៅលើបណ្តាញសង្គម តារាកំប្លែងល្បីលំដាប់ប្រទេសរូបនេះក៏អំពាវនាវដល់បងប្អូនទាំងអស់គ្នា ចូលរួមបង្ការការពារ មេរោគកូវីដ១៩។
ដោយឡែករដ្ឋលេខាធិការក្រសួងសុខាភិបាលលោកជំទាវ ឱ វណ្ណឌីន ក៏នឹងស្ម័គ្រចិត្តក្នុងការចាក់វ៉ាក់សាំងកូវីដ ១៩ នៅព្រឹកស្អែកនេះ។
លោកជំទាវបានថ្លែងបញ្ជាក់ថា ក្នុងនាមមន្រ្តីទទួលបន្ទុកការងារផ្នែកសុខភាព លោកជំទាវចង់បង្កើនជំនឿចិត្តដល់ប្រជាពលរដ្ឋ លើវ៉ាក់សាំងនេះ។
លោកជំទាវក៏អញ្ជើញបងប្អូនអ្នកសារព័ត៌មានចូលរួមផ្ដិតយករូបភាពពីដំណើរការចាក់វ៉ាក់សាំង ដែលជាឧបករណ៍ដ៏មានសារសំខាន់សម្រាប់អាយុជីវិតរបស់មនុស្ស មិនមែនជាឧបករណ៍ដែលធ្វើយកមកលេងសើចនោះទេ។
ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារទៅជនរួមជាតិទាំងសមាជិករាជរដ្ឋាភិបាលមន្ត្រីតាមក្រសួង មន្ត្រីនគរបាល និងកងទ័ពជាដែលមានអាយុក្រោម៥៩ឆ្នាំ និងមានលក្ខខណ្ឌគ្រប់គ្រាន់ ត្រូវទៅចាក់វ៉ាក់សាំងកូវីដ១៩ដើម្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន បានលើករដ្ឋមន្ត្រីមានដូចជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ឯកឧត្តម វ៉េង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកដែលអាយុក្រោម៥៩ឆ្នាំ ត្រូវតែចាក់វ៉ាក់សាំងដើម្បីធ្វើជាគំរូ។
សម្តេចប្រកាសថា កូនៗសម្ដេចទាំង៥រូប ក៏ត្រៀមទៅចាក់វ៉ាក់សាំងផងដែរ។
ក្រសួងសុខាភិបាលបានប្រកាសស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនឥស្សរជនជាន់ខ្ពស់ចាប់តាំងពីទេសរដ្ឋមន្ត្រី រហូតដល់អ្នកសារព័ត៌មាន ចាប់ពីថ្ងៃពុធទី១០ ខែកុម្ភៈ នេះ នៅ៤មន្ទីរពេទ្យ មានដូចជា៖
១. មន្ទីរពេទ្យកាល់ម៉ែត (សាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤) សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២. មន្ទីរពេទ្យព្រះអង្គឌួង (សាស្ត្រាចារ្យ លូ លីឃាង ០៧៦ ៨៨៣ ៧៨៧៨) សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (សាស្ត្រាចារ្យ ងី ម៉េង ០៧៨ ៩៩៧ ៩៧៨) សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៤. មន្ទីរពេទ្យកុមារជាតិ (សាស្ត្រាចារ្យ ញឹប អង្គាបុស្ស ០១១ ៨១១ ១៣២) សម្រាប់អ្នកសារព័ត៌មាន។
ក្រសួងសុខាភិបាលបញ្ជាក់ថា វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាពសម្រាប់អ្នកមានអាយុពី ១៨ ឆ្នាំ ទៅ ៥៩ ឆ្នាំ និងមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់