ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់បង្ហាញទូកល្បឿនលឿនបាញ់មីស៊ីលថ្មី ៣៤០ គ្រឿង ដើម្បីបង្កើនឥទ្ធិពលនៅឈូងសមុទ្រពែក្ស
ទូកល្បឿនលឿនបាញ់មីស៊ីលចុងក្រោយបង្អស់របស់យោធាអ៊ីរ៉ង់ដែលមានសមត្ថភាពធ្វើដំណើរ ១៦៦ គីឡូម៉ែត្រក្នុងមួយម៉ោងត្រូវបានគេដាក់បង្ហាញនៅចំពោះមុខកងកម្លាំងប្រដាប់អាវុធកំពូលៗកាលពីថ្ងៃចន្ទ ចំពេលមានការបង្កើនសមត្ថភាពពីកងទ័ពជើងទឹកបរទេសនៅឈូងសមុទ្រពែក្ស ។
លោកឧត្តមនាវី Tangsiri បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទមុនពិធីបើកសម្ពោធទូកល្បឿនលឿនបាញ់មីស៊ីលរបស់កងទ័ពជើងទឹកចំនួន ៣៤០ គ្រឿងនៅទីក្រុងកំពង់ផែ Bandar Abbas ថា “នាវាកងទពជើងទឹកដែលមានសមត្ថភាពធ្វើដំណើរ ១៦៦ គីឡូម៉ែត្រក្នុងមួយម៉ោងនឹងត្រូវដាក់បង្ហាញ ហើយយើងនឹងឆ្ពោះទៅរកកសាងល្បឿនរបស់វារហូតដល់ ១៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង” ។
ទូកល្បឿនលឿនជាផ្នែកមួយនៃកងនាវាចរអ៊ីរ៉ង់ ហើយនឹងប្រតិបត្តិការនៅឈូងសមុទ្រពែក្ស សមុទ្រអូម៉ង់ និងសមុទ្រកាស្ពៀន ។
អ៊ីរ៉ង់មានចំណាប់អារម្មណ៍ចង់បង្ហាញកម្លាំងយោធារបស់ខ្លួននៅដើមឆ្នាំ ២០២១ ដោយបង្ហាញពីការធ្វើសង្គ្រាមជាបន្តបន្ទាប់នៅតាមបណ្តោយឈូងសមុទ្រពែរ្ស និងធ្វើការសាកល្បងមីស៊ីលជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អ៊ីរ៉ង់ដាក់ទណ្ឌកម្មមន្ត្រីកំពូលៗរបស់អាមេរិកមានទាំង Trump ផងដែរ
ចុចអាន ៖ អ៊ីរ៉ង់ឲ្យកងកម្លាំងអាកាស IRGC បាញ់ទម្លាក់រាល់ការឈ្លានពានរបស់យន្តហោះ B-52 អាមេរិក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៧ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ