ព័ត៌មានជាតិ
រាជធានីភ្នំពេញមានបេក្ខជនប្រឡងជាប់បាក់ឌុបជាង៦៤% ក្នុងនោះ និទ្ទេសA ជាប់ ៥៤៧ នាក់
លោក ហែម ស៊ី ណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកានេះថា ការប្រឡងបាក់ឌុបឆ្នាំនេះរាជធានីភ្នំពេញមានបេក្ខជនប្រឡងជាប់ចំនួន ១៦ ០៦៩ នាក់ស្មើនឹង ៦៤,២៧% ស្រី៨ ៥៥១នាក់នៃបេក្ខជនមកប្រឡង ២៥ ០០៣ នាក់ស្រី ១២ ១៨៨ នាក់។

លោកបានបន្តថា ក្នុងចំណោមបេក្ខជនប្រឡងជាប់ ១៦ ០៦៩ នាក់ក្នុងនោះជាប់និទ្ទេស A មានចំនួន ៥៤៧ នាក់ស្រី២៩៦ នាក់ កើនឡើងទ្វេរដង និទ្ទេស B ១ ៤៩៥ នាក់ស្រី ៨៥៦ នាក់និទ្ទេស C ២៨៤៦ នាក់ស្រី ១ ៦៧២នាក់ និទ្ទេស D ៤ ៩៩៤ នាក់ស្រី ២ ៧៥០ និងនិទ្ទេស E ៦ ១៨៧ នាក់ស្រី ២ ៩៧៧នាក់។
លោកប្រធានមន្ទីរបានបន្តថា ចំណែកប្រឡងបាក់ឌុបឆ្នាំមុនមានបេក្ខជនប្រឡងជាប់ចំនួន ១៤ ៦១៥ នាក់ស្មើនឹង ៦៤,៧១% ស្រី ៧ ៨៧៧ នាក់នៃបេក្ខជនមកប្រឡង ២២ ៥៨៤ នាក់ស្រី ១១ ០៥៨ នាក់ក្នុងនោះមាន និទ្ទេស A មានចំនួន ២៦៨ នាក់ស្រី ១៣៧ នាក់ និទ្ទេសB ១ ៣៣៥ នាក់ស្រី ៧៧៨ នាក់ និទ្ទេស C ២ ៨៧០ នាក់ស្រី ១ ៦៩៩នាក់ និទ្ទេស D ៤ ៦៦៦ នាក់ស្រី ២ ៤៩៧ និងនិទ្ទេស E ៥ ៤៧៦ នាក់ស្រី ២ ៧២៦ នាក់។

សម្រាប់ឆ្នាំ២០២៣នេះនៅទូទាំងប្រទេសមានបេក្ខជនប្រឡងជាប់បាក់ឌុបសរុប ៩៨ ៤៦០ នាក់ត្រូវជា៧២,៨៩ភាគរយនៃចំនួនបេក្ខជនមកប្រឡងចំនួន ១៣៥ ០៨៤ នាក់ស្រី ៧២ ៣៤៤ នាក់ក្នុងចំណោមបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២ នាក់ស្រី ៧៣ ២៧៨ នាក់។
ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦៩៦៤នាក់និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់,និងនិទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕

អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ