ព័ត៌មានជាតិ
បេក្ខជនវ័យចំណាស់ជាងគេ ហែម ស៊ីណាត ធ្លាក់បាក់ឌុបលើកទី២
បេក្ខជនវ័យចំណាស់ជាងគេដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ មិនបានទទួលជោគជ័យក្នុងការប្រឡងបាក់ឌុបជាលើកទី២។
អ្នកស្រី ហែម ស៊ីណាត អាយុ ៥៨ ឆ្នាំដែលមានវ័យចំណាស់ជាងគេប្រឡងនៅមណ្ឌល អនុវិទ្យាល័យទឹកថ្លា ខេត្តបន្ទាយមានជ័យ បានធ្លាក់ការប្រឡងបាក់ឌុបម្ដងហើយកាលពីឆ្នាំមុន។

អ្នកស្រី ហែម ស៊ីណាត គឺជា អ្នកគ្រូអក្ខរកម្ម រស់នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដែលជាបេក្ខនារីវ័យចំណាស់ជាងគេ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ កន្លងមក នាមណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
អ្នកស្រី ហែម ស៊ីណាត រៀនបានជាប់ឌីប្លូមនៅស្រុកកំណើតនៅខេត្តកំពត ហើយចំណាកស្រុកទៅរស់នៅភូមិពាក់ស្បែកស្រុករតនមណ្ឌលខេត្តបាត់ដំបងកាលពីឆ្នាំ ១៩៨៥ ហើយបន្តទៅរស់នៅភូមិ ថ្មរមៀលខាងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាឆ្នាំ២០០៨៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?