ព័ត៌មានជាតិ
រកឃើញនិទ្ទេស A លំដាប់ពិន្ទុខ្ពស់បំផុត ១០០.០០ ប្រចាំខេត្តសៀមរាប
យុវជន ទក ភីរ៉ាវីន សិស្សវិទ្យាល័យ ១០ មករា ១៩៧៩ ទទួលបានលំដាប់ពិន្ទុខ្ពស់បំផុតប្រចាំខេត្តសៀមរាម។ នេះបើយោងតាមរយៈគណនីហ្វេសប៊ុករបស់ លោក ប្រាក់ សោភណ្ឌ អភិបាលខេត្តសៀមរាប ដោយបានផុសរូបភាពសិស្សម្នាក់ និងក្រដាសលំដាប់ពិន្ទុ ដោយបានរៀបរាប់ថា “សូមអបអរសាទរប្អូនប្រុស ដែលទទួលនិទ្ទេស A លំដាប់ពិន្ទុ ១០០.០០ មធ្យមសិក្សាទុតិយភូមិ ២០២៣ នៅខេត្តសៀមរាប។ ចង់ដឹងណាស់ប្អូនញាំអីរាល់ថ្ងៃ” ។
សូមជម្រាបថា ក្នុងចំណោមបេក្ខជនដែលបានប្រឡងជាប់ចំនួនសរុបចំនួន ៩៨ ៤៦០នាក់ គឺមានសិស្សជាប់ និទ្ទេស A ចំនួន ១ ៦៧៣នាក់។ ក្នុងនោះ យុវសិស្ស ឈ្មោះ ទក ភីរ៉ាវីន ដែលមកពីវិទ្យាល័យ ១០មករា ១៩៧៩ ធ្វើបានល្អគ្រប់មុខវិជ្ជាទាំងអស់ និងលំដាប់ពិន្ទុខ្ពស់ជាងគេ ដែលមានលំដាប់ពិន្ទុដល់ទៅ ១០០.០០ ខណៈយុវតី ឡេង សុគន្ធផុស្សតី ដែលជាសិស្សសិក្សាថ្នាក់វិទ្យាសាស្ត្រពិត នៅរាជធានីភ្នំពេញ ទទួលបានលំដាប់ពិន្ទុ៩៩.៩៩៩ ។
គួររំលឹកថា នៅក្នុងសម័យប្រឡងបាក់ឌុបឆ្នាំ២០២៣នេះ គឺមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥ ៥៤៣បន្ទប់។ ជាលទ្ធផលនៃការប្រឡងបាក់ឌុបឆ្នាំ២០២៣នេះ បេក្ខជនប្រឡងជាប់សរុប ៩៨ ៤៦០ នាក់ ត្រូវជា ៧២,៨៩ ភាគរយនៃចំនួន បេក្ខជនមកប្រឡង ។ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦ ៩៦៤ នាក់និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់, និង និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ