Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល-ហាម៉ាស ចាប់ផ្តើមបទឈប់បាញ់រយៈពេល៤ថ្ងៃជាផ្លូវការ

បានផុស

នៅ

នៅថ្ងៃសុក្រទី២៤ខែវិច្ឆិកា អ៊ីស្រាអែលនិងក្រុមហាម៉ាស បានចាប់ផ្តើមបទឈប់បាញ់ជាផ្លូវការរយៈពេល៤ថ្ងៃហើយ ខណៈចំណាប់ខ្មាំងដែលឃុំឃាំងនៅតំបន់ហ្គាហ្សាស្ទ្រីប នឹងត្រូវដោះលែង ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន។

នេះគឺជាការបន្ថយស្ថានការណ៍ដ៏ធំ ក្នុងសង្គ្រាមរយៈពេល៧សប្តាហ៍ ដែលបានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីការចរចាដ៏យូរ ការផ្អាកបាញ់បានចាប់ផ្តើមនៅម៉ោង៧ព្រឹក (ម៉ោងនៅអ៊ីស្រាអែល) ហើយនៅម៉ោង៤រសៀល ក្រុមដំបូងនៃចំណាប់ខ្មាំងជាស្រ្តីនិងកុមារចំនួន១៣នាក់ នឹងត្រូវ ដោះលែងចេញពីតំបន់ហ្គាហ្សា បន្ទាប់មក មានការដោះលែងអ្នកទោសប៉ាឡេស្ទីន (មិនបញ្ជាក់ចំនួន) ចេញពីពន្ធនាគារអ៊ីស្រាអែល។ នេះបើតាមអ្នកសម្រុះសម្រួលកាតា។

ក្នុងរយៈពេល៤ថ្ងៃ ចំណាប់ខ្មាំងយ៉ាងតិច៥០នាក់ ត្រូវបានគេរំពឹងថានឹងដោះលែង ដោយបន្សល់ទុកចំណាប់ខ្មាំង១៩០នាក់ទៀត នៅក្នុងដៃរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។

ក្នុងរយៈពេលដូចគ្នានេះ អ្នកទោសប៉ាឡេស្ទីនប្រមាណ១៥០នាក់ ត្រូវគេរំពឹងថានឹងដោះលែង ហើយជំនួយបន្ថែមក៏នឹងបញ្ជូនចូលទៅក្នុងតំបន់ហ្គាហ្សាផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អ៊ីស្រាអែល វាយប្រហារសាលារៀននៅហ្គាហ្សា សម្លាប់មនុស្ស៣០នាក់ របួស១០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៤ នាទីutes មុន

ឃើញជួបឧបសគ្គច្រើនក្នុងជីវិត! យក់ ឋិតរដ្ឋា លើកចិត្ត ទេព បូព្រឹក្ស ឱ្យបន្តរឹងមាំ

ព័ត៌មានជាតិ៤២ នាទីutes មុន

DMC គ្រោងដាក់ឱ្យប្រើសៀវភៅជំនួយការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

កីឡា១ ម៉ោង មុន

មនុស្ស​ប្រមាណ​ ៣​០០០នាក់​ នឹង​ចូល​រួម​រត់​ប្រណាំង​ថ្ងៃ​ទី​៨មីនា

ជា សុជាតិ
ជីវិតកម្សាន្ដ១ ម៉ោង មុន

ភរិយា ជា សុជាតិ ប្រាប់អ្នករិះគន់ខ្លួនថា សម្តីនោះគ្មានតម្លៃឡើយ តែបែរជាយល់ថាសំណាងខ្លាំង មានស្វាមីបែបនេះ

ជីវិតកម្សាន្ដ១ ម៉ោង មុន

វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់​ទប់ខ្លួនដែលរបួស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម