Connect with us

ព័ត៌មានជាតិ

លទ្ធផលប្រឡងបាក់ឌុប​នៅខេត្តកំពង់ធំត្រូវបានប្រកាសជាផ្លូវការបេក្ខជនជាប់ជាង ៨០ ភាគរយ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ ២០២៣នេះ បានប្រកាសលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ២០២៣ ត្រូវបានប្រកាសជាផ្លូវការហើយ សម្រាប់មណ្ឌលក្នុងខេត្តកំពង់ធំ ប្រឡងជាប់ ៨០,៤៣%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់របស់ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំបានឲ្យដឹងថា ការប្រឡងសញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣មានមណ្ឌលសរុបចំនួន១៣ មានបេក្ខជនសរុបចំនួនជិត ៦ ពានន់នាក់ (៥ ៩០៧) ស្រីចំនួន ៣ ២២៧នាក់។

លោកបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខេត្តកំពង់ធំសម័យប្រឡង ៦ វិច្ឆិកា ២០២៣ ចំនួនបេក្ខជនមកប្រឡង ៥ ៧៣៨ នាក់ ស្រី ៣ ១៥៥ នាក់ ចំនួនបេក្ខជនប្រឡងជាប់ ៤ ៦១៤ នាក់ ស្រី ២ ៦៨៨ នាក់ គិតជាភាគរយបេក្ខជនប្រឡងជាប់ ៨០,៤៣% បេក្ខជនប្រឡងជាស្រី ៨៥,២០% ចំនួនបេក្ខជនប្រឡងជាប់តាមនិទ្ទេស​ដែលមាននិទ្ទេស A ចំនួន២១ នាក់ ស្រី ៨ នាក់, និទ្ទេស B ចំនួន ២៥៦ នាក់ ស្រី ១៤៥ នាក់, និទ្ទេស C ចំនួន ៨៧៦ នាក់ ស្រី ៥២ នាក់, និទ្ទេស D ចំនួន ១ ៧១០ ស្រី ១ ០២៦ នាក់ និងនិទ្ទេស E ចំនួន ១ ៧៥២ នាក់ ស្រី ៩៣៧ នាក់។

លទ្ធផលដែលយើងទទួលបាននេះ គឺអាស្រ័យដោយបេក្ខជនខិតខំរៀនសូត្រ ឆ្លើយតបទៅនឹងកំណែ ទម្រង់វិស័យអប់រំព្រម ទាំងក្រសួងអប់រំយុវជននិងកីឡាមានគោលដៅពង្រឹងគុណភាពអប់រំ ពិសេសបេក្ខជនត្រូវមានចំណេះដឹងកាន់តែជ្រៅជ្រះពោលគឺអ្នកចេះគឺជាប់ ហើយនេះក៏ដោយសារការខិតខំរបស់សិស្សនិងការយកចិត្តទុកពីសំណាក់របស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្ត មាតា បិតា លោកគ្រូ អ្នកគ្រូ និងកងកម្លាំងប្រដាប់អាវុធផងដែរ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Cambodian Women League
កីឡា១៨ នាទីutes មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ៣៦ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

Sokha Hotels

ព័ត៌មានពេញនិយម