Connect with us

ព័ត៌មានជាតិ

ប្រឡងបាក់ឌុប៖ សិស្សនិទ្ទេសAនៅសៀមរាបនៅឆ្នាំនេះ កើនឡើងជាងឆ្នាំមុន

បានផុស

នៅ

សិស្សដែលទទួលបាននិទ្ទេស A សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២៣ មានការកើនឡើងជាងឆ្នាំមុន។ ឆ្នាំ២០២៣ ខេត្តសៀមរាបមានសិស្សទទួលបាននិទ្ទេស A ១៨៨នាក់ រីឯ ឆ្នាំ២០២២ មានចំនួន ១១១នាក់ កើនឡើង ៧៧នាក់។ នេះបើតាមរដ្ឋបាលខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមបេក្ខជនប្រឡងជាប់និទ្ទេស A ទាំង១៨៨នាក់ ក្នុងនោះមានសិស្សម្នាក់ឈ្មោះ ទក ភីរ៉ាវីន មកពីវិទ្យាល័យ១០មករា១៩៧៩ ជាប់និទ្ទេស A លំដាប់ពិន្ទុ១០០ពេញ ដែលជាបេក្ខជនប្រឡងបាក់ឌុបកាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ បន្ទាប់ពីបេក្ខជន ទក ភីរ៉ាវីន ដែលទទួលបានពិន្ទុពេញ ១០០ពិន្ទុ គឺបេក្ខនារី ឈ្មោះ ឡេង សុគន្ធផុស្សតី វ័យ១៧ឆ្នាំ​ ដែលជាយុវសិស្សសិក្សាថ្នាក់វិទ្យាសាស្ត្រពិត ទទួលបាននិទ្ទេស A គ្រប់មុខវិជ្ជាលំដាប់ពិន្ទុ៩៩.៩៩៩។

តាមរដ្ឋបាលខេត្តសៀមរាប ចាប់តាំងពីឆ្នាំ២០១៨មក សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្របាក់ឌុបនិទ្ទេសA មានការកើនឡើងជារៀងរាល់ឆ្នាំ ក្នុងនោះ៖ ឆ្នាំ២០១៨ ចំនួន២១នាក់ , ឆ្នាំ២០១៩ ចំនួន៣៨នាក់ , ឆ្នាំ២០២០ មិនមាន , ឆ្នាំ២០២១ ចំនួន១៥៣ នាក់ , ឆ្នាំ២០២២ ចំនួន ១១១នាក់ និង ឆ្នាំ២០២៣ ចំនួន ១៨៨នាក់។

សូមបញ្ជាក់ថា សិស្សនិទ្ទេស A ឆ្នាំនេះ មានចំនួន១.៦៧៣នាក់ ខ្ពស់ជាងឆ្នាំ២០២២ ដែលមានចំនួន ១.០៤៨នាក់ ប៉ុន្តែទាបជាងឆ្នាំ២០២១ ដែលមានចំនួន ១.៧៥៣នាក់។ សម្រាប់បេក្ខជនចុះឈ្មោះប្រឡងសរុបមានចំនួនចំនួន ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥ ៥៤៣បន្ទប់៕

ដោយ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម