ជីវិតកម្សាន្ដ
កូនកម្លោះអ្នកជំនួញរបស់ Pu Praya ជូនខ្សែកពេជ្រតម្លៃវាល់លានឱ្យនាងក្នុងថ្ងៃរៀបការ
រៀបការរួចមកជាង ១០ថ្ងៃមកហើយ ពេលនេះបណ្ដាញព័ត៌មានថៃទើបទម្លាយតម្លៃខ្សែកពេជ្រតម្លៃវាល់លានដុល្លាររបស់កូនក្រមុំ Pu Praya ដែលមានតម្លៃដល់ទៅ ២០០លានបាតឯណោះ។

បន្ទាប់ពីតារាសម្ដែង និងជាតារាបង្ហាញម៉ូដ Pu Praya បានភ្ជាប់ពាក្យជាមួយលោក Quoc ដែលជាពាណិជ្ជករជនជាតិអាស៊ី កាលពីថ្ងៃទី១២ ខែវិច្ឆិកា កន្លងទៅ អ្នកទាំងពីរបានចាប់ដៃគ្នាចូលរោងការនៅទីក្រុង Beverly Hills សហរដ្ឋអាមេរិក។ ពិធីនេះធ្វើឡើងនៅខាងក្រៅក្នុងសួនច្បារមួយ និងមានតែភ្ញៀវជិតស្និទ្ធប៉ុណ្ណោះដែលចូលរួម។

អ្វីដែលធ្វើឱ្យទស្សនិកចាប់អារម្មណ៍ក្នុងពិធីអាពាហ៍ពិពាហ៍មួយនេះ ទោះបីធ្វើឡើងក្នុងទ្រង់ទ្រាយតូចបន្តិចក៏ដោយ ប៉ុន្តែវាបានរៀបចំយ៉ាងប្រណីត សុទ្ធសឹងសម្ភារថ្លៃៗ ជាពិសេសគ្រឿងតុបតែងខ្លួនរបស់កូនក្រមុំ។

បណ្ដាញព័ត៌បានឱ្យដឹងថា ខ្សែកពេជ្រ ដែលកូនកំលោះជូនកូនក្រមុំ មានតម្លៃដល់ទៅ ២០០លានបាត (ប្រហែល ៥.៦លានដុល្លារអាមេរិក)។ ចំពោះរ៉ូបអាពាហ៍ពិពាហ៍ដែលច្នៃតាមការកុម្មង់របស់កូនក្រុមុំវិញ មានតម្លៃ ៩៨,០០០ដុល្លារអាមេរិក។ រីឯតម្លៃនៃការតុបតែងផ្កានៅក្នុងពិធី ភាគច្រើនជាផ្កាកុលាបពណ៌សដែលត្រូវចំណាយប្រមាណ ៣៣៨,០០០ដុល្លារអាមេរិក ហើយតម្លៃតុបតែងនៅផ្នែកខាងក្នុងនៃសាលប្រមាណ ១.២លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្នុងចំណោមសមាជិក BLACKPINK មានតែ Rose ប៉ុណ្ណោះ ដែលស្ដេច Charles ព្រះរាជទានសិទ្ធិដូចសែរាជវង្ស

-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?