ព័ត៌មានជាតិ
អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេច ការសាងសង់បានជាង ៥៥ ភាគរយ
អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) សម្រេចការសាងសង់បានប្រមាណជាង ៥៥ ភាគរយហើយ គិតត្រឹមដំណាច់ ខែ តុលា ឆ្នាំ ២០២៣ និងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅឆ្នាំ ២០២៥ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល។
គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងសាជីវកម្មវិនិយោគក្រៅប្រទេស កម្ពុជា (Overseas Cambodia Investment Corporation-OCIC) ដើម្បីសាងសង់ និងអភិវឌ្ឍអាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងតាកែវ ដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីភាគខាងត្បូងរាជធានី ភ្នំពេញ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវអភិវឌ្ឍជាបីដំណាក់កាល និងបានរចនាឡើងសម្រាប់អ្នកដំណើរ ៥០ លាននាក់ ជាមួយនឹងផ្លូវរត់ចំនួន៣ និងស្ថានីយផ្កាយរណបមួយនៅលើផ្ទៃដីសរុប ២,៦០០ ហិកតា។
លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា បន្ទាប់ពីដំណាក់កាលទី១ ត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) នឹងមានសមត្ថភាពទទួលបានការចុះចតយន្តហោះធុនធំៗ ដែលមានចំណតយន្តហោះចំនួន ៣២ ចំណត អាចទទួលអ្នកដំណើរបានពី ១៣លានទៅ១៥លាននាក់/ឆ្នាំ និងអាចទទួលទំនិញតាមផ្លូវអាកាសពី ១៧ ៥០០០តោន /ឆ្នាំ ២០២៤ ទៅ ៣០ ០០០០តោន/ឆ្នាំ (២០៣០-២០៤០) ដោយគ្រោងចំណាយប្រាក់លើការសាងសង់ប្រមាណ ៨០០ លានដុល្លារ៕
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២១ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan