ជីវិតកម្សាន្ដ
តុលាការចិនបដិសេធបណ្តឹងឧទ្ធរណ៍របស់ Kris Wu និងកាត់ទោសចុងក្រោយដាក់ពន្ធនាគារ១៣ឆ្នាំ
នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា តុលាការក្រុងប៉េកាំងក្នុងប្រទេសចិន បានបដិសេធបណ្តឹងឧទ្ធរណ៍របស់អតីតសមាជិកក្រុម EXO គឺលោក Kris Wu ហើយបានសម្រេចលើការកាត់ទោសដូចគ្នានឹងតុលាការជាន់ទាបដែរ នេះបើយោងតាមការចុះផ្សាយរបស់ Reuters។
ជាពិសេស តុលាការបានបញ្ជាក់ថា តារាចម្រៀង Kris Wu បានឆ្លៀតឱកាសដែលជនរងគ្រោះជាស្ត្រីរបស់គាត់ស្រវឹងស្រា ហើយបានប្រមូលមនុស្សមកជុំគ្នាប្រព្រឹត្តអំពើអសច្ចា ជាពិរុទ្ធជនសំខាន់។
តុលាការក៏បាននិយាយថា៖ «អង្គហេតុច្បាស់លាស់ ហើយភស្តុតាងច្បាស់លាស់» តុលាការក៏បាននិយាយដើម្បីពន្យល់ពីការសម្រេចចិត្តរបស់ពួកគេក្នុងការមិនកែប្រែការកាត់ទោសរបស់ Kris Wu។
គេដឹងថា Kris Wu ដំបូងត្រូវបានកាត់ទោសឲ្យជាប់គុក ១៣ ឆ្នាំក្រោមការចោទប្រកាន់ចំនួន ២រួមមានការរំលោភ (ដាក់គុក ១១ ឆ្នាំ ៦ ខែ និងការបណ្តេញចេញពីប្រទេសចិន) និងការប្រព្រឹត្តខុសជាក្រុម (ដាក់គុក ១ ឆ្នាំ ១០ ខែ) ។
ទន្ទឹមនឹងនេះដែរ យោងទៅតាមច្បាប់របស់ប្រទេសកាណាដា ដែលចាត់តាំងឧក្រិដ្ឋជនផ្លូវភេទដោយសារធាតុគីមី ដោយការគ្រប់គ្រងថ្នាំ មានការរំពឹងទុកយ៉ាងទូលំទូលាយថា Kris Wu ក៏នឹងត្រូវទទួលរងនូវវិធានការបែបនេះដែរ។ ទោះជាយ៉ាងណា ទោសរបស់លោកមិនបានលើកឡើងអំពីការដាក់ទោសនេះទេ។
ក្នុងនោះផងដែរ មានសេចក្តីរាយការណ៍ផងដែរថា ក្រុមគ្រួសាររបស់ Kris Wu និងស្ថានទូតកាណាដាប្រចាំប្រទេសចិន បានចូលរួមក្នុងការកាត់ក្តីបណ្តឹងឧទ្ធរណ៍នេះ។
ត្រលប់ទៅឆ្នាំ២០២០ Kris Wu ត្រូវបានចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទស្ត្រី ៣ នាក់ពេលកំពុងផឹកស៊ីនៅផ្ទះរបស់លោក ហើយនៅឆ្នាំ ២០១៨គាត់ត្រូវបានគេចោទប្រកាន់ថាបានប្រព្រឹត្តអំពើអសីលធម៌ជាក្រុមជាមួយអ្នកផ្សេងទៀត រួមទាំងអនីតិជនក្រោមអាយុ ១៨ ឆ្នាំ។ ការចោទប្រកាន់ទាំងនេះបានលេចចេញជាដំបូង នៅពេលដែលជនរងគ្រោះម្នាក់របស់ Kris Wu គឺនាង Du Meizhu បានបកអាក្រាតជាសាធារណៈ។
ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ មានសារមួយរបស់ Du Meizhu ដែលនាងបានចោទប្រកាន់ថា ជំរិតទារប្រាក់ និងបង្ខូចកេរ្តិ៍ឈ្មោះតារាប្រុសរូបនេះ។ ទោះជាយ៉ាងណាក៏ដោយ មតិសាធារណៈមិនត្រូវបានផ្លាស់ប្តូរទេ ខណៈដែលការកាត់ទោសរបស់ Kris Wu បានបង្ហាញថាគាត់នៅតែប្រព្រឹត្តបទឧក្រិដ្ឋ៕
ប្រែសម្រួល៖សាង ស្រីល័ក្ខ
ចុចអាន៖ក្នុងចំណោមសមាជិក BLACKPINK មានតែ Rose ប៉ុណ្ណោះ ដែលស្ដេច Charles ព្រះរាជទានសិទ្ធិដូចសែរាជវង្ស
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍២០ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤