ព័ត៌មានជាតិ
រកឃើញជ័យលាភីទូកប្រចាំរាជធានី ក្នុងការប្រណាំងសាកល្បង នៅរសៀលនេះ
រដ្ឋបាលរាជធានីភ្នំពេញ បានជ្រើសរើសយកទីតាំងមុខវត្តឧណ្ណាលោម តាមទន្លេសាបដើម្បីរៀបចំប្រណាំងទូកសាកល្បងកម្លាំង និងដកស្រង់បច្ចេកទេសថ្នាក់រាជធានី មុននឹងចូលរួមប្រកួតថ្នាក់ជាតិក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ ទី២៨ ខែវិច្ឆិកាខាងមុខ នៅមុខព្រះបរមរាជវាំង។ ពិធីអុំទូកសាកល្បងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រី។
ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញ ជាលទ្ធផល ចំណាត់ថ្នាក់លេខ១ សម្រាប់ទូកអុំអន្តរជាតិបុរស បានទៅលើទូកឈ្មោះ ពេជ្រកែវមុនីសែនជ័យបារមីអ្នកតាតំបងដែក។ ចំណាត់ថ្នាក់លេខ១ សម្រាប់ទូកអុំអន្តរជាតិនារី ចំណាត់ថ្នាក់លេខ១ សំហេងមហាសែនតេជៈបារមីសារាវ័នតេជោ។ សម្រាប់ទូកអុំចំណុះ ៦៨ ទៅ ៧៤នាក់ បានទៅលើទូកឈ្មោះ មហានាគ។ ចំណាត់ថ្នាក់លេខ១ សម្រាប់ទូកអុំចំណុះ ៧៥ ទៅ ៧៦នាក់ បានទៅលើទូកឈ្មោះ ដូនពេញសែនជ័យ។ ចំណាត់ថ្នាក់លេខ១ សម្រាប់ទូកអុំចំណុះ ៧៧នាក់ ឡើងទៅ បានទៅលើទូកឈ្មោះ កម្សាន្តជលសា។ សម្រាប់ទូកចែវ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ក្រពុំពេជ្រគង្កាឫទ្ធីសែនបារមីទួលរកា។
លោក ឃួង ស្រេង ថ្លែងថា អនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋមកលេងបុណ្យអុំទូកឆ្នាំនេះ ឱ្យទទួលបានភាពសប្បាយរីករាយ។
លោកនៅតែបន្តអំពាវនាវបន្ថែមទៀតដល់បងប្អូនជាកីឡាករកីឡាការនីអុំទូកទាំងអស់ ត្រូវហូបចុក និងសម្រាកឱ្យបានគ្រប់គ្រាន់ចៀសវាងផលប៉ះពាល់ដល់សុខភាពដែលវានឹងប៉ះពាល់ដល់ការប្រកួត រួមទាំងការពង្រឹងសាមគ្គីភាពក្នុងចំណោមបងប្អូនកីឡាករទាំងអស់ដោយក្តីយោគយល់ និងអធ្យាស្រ័យគ្នា ព្រោះយើងមកចូលរួមលើកតម្កើងប្រពៃណីទំនៀមទម្លាប់ជាតិទាំងអស់គ្នា មិនមែនមកដើម្បីប្រើអំពើហិង្សានឹងគ្នានោះទេ។
យោងតាមការគូសបញ្ជាក់ពី លោក ហែម ស៊ីណារ៉េត ប្រធាន មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ឱ្យដឹងថា គូទូកទាំងអស់ត្រូវប្រណាំង ២ជើង គឺប្តូរខ្សែទឹកក្នុង និងខ្សែទឹកក្រៅ ដោយប្រើក្រូណូម៉ែត្រសម្រាប់ចាប់កម្រិតល្បឿន។
លោកបានអរគុណដល់លោកអភិបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ពន្ធ័ក្រោមឱវាទរាជធានីភ្នំពេញដែលបានជួយគាំទ្រទាំងស្មារតី និងថវិកាសម្រាប់ការចំណាយក្នុងការប្រណាំងទូកជ្រើសរើសទូកលឿន ទូកមធ្យម ដើម្បីចូលរួមប្រកួតថ្នាក់ជាតិ។
ចំនួនទូកដែលបានចូលរួមទាំង ទូកអុំ ទូកមួង ឬហៅថាទូកចែវ ទូកខ្នាតអន្តរជាតិទាំងបុរសនារី សរុបចំនួន ៤៤ ទូក ដោយបានចែកចេញជា ៣ ប្រភេទ គឺទូកអុំខ្នាតអន្តរជាតិ ទូកអុំបុរស និងទូកចែវបុរស ដោយមាន កីឡាករកីឡាការនីសរុប ចំនួន ២ ៨៧៩ នាក់ នារី ៥៤ នាក់៕
អត្ថបទ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?