ជីវិតកម្សាន្ដ
មនុស្សសម្រុកទៅព្រលានយន្តហោះច្រើន ពេលដឹងថា BLACKPINK នាំមេដាយដែលស្ដេច Charles ព្រះរាជទានមកវិញ
បន្ទាប់ពីដំណើរជាប្រវត្តិសាស្ត្រទៅចក្រភពអង់គ្លេសចប់សព្វគ្រប់ BLACKPINK បានត្រឡប់មកកូរ៉េវិញដើម្បីទទួលស្វាគមន៍អ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយ ខណៈដែលទិដ្ឋភាពចលាចលនៅអាកាសយានដ្ឋាន ធ្វើឲ្យអ្នកលេងអ៊ីនធឺណិតព្រួយបារម្ភសុវត្ថិភាព។
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា BLACKPINK បានត្រលប់មកប្រទេសកូរ៉េវិញហើយ បន្ទាប់ពីដំណើរកម្សាន្តរយៈពេលបីថ្ងៃទៅកាន់ទីក្រុងឡុងដ៍ ដោយអមដំណើរលោកប្រធានាធិបតី Yoon Suk Yeol និងជំទាវទីមួយ Kim Keon Hee ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចក្រភពអង់គ្លេស។ រូបថតដែលថតនៅអាកាសយានដ្ឋានអន្តរជាតិ Incheon បង្ហាញថាសមាជិកតែបីនាក់គឺ Jisoo, Jennie និង Rosé បានត្រលប់មកផ្ទះវិញ ចំណែក Lisa អវត្តមាន។
ខុសប្លែកពីភាពឆើតឆាយ និងរូបរាងផ្លូវការនៅវិមាន Buckingham អ្នកទាំងបីបានជ្រើសរើសសំលៀកបំពាក់សាមញ្ញៗដែលមានផាសុខភាពជាមួយនឹងសម្លេងពណ៌ខ្មៅលើសលុបនៅព្រលានយន្តហោះ។ យ៉ាងណាមិញ ការវិលត្រឡប់ទៅកូរ៉េនេះបានកើតឡើងក្នុងស្ថានភាពដែលធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភ។
ដំបូងឡើយ ពេលដើរចេញពីទ្វារសុវត្ថិភាព BLACKPINK បានចូលរួមជាមួយហ្វូងមនុស្ស ដែលត្រឡប់មកពីជើងហោះហើរ គ្មាននរណាម្នាក់ដឹងពីការត្រលប់មកវិញរបស់អ្នកទាំងបីនោះទេ។ ទោះជាយ៉ាងណា ស្ថានការណ៍បានផ្លាស់ប្តូរទាំងស្រុងនៅពេលអង្គរក្សបានបង្ហាញខ្លួន។ អ្នកគាំទ្រ និងសារព័ត៌មានបានឡោមព័ទ្ធពួកគេភ្លាមៗ បង្កើតជាឈុតឆាកវឹកវរ។ នៅពេលមួយ Jisoo ត្រូវបានបំបែកចេញពីសមាជិកពីរនាក់ទៀត ស្របពេលដែលកងកម្លាំងសន្តិសុខបានព្យាយាមរក្សាសុវត្ថិភាពទាំងបី អ្នកគាំទ្រត្រូវបានរុញគ្នាទៅមក ហើយសូម្បីតែមនុស្សធម្មតាក៏ត្រូវបានគេចាប់បាននៅក្នុងហ្វូងមនុស្សដែលកំពុងចោមរោម Rosé។
នៅពេលដែលវីដេអូឈុតឆាកបានផ្សព្វផ្សាយជាសាធារណៈ ទោះបីជា BLACKPINK ត្រលប់មកផ្ទះវិញដោយសុវត្ថិភាពក៏ដោយ Blinks ក្នុងពេលដំណាលគ្នាបង្ហាញការខឹងសម្បាររបស់ពួកគេនៅលើបណ្តាញសង្គមដោយសារតែក្រុមនេះត្រូវបានគេប្រព្រឹត្តដោយមិនគោរពនិងធ្លាក់ចូលទៅក្នុងស្ថានភាពគ្រោះថ្នាក់។
អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិថា «សូមគោរពកន្លែងទំនេររបស់គេ» «ការខ្វះកន្លែងឯកជនធ្វើឲ្យមនុស្សឆ្កួត។ ខ្ញុំមិនយល់ថាហេតុអ្វីបានជា idols មិនត្រូវបានការពារនៅអាកាសយានដ្ឋាន Incheon នៅពេលដែលអ្នកគាំទ្រ (stalkers) និងសារព័ត៌មានកំពុងចោមរោមនៅទីនោះទេ” “គ្មានអ្វីមើលទៅមានសុវត្ថិភាពទេ។ ខ្ញុំសូមជូនពរឱ្យអាកាសយានដ្ឋានកូរ៉េអនុវត្តតាមច្បាប់ដូចអាកាសយានដ្ឋាន London Heathrow ធ្វើ”, “អង្គរក្សពីរបីនាក់មិនគ្រប់គ្រាន់ដើម្បីការពារពួកគេ”។
សូមបញ្ចាក់ថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្តេច Charle បានព្រះរាជទានពានរង្វាន់កិត្តិយស Member of the Most Excellent Order of the British Empire (MBE) ជូនដល់សមាជិកទាំងបួនរបស់ BLACKPINK ក្នុងតួនាទីរបស់ពួកគេរៀងៗខ្លួន។ ក្នុងនោះ Jisoo, Jennie និង Lisa គ្រាន់តែជាសមាជិកកិត្តិយសនៃចក្រភពអង់គ្លេស ចំណែក Rosé ជាពលរដ្ឋពីរនៃប្រទេសកូរ៉េ និងនូវែលសេឡង់ (ជាផ្នែកមួយនៃ Commonwealth)ទទួលបានសិទ្ធិពេញលេញ សិទ្ធិមេដាយ។ នាងត្រូវបានគេទទួលស្គាល់ថាជា “Roseanne Park MBE” មានឱកាសក្លាយជាអ្នកជិះសេះ និងបានរៀបការនៅក្នុងវិហារ St. Paul’s ដែលជាកន្លែងពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ Charles (បច្ចុប្បន្នស្តេច Charles) និងម្ចាស់ក្សត្រី Diana៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្នុងចំណោមសមាជិក BLACKPINK មានតែ Rose ប៉ុណ្ណោះ ដែលស្ដេច Charles ព្រះរាជទានសិទ្ធិដូចសែរាជវង្ស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា