Connect with us

ព័ត៌មានជាតិ

កម្ពុជាជាប្រទេស​ដំបូងគេ​​​នៅ​អាស៊ី ​ត្រូវ​បាន​បោះឆ្នោត​ធ្វើជា​ប្រធាន និង​ជាម្ចាស់ផ្ទះដឹកនាំ​​​កិច្ចប្រជុំស្តី​ពីបញ្ហា​មីន

បានផុស

នៅ

អង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បាន​បោះឆ្នោតជ្រើសតាំងកម្ពុជា​ជាប្រធាននិងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា​ ត្រូវបានប្រព្រឹត្តទៅជារៀងរាល់ ៥ ឆ្នាំម្តង ហើយ​​​កម្ពុជាគឺ​ជាប្រទេសទី​ ៥ នៅលើសកលលោក និង​ជា​ប្រទេស​ដំបូងគេ​បង្អស់​ក្នុងតំបន់អាស៊ី ដែលធ្វើជា​ប្រធាននិង​ជាម្ចាស់ផ្ទះដឹកនាំ​​​កិច្ចប្រជុំនេះ។ កិច្ចប្រជុំលើកទី ១ ធ្វើនៅ​ប្រទេស​កេនយ៉ា ​ឆ្នាំ​២០០៤ លើកទី ២ នៅប្រទេស​កូឡុំប៊ី ឆ្នាំ២០០៩ លើកទី ៣ នៅ​ប្រទេស​ម៉ូសំប៊ិក ​ឆ្នាំ២០១៤ លើកទី ៤ នៅប្រទេស​ន័រវែស ​ឆ្នាំ២០១៩ និងលើកទី ៥ នៅ​ប្រទេស​កម្ពុជា ​ឆ្នាំ​២០២៤ ខាងមុខ។

ក្នុង​នាម​ជា​​ប្រធាន និង​ម្ចាស់​ផ្ទះ​ដឹកនាំ​កិច្ច​ប្រជុំ កម្ពុជា​បានជ្រើសយក​ទឹកដី​ខេត្ត​សៀមរាប​សម្រាប់​ការ​រៀបចំ​ និង​​មានការ​ចូលរួម​ពី​​រដ្ឋសមាជិក​ចំនួន ១៦៤ ប្រទេស និង​រដ្ឋអង្កេតការណ៍ផ្សេងៗ ព្រមទាំងអង្គការ​-ស្ថាប័ន​ ពិភពលោក​ជាច្រើនទៀត​​​។​ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាវេទិកាដែលកម្ពុជានឹងបញ្ជាក់ជូន​សហគមន៍អន្តរជាតិ ពីការប្តេជ្ញាចិត្ត ចំពោះការបោសសម្អាតមីនប្រឆាំងមនុស្សឱ្យអស់ និងពិនិត្យ​មើលលើ​វឌ្ឍនភាពនៃការអនុត្តផែនការសកម្មភាពកន្លង​មក​។ កម្ពុជា​ គ្រោង​នឹង​ដាក់​ចេញ​​​នូវ​​ការ​ងារ​អាទិភាព​​ចំនួន ៣ រួម​មាន​ ៖

១. ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញា៖ ជំរុញ​ប្រទេសមិនមែនរដ្ឋភាគីឱ្យចូលរួមជារដ្ឋភាគី ឬចូលរួមកិច្ចប្រជុំ ឬអនុវត្តទិដ្ឋភាពនានានៃអនុសញ្ញា
២. ពង្រឹងការអនុវត្តមាត្រា៥នៃអនុសញ្ញា៖ បោសសម្អាតមីនប្រឆាំងមនុស្ស និង​
៣. ជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

​ជាង​នេះ​ទៅទៀត​ កម្ពុជា​នឹងរៀបចំ​ឱ្យ​មានជា​​​​សេចក្តី​ថ្លែងការណ៍​​​ស្តីពី​​ផែនការសកម្មភាព ៥ ឆ្នាំបន្ត សម្រាប់​រដ្ឋសមាជិក និង​ភាគី​ពាក់ព័ន្ធ​​ទាំង​អស់​យកទៅ​អនុវត្ត​ន៍​ដោយមានឈ្មោះថា “សេចក្តី​ថ្លែង​ការ​ណ៍​សៀមរាប​-អង្គរ_ Siem Reap – Angkor Declaration or Siem Reap – Angkor Action Plan” ដែលនឹងត្រូវប្រើប្រាស់ក្នុងឯកសារប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ។

ក្នុង​ឱកាស​នោះដែរ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា​ក៏​បាន​សម្តែង​ការ​កោត​សរសើរ​ជូន​ចំពោះលោក​ លី ធុជ អនុប្រធានទី១​ អាជ្ញាធរមីន​ ថ្នាក់ដឹកនាំ មន្រ្តី​បុគ្គលិក​​អាជ្ញាធរមីន ប្រទេសជាមិត្ត​ ដៃគូអភិវឌ្ឍន៍​ ប្រតិបត្តិករ​ជាតិ​-អន្តរជាតិ​ សហគមន៍​សកម្មភាព​មីន​ និងគ្រប់​​ភាគី​ពាក់ព័ន្ធ សម្រាប់កិច្ច​ខិ​តខំប្រឹង​ប្រែង និងចូលរួមចំណែក​​ជំរុញឱ្យ​ប្រទេស​​និង​ប្រជាជន​កម្ពុជា​ រួច​ចាក​ផុតពី​ទុក្ខវេទនា​ដោយសារមីនប្រឆាំងមនុស្សដែល​ជា​មរតក​សង្រ្គាម​ដ៏​រ៉ាំរ៉ៃនៅ​កម្ពុជា​។​

សម្តេចធិបតីក៏​ថ្លែង​អំណរគុណ​ចំពោះ​រដ្ឋជា​សមាជិក​នៃ​អនុសញ្ញា​អូតាវ៉ា និង​សហគមន៍អន្តរជាតិ ដែលតែង​តែ​ផ្តល់ការ​គាំទ្រ​ និង​​វាយ​តម្លៃ​ខ្ពស់ដល់​​កិច្ចខិត​ខំ​ប្រឹង​ប្រែងរបស់​កម្ពុជាក្នុង​កិច្ចការ​សកម្មភាព​មីន ក៏​ដូច​ជាបាន​​ផ្តល់សេចក្តីទុកចិត្តជ្រើសតាំង​កម្ពុជា​ធ្វើ​ជា​ប្រធាន​ និង​ម្ចាស់​ផ្ទះ រៀបចំកិច្ច​ប្រជុំ​កំពូល​ដ៏មានសារសំខាន់នេះ​។​​​​

គួរ​បញ្ជាក់ថា អនុសញ្ញាអូតាវ៉ា ឬហៅបានថាអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ឬហៅពេញថា អនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន។ អនុសញ្ញានេះគឺជាអនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ និង​ជា​ការឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់សហគមន៍អន្តរជាតិ ចំពោះបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលជាអាវុធ បង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២២ នាទីutes មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ២៤ នាទីutes មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ២៧ នាទីutes មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ៣៦ នាទីutes មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

កីឡា៤០ នាទីutes មុន

ក្មេងប្រុសម្នាក់ត្រូវបានចាប់ខ្លួនក្រោយសង្ស័យផ្ញើសារគំរាមភរិយា Havertz

Sokha Hotels

ព័ត៌មានពេញនិយម