Connect with us

សន្តិសុខសង្គម

ឃាត់​ខ្លួន​មន្ត្រីយោធា​ ករណី​បង្កហិង្សា​លើ​បុរស​ជាសន្តិសុខ និង​គំរាម​បាញ់​សមត្ថកិច្ច​

បានផុស

នៅ

ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​បុរស​ម្នាក់​ជា​មន្ត្រី​យោធា​ ក្រោយ​ពី​ប្រើ​ហិង្សា​ទៅ​លើ​បុរស​ជា​សន្តិសុខ​ម្នាក់​រង​របួស​បែក​មុខ​មាត់​បង្កការ​ភ្ញាក់ផ្អើល​ កាល​ពី​វេលា​ម៉ោង ១​រំលង​ អធ្រាត្រា​ចូល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវច្រកចូលបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជន​សង្ស័យ​មាន​ឈ្មោះ ហ៊ូ សុធា អាយុ៥២ឆ្នាំ មុខរបរ​នៅផ្ទះស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់​ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយឡែកជនរងគ្រោះឈ្មោះ អ៊ុម កួក អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍​របស់នគរបាលខណ្ឌពោធិ៍សែនជ័យ ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ នឿន វាសនា អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខ បាន​រៀបរាប់​ប្រាប់​ថា មុនពេលកើតហេតុនៅថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២៣ វេលាម៉ោង ១និង០០នាទី ខ្លួនកំពុង តែ​យាម​នៅ​ច្រកចូល​បុរីពិភពថ្មី ត្រពាំងថ្លឹងជាប់ធានាគារ ABA ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ពេល​នោះ​ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក TOYOTA TUNDRA ពណ៌ស​ ផ្លាកលេខភ្នំពេញ 2BF-1127 បើកមក​ដល់​ចំណុចច្រកចូលបុរីដែលស្ថិត នៅ​ទី​តាំង​ខាង​លើ​ហើយ​បាន​បុក​របងបុរី រួច​ចូល​ទៅ​ខាង​ក្នុង​បាត់។

បន្ទាប់ពីកើតហេតុឈ្មោះ នឿន វាសនា បាន​បោះដៃ​តាម​អាយកូម​ទៅ​ប្រធាន​សន្តិសុខ​ដែល​ជា​ជនរងគ្រោះ​ឈ្មោះ អីម កួក កំពុងតែជិះម៉ូតូល្បាតនៅក្នុងបុរី បានរយៈពេលជាង៥នាទី ជនរងគ្រោះបានជិះម៉ូតូមកដល់កន្លែងកើតហេតុហើយជនសង្ស័យខាងលើក៏បានបើករថយន្តត្រឡប់មក​ដល់​កន្លែង​កើតហេតុ​វិញ​ដែរ។

ពេល​បើក​រថយន្តមកដល់កន្លែងកើតហេតុ ជន​នេះ​បាន​ស្រែក​គំរាម​បាញ់​ជនរងគ្រោះ​បំបែក​ក្បាល រួច​ចុះ​ពី​លើ​ រថយន្តកាន់ពិលដែក​ពណ៌ខ្មៅ ​ដេញវាយជនរងគ្រោះ ហើយ​ជន​រង​គ្រោះ​រត់ ពេល​នោះ​ជន​សង្ស័យ​បាន​គប់​ពិល ទៅ​ចំ​លើ​ផ្ទៃ​មុខ​នៃចុងចិញ្ចើមខាងឆ្វេង បណ្តាលឲ្យរបួសបែកចេញឈាម។

ក្រោយ​ពី​កើតហេតុ ជនរងគ្រោះបាននាំគ្នា​ឃាត់​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង យក​មក ប្រគល់​ឱ្យ​សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១​សួរនាំ​ ប៉ុន្តែ​ជន​សង្ស័យមិនព្រមប្រាប់ និងឆ្លើយនោះទេ។

តាម​សេចក្តីរាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋានបានឲ្យដឹងថា នៅ​ពេល​កម្លាំងនគរបាលចុះទៅជួយអន្តរាគមន៍នោះ ជនខាងលើ​នេះ​បានស្រែកជេរ និង​គំរាមបាញ់​មក​ដល់​សមត្ថកិច្ច​ទៀត។ ដោយ​អនុវត្តតាម​ច្បាប់ កម្លាំង​នគរបាល​បាន​ចាប់​បញ្ជូន​មក​ប៉ុស្តិ៍នគរបាល និង​បញ្ជូន​បន្ត​ទៅ​កាន់​អធិការដ្ឋាន នគរបាលខណ្ឌចាត់ការបន្ត៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម