Connect with us

ព័ត៌មានជាតិ

បើកកម្មវិធី​ប្រណាំងទូក-ងនៅខេត្តសៀមរាប នៅរសៀលថ្ងៃនេះ

បានផុស

នៅ

នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខេត្តសៀមរាប​បានបើកកម្មវិធីប្រណាំងទូក-ង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ នៅតាមដងស្ទឹងសៀមរាបមុខទីស្នាក់ការគណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការបច្ចេកទេសប្រណាំងទូក-ងខេត្តសៀមរាបបានឲ្យដឹងថា ការប្រណាំងទូក-ងនៅតាមដងស្ទឹងសៀមរាប មានទូក​ចូលរួមប្រណាំងចំនួន ៣២ ទូក ក្នុងនោះទូកផ្នែកនារីមានចំនួន ៣ ទូក មានកីឡាករសរុបចំនួន ១០៩៩នាក់ ក្នុងនោះកីឡាការិនីមានចំនួន ៨៩នាក់ ដោយចែកចេញជា ៥ ពូល និងមានការអុំក្រឡោសម្រាប់ការបើកការប្រកួតប្រណាំងទូក-ង ចំនួន ៥ គូផងដែរ។

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា ព្រះរាជពិធីនេះជាព្រឹត្តិការណ៏វប្បធម៌ប្រវត្តិសាស្ត្រដ៏ធំមួយក្នុងចំណោមព្រឹត្តិការណ៍វប្បធម៌ជាតិជាច្រើនទៀត ដែលបុព្វបុរសខ្មែរបានបង្កើតឡើងជាច្រើនសតវត្សមកហើយ។

ដើម្បីរួមចំណែកក្នុងការថែរក្សាវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ រដ្ឋបាលខេត្តសៀមរាបតែងតែបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ ជារៀងរាល់ឆ្នាំនៅថ្ងៃ១៤ និង ថ្ងៃ១៥កើត ខែកត្តិក ប៉ុន្តែបានខកខានរយៈពេល ៣ ឆ្នាំចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ កាលពីចុងឆ្នាំ២០១៩។

ជាមួយនឹងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំកម្មវិធីកម្សាន្តផ្សេងៗដូចជា កម្មវិធីជិះទូកកម្សាន្ត ទស្សនាផ្សារទឹក ពិព័រណ៍ម្ហូបអាហារ ល្បែងកម្សាន្តតំបន់ធ្លាក់ទឹក ការប្រគុំតន្ត្រី និងប្រដាល់ “គុនខ្មែរ” លំដាប់អន្តរជាតិ ចាប់តាំងពីថ្ងៃទី ២៥ និងបន្តរហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ខាងមុខ៕

អត្ថបទ៖ គឿនវ៉េត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម