Connect with us

ព័ត៌មានជាតិ

ខេត្តសៀមរាបរៀបចំព្រះរាជពិធីបុណ្យអុំទូក ដើម្បីរក្សាវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់់ ប្រពៃណីខ្មែរ

បានផុស

នៅ

អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ នៅក្នុងពិធីបើកការប្រណាំងទូកង នាថ្ងៃទី២៦ខែវិច្ឆិកា បានគូសបញ្ជាក់ថា ដើម្បីរួមចំណែក ក្នុងការថែរក្សាវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ រដ្ឋបាលខេត្តសៀមរាបតែងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ជារៀងរាល់ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាក់ សោភ័ណ ក៏បានរំលឹកថា ខេត្តសៀមរាប បានខកខានរៀបចំព្រះរាជពិធីនេះ អស់រយៈពេល៣ឆ្នាំមកហើយ ដោយសារការរីករាលដាលជំងឺកូវីដ-១៩។ លោក បន្ថែមថា  ប៉ុន្តែក្រោយវិបត្តិនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលអាណត្តិទី៧ បានយកចិត្តទុកដាក់ឲ្យមានដំណើរការឡើងវិញលើវិស័យទេសចរណ៍ក្នុងខេត្ត ជាមួយនឹងសមិទ្ធផលថ្មីៗរបស់ខេត្តសៀមរាប តួយ៉ាងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងប្រកបដោយសោភ័ណភាព តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ និងសេវាកម្មទេសចរសម្បូរបែប សុខសុវត្ថិភាព ស្ថិរភាព និងសន្តិភាពពេញ បរិបូរណ៍ ជាមួយនឹងការចេញនូវកម្មវិធីពិសេសមួយ ដែលជួយសម្រួលដល់ប្រតិបត្តិករទេសចរណ៍គឺ ទស្សនាសៀមរាបឆ្នាំ២០២៤។

លោក ប្រាក់ សោភ័ណ ឱ្យដឹងថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប សហព័ន្ធគុនខ្មែរ រៀបចំកម្មវិធីកម្សាន្តផ្សេងៗដូចជា កម្មវិធីជិះទូកកម្សាន្តទស្សនាផ្សារទឹក ពិព័រណ៍ម្ហូបអាហារ ល្បែងកម្សាន្តតំបន់ធ្លាក់ទឹក ការប្រគុំតន្ត្រី និងប្រដាល់ “គុនខ្មែរ” លំដាប់អន្តរជាតិ ចាប់តាំងពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ ខែវិច្ឆិកា។

អភិបាលខេត្តសៀមរាបក៏បានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ជាពិសេសយុវជន ដែលតែងតែរួមចំណែកយ៉ាងសកម្មលើសកម្មភាពសង្គមកិច្ច និងព្រឹត្តិការណ៏ទេសចរណ៍ ព្រមទាំងពិធីបុណ្យជាតិ និងបុណ្យអន្តរជាតិផ្សេងៗនាពេលកន្លងមក។ ជាមួយព្រឹត្តិការណ៍នេះ អភិបាលខេត្តសៀមរាប បានជូនពរឱ្យប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញកម្សាន្តសប្បាយដោយក្ដីរីករាយ ប្រកបដោយសុខសុវត្ថិភាព និងក្រោមម្លប់សន្តិភាពនៃកម្ពុជា និងទឹកដីអង្គរដ៏បវរ។

បើតាម លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការបច្ចេកទេសប្រណាំងទូក-ងខេត្តសៀមរាប បានឲ្យដឹងថា ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនៅតាមដងស្ទឹងសៀមរាប ចាប់ថ្ងៃទី២៦-២៧ ខែវិច្ឆិកានេះ គឺមានទូក-ង ចូលប្រណាំងចំនួន ៣២ទូក ក្នុងនោះទូកផ្នែកនារីមានចំនួន ៣ទូក មានកីឡាករសរុបចំនួន ១០៩៩នាក់ (កីឡាការិនី មានចំនួន៨៩នាក់) ចែកជា៥ពូល និងមានការអុំក្រឡោសម្រាប់ការបើកការប្រកួតប្រណាំងទូកង ចំនួន ៥គូផងដែរ៕

អត្ថបទដោយ៖គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៥ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៤៩ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៥៤ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច២ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម