ព័ត៌មានអន្ដរជាតិ
មិនទាន់ជាប់ឆ្នោតផង លោក ត្រាំ ប្រកាសដកអាមេរិក ចេញពីស្ថាប័ននិងកិច្ចព្រមព្រៀងធំៗបាត់ទៅហើយ
ត្បិតការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងចូលមកដល់នៅឆ្នាំក្រោយ ប៉ុន្តែលោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា ជាបេក្ខជនឈានមុខឈ្នះការតែងតាំងខាងគណបក្សសាធារណរដ្ឋ ទៅតទល់ជាមួយអ្នកប្រជាធិបតេយ្យ។

ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ត្រាំ បានប្រកាសពីគោលនយោបាយជាច្រើន ហើយអ្វីដែលគេចាប់អារម្មណ៍ខ្លាំង គឺលោកបានប្រកាសដកសហរដ្ឋអាមេរិក ចេញពីអង្គការណាតូ និងលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក។
កាលពីចុងខែតុលា លោកត្រាំ បានពិភាក្សាអំពីលទ្ធភាពនៃការដកប្រទេសចេញពីអង្គការណាតូ ឬកាត់ជំនួយរបស់អាមេរិកចំពោះប្លុកនេះ ប្រសិនបើគាត់ឈ្នះការបោះឆ្នោតឆ្នាំ២០២៤។
អតីតប្រធានាធិបតីអាមេរិករូបនេះ បានបង្ហាញជំហរច្បាស់ៗ ក្នុងការចាកចេញពីអង្គការណាតូ ឬសម្ព័ន្ធភាពយោធានៅសេសសល់ផ្សេងទៀត ប្រសិនបើសមាជិកអឺរ៉ុបរបស់ខ្លួន បង្កើនការចំណាយលើវិស័យការពារជាតិនិងលុបចោលមាត្រា៥នៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលចាត់ទុក ការវាយប្រហារលើរដ្ឋជាសមាជិកណាមួយ ជាការវាយប្រហារលើប្រទេសទាំង៣១។

ដោយឡែក កាលពីថ្ងៃអាទិត្យទី១៩ខែវិច្ឆិកា លោក ត្រាំ ក៏បានប្រកាសលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក (TTP) ដែលជំរុញដោយប្រធានាធិបតីអាមេរិក ចូ បៃដិន ផងដែរ បើជាប់ឆ្នោត។
ថ្លែងទៅកាន់អ្នកគាំទ្រនៅរដ្ឋ Iowa, លោក អះអាងថា លោកប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ដែលកំពុងចរចាដោយរដ្ឋបាល បៃដិន ជាមួយប្រទេសចំនួន១៣ផ្សេងទៀត ដោយលើកហេតុផលថា វានឹងរារាំងដល់សង្វាក់ផលិតកម្មរបស់សហរដ្ឋអាមេរិក និងបណ្តាលឲ្យមនុស្សបាត់បង់ការងារធ្វើ។
លោកប្រកាសថា “ក្រោមការដឹកនាំរបស់រដ្ឋបាលបន្ទាប់ ផែនការរបស់លោក បៃដិន សម្រាប់ TPP ទី២ នឹងស្លាប់នៅថ្ងៃមួយ។ វាអាក្រក់ជាងផែនការទីមួយទៅទៀត ដោយគំរាមគំហែងដល់កសិករ និងអ្នកផលិតជាមួយនឹងភាពសាហាវយង់ឃ្នងសកលនិយម ហើយទំនោរខ្លាំងទៅកាន់តំបន់អាស៊ី”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោក ត្រាំ ប្រកាសកម្ចាត់ចោល កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក បើជាប់ឆ្នោត

-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច