Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសទាំង៥ មានយោធាខ្លាំងបំផុត នៅតំបន់ មជ្ឈិមបូព៌ា

បានផុស

នៅ

ការកើនឡើងនៃវិបត្តិប៉ាឡេស្ទីន-អ៊ីស្រាអែល ទៅជាជម្លោះពេញទំហឹង រវាងកងកម្លាំងការពារអ៊ីស្រាអែល (IDF) និងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា បានបង្កឲ្យមានភាពភ័យខ្លាចជាសកលនៃសង្រ្គាមរីករាលដាលក្នុងតំបន់។

ចំពេលមានវិបត្តិនេះ ដូច្នេះ កម្ពុជាថ្មី បង្ហាញជូនប្រទេសចំនួន៥ ដែលជាមហាអំណាចយោធា ប្រចាំតំបន់មជ្ឈិមបូព៌ា៖

១. អ៊ីស្រាអែល

កងកម្លាំងការពារអ៊ីស្រាអែល (IDF) ត្រូវបានគេចាត់ទុក ស្ថិតក្នុងចំណោមមហាអំណាចយោធាដ៏មានឥទ្ធិពលបំផុតទាំងប្រាំនៅមជ្ឈិមបូព៌ា ចាប់តាំងពីការកកើតប្រទេសនេះក្នុងឆ្នាំ ១៩៤៨។

(រូបថត៖ Flas90)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) ប៉ាន់ប្រមាណថា IDF មានទ័ពសកម្ម ១៦៩៥០០នាក់និងទាហានបម្រុង៤៦៥០០០នាក់។ ថវិកាយោធារបស់អ៊ីស្រាអែល មានចំនួន ២៣.៤ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ IDF កម្លាំង៣ផ្នែក គឺកងកម្លាំង​ជើងគោក ទ័ពអាកាស និង​កងទ័ពជើងទឹក ហើយមាន​បញ្ជាការ​ចំនួន៤ ដាច់ដោយឡែក​ពីគ្នា (ខាងជើង កណ្តាល ខាងត្បូង និង​ផ្នែកខាងមុខ)។

លើសពីនេះ អ៊ីស្រាអែល នៅមានសព្វាវុធនិងយន្តហោះចម្បាំងទំនើបៗ ជាពិសេសខែលការពារដែនអាកាសដ៏ល្បីល្បាញឈ្មោះ Iron Dome។

២. អ៊ីរ៉ង់

អ៊ីរ៉ង់គឺជាមហាអំណាចយោធាមជ្ឈិមបូព៌ាដ៏សំខាន់មួយទៀត ជាមួយទ័ពសកម្ម៣៥០ ០០០នាក់ និងទ័ពក្នុងកងវរសេនាធំឆ្មាំបដិវត្តឥស្លាម (IRGC) ២៣០០០០នាក់ទៀត។ អ៊ីរ៉ង់ ជាប្រទេសមានយោធាសកម្មធំបំផុតមួយ នៅមជ្ឈិមបូព៌ា បូករួមទាំងទ័ពបម្រុងយ៉ាងតិច៣៥០០០០នាក់ ដែលនឹងត្រូវកោះហៅក្នុងគ្រាអាសន្ន។ ប្រទេសនេះ មានកញ្ចប់ថវិកាយោធាស្មើនឹងប្រហែល ៦.៨ពាន់លានដុល្លារក្នុងឆ្នាំ២០២២។

(រូបថត៖ Wiki)

រួមជាមួយនឹងប្រទេសអ៊ីស្រាអែល, អ៊ីរ៉ង់ក៏ជាឧស្សាហកម្មយោធាក្នុងស្រុកទំនើបបំផុតនៅមជ្ឈិមបូព៌ាផងដែរ ដោយផលិតបាននូវដ្រូនឈ្លបយកការណ៍ ដ្រូនវាយប្រហារ និងដ្រូន kamikaze ព្រមទាំងមីស៊ីលផ្លោងនិងមីស៊ីលល្បឿនលឿនជាងសំឡេង។

៣. តួកគី

តួកគី គឺជាប្រទេសដែលមានយោធាធំលំដាប់ទីពីរនៅក្នុងអង្គការ ណាតូ បន្ទាប់ពីសហរដ្ឋអាមេរិក ហើយក៏ជាប្រទេសមហាអំណាចយោធាដ៏អស្ចារ្យបំផុតមួយ នៅមជ្ឈិមបូព៌ាផងដែរ ជាមួយនឹងកងទ័ពកាតព្វកិច្ចសកម្មចំនួន៣៥៥២០០នាក់ និងទាហានបម្រុង ៣៧៨៧០០នាក់។

(រូបថត៖ Xinhua)

តួកគី បានបែងចែកថវិកាចំនួន១៦ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិ និងសន្តិសុខក្នុងឆ្នាំ២០២៣ ហើយបានផលិតអ្វីៗគ្រប់យ៉ាងពីយន្តហោះគ្មានមនុស្សបើក ដល់នាវាចម្បាំង, មីស៊ីលផ្លោង, ឧទ្ធម្ភាគចក្រ ATAK និងរថក្រោះប្រយុទ្ធ Altay។

៤. អេហ្ស៊ីប

អេហ្ស៊ីប ក៏ត្រូវបានចាត់ទុកថាមានយោធាដ៏មានឥទ្ធិពលបំផុតមួយនៅមជ្ឈិមបូព៌ាផងដែរ ដោយប្រទេសនេះជាប់ចំណាត់ថ្នាក់ទី១៤ ក្នុងចំណោមប្រទេសទាំង១៤៥ នៅក្នុងរបាយការណ៍ឆ្នាំ២០២៣ របស់ Global Firepower Index។

(រូបថត៖ SSB Crack)

កងកម្លាំងប្រដាប់អាវុធ មានបុគ្គលិកកាតព្វកិច្ចសកម្មចំនួន៤៣៨៥០០និងទាហានបម្រុង៤៧៩០០០នាក់។ អេហ្ស៊ីបមានកញ្ចប់ថវិកាយោធាចំនួន៤.៦ពាន់លានដុល្លារនៅឆ្នាំ២០២២ ហើយពឹងផ្អែកលើដៃគូបរទេសសម្រាប់សម្ភារយោធាភាគច្រើន ហើយក្នុងនោះប្រទេសរុស្ស៊ី គឺជាប្រភពសំខាន់នៃការនាំចូលអាវុធ។

៥. អារ៉ាប៊ីសាអូឌីត

ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ជាប់លេខ៥ ក្នុងចំណាត់ថ្នាក់របស់ Global Firepower នៃមហាអំណាចយោធាកំពូលទាំង៥នៅមជ្ឈិមបូព៌ា និងជាប់ចំណាត់ថ្នាក់ទី២២លើពិភពលោក។

ជាមួយនឹងកញ្ចប់ថវិកាយោធាដ៏ច្រើនសន្ធឹកសន្ធាប់ ៦៩.១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ប្រទេសនេះតែងតែជាប់ចំណាត់ថ្នាក់ ក្នុងចំណោមប្រទេសកំពូលទាំង១០នៅលើពិភពលោក ដែលមានកញ្ចប់ថវិកាយោធាធំបំផុត។

(រូបថត៖ AFP)

កងកម្លាំងប្រដាប់អាវុធអារ៉ាប៊ីសាអូឌីត មានបុគ្គលិកកាតព្វកិច្ចសកម្មចំនួន២៥៧០០០នាក់។ ប្រទេសនេះ ពឹងផ្អែកលើសហរដ្ឋអាមេរិកជិត៨០%ភាគរយ សម្រាប់សម្ភារយោធារបស់ខ្លួន បន្ទាប់មកគឺពឹងលើបារាំង៦,៤% និងអេស្ប៉ាញ៤,៩%។

ក្រៅពីសព្វាវុធទំនើបៗ អារ៉ាប៊ីសាអូឌីត ក៏មានរថក្រោះ Abrams និងយានប្រយុទ្ធ Bradley, ឧទ្ធម្ភាគចក្រវាយប្រហារ Apache, ប្រព័ន្ធមីស៊ីល Patriot និងប្រព័ន្ធទំនើបៗផ្សេងទៀតរបស់សហរដ្ឋអាមេរិក ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៦ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៦ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម