Connect with us

ព័ត៌មានជាតិ

លោកទេសរដ្ឋមន្ត្រី​ លី​ ធុជ​ ដឹកនាំកិច្ចប្រជុំគណៈកម្មការនានានៃ​អនុសញ្ញា​អូតាវ៉ា​ ដើម្បីសម្របសម្រួលកិច្ចការពាក់ព័ន្ធកិច្ចប្រជុំឆ្នាំ ២០២៤

បានផុស

នៅ

នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ក្នុងនាមជាប្រធានសន្និសីទត្រួតពិនិត្យឡើងវិញលើកទី ៥ នៃអនុសញ្ញាអូតាវ៉ា បានដឹកនាំកិច្ចប្រជុំគណៈកម្មការនានា ដើម្បីសម្របសម្រួលកិច្ចការដែលពាក់ព័ន្ធនឹងកិច្ចប្រជុំផ្លូវការ និងក្រៅផ្លូវការរបស់គណៈកម្មការ នៃអនុសញ្ញាសម្រាប់ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មការ នៃអនុសញ្ញាអូតាវ៉ាមានចំនួន ៤៖ គណៈកម្មការអនុវត្តមាត្រា ៥ គណៈកម្មការជួយជនរងគ្រោះ គណៈកម្ម ការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនួយ និងគណៈកម្មការអនុលោមភាពសហប្រតិបត្តិការ ដែលមានឯកអគ្គរដ្ឋទូត/រាជទូតប្រចាំនៅទីក្រុងហ្សឺណែវជាសមាជិក មកពីប្រទេសកូឡុំប៊ី ស៊ុយអែត ថៃ អង់គ្លេស ស្លូវេនៀ ហ្សំបាវ៉េ ប៊ូគីណូបាសូ ហូឡង់ អាល់ហ្សឺរី ជប៉ុន តួកគី ដាណឺម៉ាក ន័រវេស្ស និងអាហ្វ្រិកខាងត្បូង។

ក្នុងនោះដែរ មានអ្នកអង្កេតការណ៍មកពីអង្គការអន្តរជាតិមួយចំនួន តំណាងអង្គការសហប្រជាជាតិ គណៈកម្មការកាក​បាទក្រហមអន្តរជាតិ អង្គការ ICBL និងអង្គការ GICHD។ លោកទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណគណៈកម្មការ និងអ្នកអង្កេតការណ៍ទាំងអស់ ចំពោះការគាំទ្រកម្ពុជា និងបានបន្តកិច្ចប្រជុំរៀបចំផែនការការងារ សម្រាប់អនុវត្តក្នុងឆ្នាំ ២០២៤ តាមបែបបទ និងនីតិវិធីរបស់អនុសញ្ញា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម