Connect with us

ព័ត៌មានជាតិ

២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ក្រុមគ្រូពេទ្យបានជួយពិនិត្យព្យាបាលជំងឺ ជូនកីឡាករអុំទូក និងពលរដ្ឋជាង ៦ពាន់នាក់

បានផុស

នៅ

លោកវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងរយៈពេល ២នេះ ក្រុមគ្រូពេទ្យ បានជួយពិនិត្យព្យាបាលជំងឺជូនកីឡាករអុំទូក និងប្រជាពលដ្ឋ ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចំនួន ៦,១៦៨នាក់ ស្រី ១,១០៧នាក់ ក្នុងនោះ មានអ្នកជំងឺចំនួន ៤នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសអម លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចុះជួបសំណេះ​សំណាលជាមួយក្រុមគ្រូពេទ្យ នៅព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកានេះ លោកវេជ្ជបណ្ឌិត សាន់ សាប់អី បានបន្តថា ក្នុងចំណោមអ្នកជំងឺ ៦,១៦៨នាក់ ភាគច្រើនមានជំងឺផ្តាសាយ ហៀរសំបោ មានចំនួ ន១,៣៩៣នាក់។ ក្រៅពីនេះ មានជំងឺគ្រុនក្តៅ ឈឺក្បាល ចុកពោះរាក រាកមូលឈាម លើសឈាម ឈឺភ្នែក អស់កម្លាំង ខ្យល់ចាប់ សង្គ្រោះបឋម របួស និងករណីផ្សេងៗ ៨៨០នាក់។

លោកវេជ្ជបណ្ឌិត បានបន្តថា នៅក្នុងព្រះរាជពិធីអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំនេះ មានលក្ខណៈធំជាងបណ្តាឆ្នាំៗមុន បន្ទាប់ពីខកខានរៀបចំអស់រយៈពេល ៣ឆ្នាំ ដោយសារបញ្ហាជំងឺកូវីដ-១៩ ដោយមានទូកចូលរួមចំនួន ៣៣៨ទូក និងមានការរៀចំទីតាំងកម្សាន្ដសប្បាយសម្រាប់មហាជន ច្រើនជាងឆ្នាំមុនផងដែរ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ដើម្បីត្រៀមជួយសង្គ្រោះជូនប្រជាពលរដ្ឋ នៅក្នុងព្រះរាជពិធីបុណ្យអុំទុកឆ្នាំនេះ គណៈកម្មការការពារសុខភាព និងសង្គ្រោះ បានរៀបចំរថយន្តគិលានសង្គ្រោះចំនួន ៧០គ្រឿង ដែលមានរថយន្តប្រចាំការតាមគោលដៅចំនួន ៥០គ្រឿង រថយន្តគ្លីនិកចល័ត ចំនួន ៤គ្រឿង និងជម្រកតង់ពិនិត្យសុខភាព ដើម្បីផ្តល់សេវាសុខាភិបាលចំនួន ១៥កន្លែង ដែលផ្តល់សេវា ២៤ម៉ោងលើ ២៤ម៉ោង។

ដោយឡែកនៅទីស្តីការក្រសួងសុខាភិបាល ក៏បានត្រៀមរថយន្តគិលានសង្រ្គោះចំនួន ២០គ្រឿងដើម្បីប្រចាំការត្រៀមអន្តរាគមន៍សង្រ្គោះបន្ទាន់ ក្នុងករណីចាំបាច់បំផុត។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា រថយន្តគិលានសង្គ្រោះទាំងនោះ ដាក់ពង្រាយនៅតាមទីតាំងចំនួន ១០កន្លែង រួមមាន៖ជម្រកតង់សុខភាពនៅទីតាំងដូចជា ១)អគារ L កោះពេជ្រ ២) ស្តុបមិត្តភាពកម្ពុជា វៀតណាម ៣) មុខនាយកដ្ឋានអង្គរក្ស ៤) មុខគណៈកម្មាធិការបុណ្យជាតិ ៥) នៅក្បែររបងសាលចតុមុខ ៦) នៅមុខវាលមេរុ ៧) ព្រះគម្លង់ ៨)មុខកប៉ាល់ទីតានិក ៩) ទីលានប្រជាធិបតេយ្យ ១០) OCIC ខាងជើងរង្វង់មូលនាងមច្ឆា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ នាទីutes មុន

រដ្ឋកំពុងជំរុញសាងសង់គម្រោងប្រភពថាមពលអគ្គិសនីថ្មីចំនួន ៣៦

ព័ត៌មានជាតិ២១ នាទីutes មុន

ប្រាក់ចំណូលនៅក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជាសម្រេចបាទឹកប្រាក់ជាង ៣៥៦ លានដុល្លារ កាល​ពីឆ្នាំ២០២៤

ស្រូវប្រាំង
ព័ត៌មានជាតិ២ ម៉ោង មុន

ដើមឆ្នាំ២០២៥ ស្រូវប្រាំងជិត៧ពាន់ហិកតានៅខេត្តចំនួន១៤ រងការខូចខាតដោយសារខ្វះទឹកស្រោចស្រព

ផលិតកម្មចិន​
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កំណើន​សន្ទស្សន៍ផលិតកម្មចិន​ខែមករា ថយចុះ​ដោយការនាំចេញធ្លាក់ចុះ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងអប់រំ សម្រេចបន្ថែមរង្វាន់ដល់គ្រូបង្រៀនដែលទទួលបានជ័យលាភីមានគំនិតច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម