Connect with us

ព័ត៌មានអន្ដរជាតិ

ផ្កាយរណបចារកម្មដែល កូរ៉េខាងជើង បាញ់បង្ហោះប៉ុន្មានថ្ងៃមុន គឺដើម្បីថត​កន្លែងសំខាន់ៗបស់ អាមេរិក

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅអង្គារនេះថា ផ្កាយរណបចារកម្មរបស់កូរ៉េខាងជើងបានថតរូបសេតវិមាន និងមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក ស្របពេលដែលលោក គីម ជុងអ៊ុន ក៏ទទួលបានរូបភាពទាំងនោះផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មាន Reuters បានបញ្ជាក់ទៀតថា ក្រៅពីសេតវិមាន និងមន្ទីរបញ្ចកោណ, ផ្កាយរណបចារកម្មរបស់កូរ៉េខាងជើងមួយនេះថែមទាំងបានថតរូបនាវាផ្ទុកយន្តហោះនៅឯមូលដ្ឋានទ័ពជើងទឹកអាមេរិកក្នុងទីក្រុង Norfolk រដ្ឋ Virginia ផងដែរ ។

កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាមួយដែលមានឈ្មោះថា Malligyong-1 ចូលទៅក្នុងលំហយ៉ាងត្រឹមត្រូវ និងជោគជ័យ ប៉ុន្តែមួយថ្ងៃក្រោយមកកូរ៉េខាងត្បូងបានប្រកាសឆ្លើយតប ដោយផ្អាកផ្នែកខ្លះនៃកិច្ចព្រមព្រៀងយោធាជាមួយកូរ៉េខាងជើង ដើម្បីកាត់បន្ថយភាពតានតឹង ។

ទោះយ៉ាងណា ២ ថ្ងៃក្រោយមក ពោលនៅថ្ងៃទី២៣ ខែវិច្ឆិកា ក្រសួងការពារជាតិកូរ៉េខាងជើងបានប្រកាសវិញថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង នឹងលែងគោរពតាមកិច្ចព្រមព្រៀងទាំងមូលហើយ ហើយថែមទាំងនឹងបន្តសកម្មភាព ក៏ដូចជាដកវិធានការដែលធ្វើឡើងដើម្បីការពារជម្លោះយោធានៅគ្រប់វិស័យ រួមទាំងដីគោក សមុទ្រ និងផ្លូវអាកាសទាំងអស់ ជាពិសេសនឹងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល និងឧបករណ៍យោធាប្រភេទថ្មីនៅក្នុងតំបន់ព្រំដែនផងដែរ ។

គួរបញ្ជាក់ថា ការ​បាញ់​បង្ហោះ​នេះ គឺ​បាន​កើត​ឡើង​លឿន​ជាង​ការ​រំពឹង​ទុក ដែល​ទីក្រុង​ព្យុងយ៉ាង​បាន​ជូន​ដំណឹង​ដល់​ប្រទេស​ជប៉ុន​ ។ ដំបូងឡើយ កូរ៉េខាងជើង បានផ្តល់ព័ត៌មានទៅទីក្រុងតូក្យូថា ខ្លួនអាចនឹងបាញ់បង្ហោះផ្កាយរណបចារកម្មមិនឲ្យផុតថ្ងៃទី៣០ ខែវិច្ឆិកានោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ បញ្ជីឈ្មោះចំណាប់ខ្មាំងក្រុមទី ៥ ដែលត្រៀមដោះលែង ធ្លាក់ទៅដល់ដៃ អ៊ីស្រាអែល ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម