Connect with us

ព័ត៌មានជាតិ

ស្អែកនេះ ក្រុមហ៊ុនធំៗ ៧ ប្រកាសផ្តល់ឱកាសការងារថ្មីបន្ថែមទៀត ជាង ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

បានផុស

នៅ

ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សហការ​ជា​មួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​រៀបចំ​វេទិកា​ការងារ និង​កម្មសិក្សា ដោយ​មាន​ក្រុមហ៊ុន​ធំៗ ចំនួន ៧ ចូលរួម​ផ្តល់​ឱកាស​ការងារ​ថ្មី​បន្ថែម​ទៀត ចំនួន ៥០៥ កន្លែង ដល់​យុវជន សិស្ស​/​និស្សិត និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ នា​ថ្ងៃ​ព្រហស្បតិ៍ ទី ៣០ ខែ​វិច្ឆិកា ស្អែក​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន​ទាំង ៧ ដែល​នឹង​ចូលរួម​ក្នុង​វេទិកា​ការងារ​ប្រចាំខែ​នា​ថ្ងៃ​ទី ៣០ នោះ​រួមមាន ៖ ក្រុមហ៊ុន JACCS, ក្រុមហ៊ុន Develocus Investment, ផ្សារ​ទំនើប ម៉ាក្រូ​, ធនាគារ​ស្ថាបនា​, ធនាគារ​ឯកទេស AEON, Sokimex និង​ពន្លឺ​អលង្ការ។ ចំពោះ​សិស្ស​/​និស្សិត និង​អ្នក​កំពុងតែ​ស្វែងរក​ការងារ​ធ្វើ ឬ​ចង់​ផ្លាស់ប្ដូរ​ការងារ អាច​យក​ប្រវត្តិរូប​សង្ខេប (CV) ដើម្បី​ចូលរួម​ដាក់ពាក្យ និង​សម្ភាស​ផ្ទាល់​ជាមួយ អ្នក​តំណាង​ក្រុមហ៊ុន​ទាំង​នោះ​បាន ចាប់ពី​ម៉ោង ៨ និង ០០ នាទី​ព្រឹក ដល់​ម៉ោង ០៥ និង ០០ នាទី​ល្ងាច នៅ​ក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

លោកស្រី ពេជ្រ ធីតា ប្រធាន​ផ្នែក​សម្ភាសន៍ និង​បង្ហាត់បង្រៀន នៃ​ផ្សារ​ទំនើប ម៉ាក្រូ លើក​ឡើង​ថា ក្រោយពី​ចូលរួម​ក្នុង​ពិព័រណ៍​ការងារ​ជាមួយ NEA ម៉ាក្រូ ទទួល​បាន​បេក្ខជន​ជាច្រើន​មក​ដាក់ពាក្យ​ធ្វើការ តែ​ក៏​មិនទាន់​គ្រប់​តម្រូវការ​របស់​ក្រុមហ៊ុន​ដែល​មាន​ភាព​រីកចម្រើន និង​មាន​ការ​គាំទ្រ​ពី​អតិថិជន​មកពី​គ្រប់ទិសទី​នោះ​ដែរ។ ហើយ ក្រុមហ៊ុន នៅតែ​បន្ត​សហការ​ជាមួយ NEA ដើម្បី​ធ្វើការ​ជ្រើសរើស​បុគ្គលិក​បន្ថែម​ទៀត ពិសេស​ក្នុង​វេទិកា​ការងារ នា​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា នេះ តែម្ដង។

លោកស្រី សង្ឃឹម​យ៉ាង​មុតមាំ​ថា ការ​ចូលរួម​សហការ​ជាមួយ NEA នេះ នឹង​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​ប្រកប​ដោយ​គុណភាព និង​ទាន់​តម្រូវការ​របស់​ស្ថាប័ន និង​ថែមទាំង​ចូលរួម​ចំណែក​ជួយ​សិស្ស និស្សិត និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ ឲ្យ​មាន​ឱកាស​ជួប​សម្ភាសន៍​ការងារ​ផ្ទាល់​ជាមួយ​តំណាង​ក្រុមហ៊ុន។

លោកស្រី ពេជ្រ ធីតា បន្ថែម​ទៀត​ថា ភាព​រីកចម្រើន​របស់​ផ្សារ​ទំនើប​ម៉ាក្រូ ក៏​នាំ​ឲ្យ​មាន​តម្រូវការ​បុគ្គលិក​ថ្មីៗ ជាច្រើន ដើម្បី​បម្រើ​ការងារ​ទៅ​តាម​ផ្នែក​សំខាន់ៗ ទៀត​ផង​ដែរ ដូច្នេះ​ប្រសិន​បើ​សិស្ស​និស្សិត ឬ​អ្នក​ចង់​ផ្លាស់ប្ដូរ​ការងារ មាន​បំណង​ចង់​បាន​ឱកាស​ការងារ​ជាមួយ​ផ្សារ​ទំនើប ម៉ាក្រូ ត្រូវ​មាន​បុគ្គលិកលក្ខណៈ​រួសរាយ ស្មោះត្រង់ និង​រៀបចំ​ប្រវត្តិរូប (CV) ឲ្យ​បាន​ស្អាត ដើម្បី​ជួប​ជាមួយ​ក្រុម​ការងារ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​សប្ដាហ៍​នេះ NEA បាន​ប្រមូល និង​ផ្សព្វផ្សាយ​ឱកាស​ការងារ​នៅ​ក្នុង​ប្រទេស​បាន​ចំនួន​ជាង ៤ ម៉ឺន​កន្លែង។ ដូច្នេះ សម្រាប់​ប្រជាពលរដ្ឋ ដែល​កំពុង​ស្វែងរក​ការងារ ឬ​ចង់​ផ្លាស់ប្តូរ​ការងារ​នៅ​គ្រប់​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស ឬ​ចង់​ចុះឈ្មោះ​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស សូម​ទាក់ទង​មកកាន់ NEA តាមរយៈ​លេខ ០១២ ៩០៦ ៦៦៤ / ០១៦៧៨៦៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និង​ទំព័រ Facebook (neakhmer)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

អភិបាលខេត្តស្ទឹងត្រែងជំរុញមន្ត្រីជំនាញបង្កើតរមណីយដ្ឋានទេសចរណ៍ទស្សនាសត្វផ្សោតនៅ​ឃុំ​អូរម្រះ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

មេដឹកនាំឥ​ណ្ឌូណេស៊ី​ ជឿថា​ប្រទេស​ខ្លួន​នឹង​ឈប់នាំចូល​អង្ករ​​នៅ​ឆ្នាំ​ក្រោយ​

ព័ត៌មានជាតិ១៤ នាទីutes មុន

លោកស្រីអភិបាលខេត្តកោះកុង ប្រាប់ដល់យោធិនថ្មី ត្រូវប្រឹងសិក្សា និងគោរពវិន័យទ័ពឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថាប័នរដ្ឋពីរចាប់ដៃគ្នាក្នុងផ្តល់សេវាហិរញ្ញវត្ថុ​ដល់ម្ចាស់សហគ្រាសនានា

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ ដាក់គ្រឿងចក្រឈូសឆាយរៀបចំស្ថាបនាផ្លូវបេតុងថ្មី

Sokha Hotels

ព័ត៌មានពេញនិយម