ជីវិតកម្សាន្ដ
បវរកញ្ញា ពៅ តាន់ជេស៊ីកា កាន់ទង់ជាតិកម្ពុជា ទៅប្រកួត Miss Earth 2023 នៅប្រទេសវៀតណាម
បវរកញ្ញាតំណាងកម្ពុជា កញ្ញា ពៅ តាន់ជេស៊ីកា ម្ចាស់មកុដ Miss Earth Cambodia 2023 បាននាំយកទង់ជាតិ អរិយធម៌ វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ ចេញទៅប្រកួតនៅលើឆាកអន្តរជាតិ នៃប្រទេសវៀតណាម ដែលមានបវរកញ្ញា នៃប្រទេសជាច្រើន ចូលរួមបង្អួតសម្រស់លើឆាកអន្តរជាតិមួយនេះ។
ការចេញដំណើររបស់ស្រីស្អាតកម្ពុជា កញ្ញា ពៅ តាន់ជេស៊ីកា កាលពីល្ងាចថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ គេឃើញមានការលើកទឹកចិត្ត និងជូនពរពីសំណាក់អ្នកគាំទ្រ ព្រមទាំងមិត្តភ័ក្ដិមួយចំនួនផងដែរ។ ក្នុងដំណើរចេញទៅប្រកួតនេះ កញ្ញា ពៅ តាន់ជេស៊ីកា បានត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្តិការណ៍លក្ខណៈអន្តរជាតិនោះ។
កត់សម្គាល់ទៀតនោះ កញ្ញា ពៅ តាន់ជេស៊ីកា មិនត្រឹមតែបង្ហាញភាពជឿជាក់ដោយស្នាមញញឹមទេ នាងក៏បានរំលេចសម្រស់ជាមួយការបង្ហាញទង់ជាតិកម្ពុជាដោយភាពថ្លៃថ្នូរ បង្ហាញភាពជាកុលស្ត្រីទៅកាន់ឆាកអន្តរជាតិដែរ។ កន្លងមក នាង ក៏លេចមុខស្នើសុំឲ្យមានការផ្តល់កម្លាំងចិត្តពីមហាជនអ្នកគាំទ្រ និងប្រជាជនកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ការចេញទៅប្រកួតរបស់ ពៅ តាន់ជេស៊ីកា នៅក្នុងកម្មវិធី Miss Earth 2023 នៅប្រទេសវៀតណាមនេះ នឹងនាំយកប្រទេសកម្ពុជា ទង់ជាតិ វប្បធម៌ អរិយធម៌ ដ៏ស្រស់ផូរផង់របស់កម្ពុជា ទៅបង្ហាញនៅលើឆាកអន្តរជាតិផងដែរ។
ជាការកត់សម្គាល់មុនពេលចេញទៅប្រកួត Miss Earth 2023 ស៊ីកា គឺបានត្រៀមខ្លួនរួចជាស្រេចពោរពេញដោយភាពជឿជាក់ក្លាហានក្នុងនាមបវរកញ្ញាដែលតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិឆ្នាំនេះ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក