Connect with us

ព័ត៌មានជាតិ

បុណ្យអុំទូក ៣ ថ្ងៃ មានកីឡាករអុំទូក និងពលរដ្ឋមានបញ្ហាសុខភាព ជិត ១ ម៉ឺននាក់

បានផុស

នៅ

យោង​តាម​ក្រសួងសុខាភិបាល បាន​ឱ្យ​ដឹង​ថា រយៈពេល ៣ ថ្ងៃ នៃ​ពិធី​បុណ្យអុំទូក បណ្តែត​ប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នេះ ក្រុម​គ្រូពេទ្យ​បាន​ជួយ​ពិនិត្យ​ព្យាបាល​កីឡាករ​អុំទូក ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចំនួន ៩៩៥៩ នាក់ ស្រី ១៩២៦ នាក់ ក្នុង​នោះ​មាន​អ្នកជំងឺ ១០ នាក់ បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាល បាន​បន្ត​ថា ក្នុងចំណោម​អ្នក​មាន​បញ្ហា​សុខភាព​ជិត ១ ម៉ឺន​នាក់ ក្នុង​នោះ​អ្នក​មាន​បញ្ហា​ជំងឺ​ផ្តាសាយ ហៀរ​សំបោរ​មាន​ច្រើន​ជាងគេ គឺ​មាន​ចំនួន ២៣៥៣ នាក់។ ក្រៅពី​នេះ មាន​ជំងឺ​គ្រុនក្តៅ ឈឺក្បាល ចុកពោះ​រាក រាក​មូល​ឈាម លើសឈាម ឈឺ​ភ្នែក អស់កម្លាំង ខ្យល់ចាប់ សង្គ្រោះ​បឋម និង​របួស​បន្តិចបន្តួច និង​ករណី​ផ្សេងៗ មាន​ចំនួន ១៤៥៣ នាក់។

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ដែល​បាន​លះបង់​ទាំង​កម្លាំង​កាយ​ចិត្ត ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ មក​ប្រចាំការ​នៅ​ក្នុង​ពិធីបុណ្យ​អុំទូក​នេះ ព្រោះថា​រាល់​ពេល​ប្រជាពលរដ្ឋ​មាន​ពិធីបុណ្យ​ធំៗ កងទ័ព​អាវ​ស តែងតែ​ប្រើ​ពេល​វេលា​ដែល​ជួបជុំ​ក្រុម​គ្រួសារ​មក​ប្រចាំការ​ដើម្បី​អត្ថប្រយោជន៍​សាធារណៈ។

លោក​រដ្ឋមន្ត្រី បន្ត​ថា បុណ្យ​អុំទូក​ឆ្នាំនេះ ក្រសួងសុខាភិបាល បាន​រៀបចំ​រថយន្ត​គិលានសង្គ្រោះ​ចំនួន ៧០ គ្រឿង ក្នុង​នោះ​មាន​រថយន្ត​ប្រចាំការ​តាម​គោលដៅ ចំនួន ៥០ គ្រឿង រថយន្ត​គ្លីនិក​ចល័ត ៤ គ្រឿង និង​ជម្រក​តង់​ពិនិត្យ​សុខភាព​ដើម្បី​ផ្តល់​សេវា​សុខាភិបាល ចំនួន ១៥ កន្លែង ដែល​ផ្តល់​សេវា ២៤ ម៉ោង លើ ២៤ ម៉ោង និង​នៅ​ទីស្ដីការ​ក្រសួងសុខាភិបាល ត្រៀម ២០ គ្រឿង ប្រចាំ​ការ​ត្រៀម​អន្តរាគមន៍​សង្គ្រោះ​បន្ទាន់​ក្នុង​ករណី​ចាំបាច់​បំផុត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣០ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥០ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម