Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បញ្ជាក់ថា មិនមានអ្វីប្លែកឡើយដែល ចិន ផ្អាកជើងហោះហើរចូលមកក្នុង​ប្រទេស

បានផុស

នៅ

អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) ចេញបញ្ជាក់ថា ការលុបចោល​ជើងហោះហើរពីចិនចូលមកក្នុងប្រទេសថៃ គឺមិនមានអ្វីដែរប្លែកនោះឡើយ ដោយសារតែមានក្រុមហ៊ុនអាកាសចរណ៍ចិន​ជាង ៤០ ភាគរយបានស្នើសុំផ្អាកការហោះហើរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Suttipong Kongpool ប្រធានអាកាសចរណ៍ស៊ីវិលថៃលើកឡើងថា វាជារឿ​ងធម្មតាប៉ុណ្ណោះដែល​ក្រុមហ៊ុនចិន​ផ្អាក​ការហោះហើរមកកាន់ប្រទេសថៃ​ ដោយសារ​តែ​វាជារដូវកាលមិនសូវមានទេសចរចូលមកទស្សនាកម្សាន្ត ទើបធ្វើឲ្យអ្នកដំណើរមានការថយចុះបែបនេះ ។

លោកបន្តថា ក្រុមហ៊ុនអាកាសចរណ៍តែងតែធ្វើដូច្នេះដើម្បីធានាបានប្រាក់ចំណេញ ហើយរហូតមកដល់ពេលនេះ សំណើត្រូវបានធ្វើឡើងស្របតាមបទប្បញ្ញត្តិដែលមានស្រាប់ ។

ក្រោមបទប្បញ្ញត្តិរបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ដែលមានបំណងប្រគល់ពេលវេលាហោះហើរមកវិញ ត្រូវតែជូនដំណឹងដល់អាជ្ញាធរយ៉ាងហោចណាស់ ៧ ថ្ងៃមុនកាលបរិច្ឆេទដែលបានគ្រោងទុក ហើយក្រុមហ៊ុនអាកាសចរណ៍ដែលខកខានក្នុងការធ្វើប្រតិបត្តិការសេវាកម្ម ក្នុងពេលកំពុងកាន់ជើងហោះហើរ អាចប្រឈមនឹងការផាកពិន័យ ឬអាចត្រូវបានរារាំងមិនឲ្យហោះហើរទៅកាន់អាកាសយានដ្ឋានតាមគោលដៅ ។

លោក Suttipong បានឲ្យដឹងទៀតថា ពេលវេលាដែលមិនបានប្រើនោះ នឹងត្រូវបានផ្តល់ឲ្យក្រុមហ៊ុនអាកាសចរណ៍មកពីតំបន់ផ្សេងទៀត ដូចជា អឺរ៉ុបខាងលិច និងតំបន់ Scandinavia ដែលបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការធានាសិទ្ធិចុះចតនៅក្នុងប្រទេសថៃ ។

ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ដោយសារទីផ្សារទាំងនេះទំនងជាមិនអាចបង្កើនភ្ញៀវទេសចរច្រើន រដ្ឋាភិបាលកំពុងសម្លឹងមើលទីផ្សារផ្សេងទៀតដូចជា ឥណ្ឌា កាហ្សាក់ស្ថាន រុស្ស៊ី និងតៃវ៉ាន់វិញ ​។

ប្រទេស​ចិន បានរួមចំណែកដ៏ធំបំផុត​នៃកំណើនភ្ញៀវទេស​មកលេងថៃ ខណៈបច្ចុប្បន្ន សេដ្ឋកិច្ចចិនក៏កំពុងជួបប្រទះការធ្លាក់ចុះដូចគ្នា ។​​ យោងតាមការបញ្ជាក់ពី​ CAAT បានឲ្យដឹងថា នៅឆ្នាំក្រោយពេលវេលាហោះហើរ​នឹងមានដល់ ២១,៩២៣ ដង ដែលក្នុងនោះមាន ១៣,២៧៨ ដង ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ទទួលយក ។

ដោយឡែកនៅឆ្នាំនេះវិញ ភ្ញៀវទេសចរចិនមានចំនួនត្រឹមតែ ១២.៩ ភាគរយប៉ុណ្ណោះ នៃភ្ញៀវអន្តរជាតិសរុបដែលបានមកដល់ប្រទេសថៃ ប៉ុន្តែសម្រាប់សមាមាត្រនៅឆ្នាំក្រោយអាចនឹងកើនឡើងដល់ ១៥ ទៅ ១៦ ភាគរយ ៕​

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១៣ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១៧ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម