Connect with us

កីឡា

មហា​សន្និបាត​គុនខ្មែរអន្តរជាតិអនុម័តគោលការណ៍សំខាន់៦ចំណុច

បានផុស

នៅ

សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​បាន​រៀបចំ​មហាសន្និបាត​​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដោយ​បាន​អនុម័ត​គោលការណ៍​សំខាន់​ចំនួន​​៦​ចំណុចដើម្បី​ជំរុញអភិរក្ស និង​អភិវឌ្ឍ​គុន​ខ្មែរ​លើ​ឆាក​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហា​សន្និបាត​​​មាន​ការ​ចូល​រួម​ពី​សមាជិក​ផ្ទាល់​ចំនួន​១៧​ប្រទេស និង​ប្រទេស​ជា​សមាជិក​បាន​ផ្តល់​សិទ្ធិ​ប្រទាន​ជាង​៤០​ប្រទេស​ទៀត​​ដែល​សរុបមាន​ចំនួន​៦០​ប្រទេស​បាន​គាំទ្រ​ដល់​សេចក្តី​សម្រេច​​របស់​​មហា​សន្និបាត​។

មហា​សន្និបាត​​ដែល​​មាន​បេសកកម្ម«អភិរក្ស​ដើម្បី​អភិវឌ្ឍ​គុន​ខ្មែរ និង​អភិវឌ្ឍ​ដើម្បី​អភិរក្ស​គុន​ខ្មែរ​»បានសម្រេច​គោលការណ៍​សំខាន់​ៗ​ចំនួន​៦​ដូច​ខាង​ក្រោម៖

  • សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ និង​សមាជិក​គុន​ខ្មែរ​អន្តរជាតិ​ទាំង​អស់​បាន​ឯកភាព​គ្នា​រក្សា​ឲ្យ​បាន​នូវ​និរន្តរភាព​នៃ​ការ​រៀបចំ​ការ​ប្រកួត​គុន​ខ្មែរ​ជ្រើស​រើស​ជើង​ឯក​ពិភព​លោក​ឲ្យ​បាន​ទៀង​ទាត់​​ជា​រៀង​រាល់​ឆ្នាំ។
  • សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​បាន​និងកំពុង​ខិត​ខំ​ប្រឹង​ប្រែងពង្រឹង​យន្តការ​គ្រប់​គ្រង ការ​ដឹកនាំ​សមាជិក​ទាំង​៦០​ប្រទេស និង​បង្កើន​សមាជិកភាព​បន្ថែម​​ឲ្យ​បាន​ដល់​៧៥​ប្រទេស​ក្នុង​អាណត្តិ​៥​ឆ្នាំ​ទៀត ចាប់​ពី​ឆ្នាំ​២០២៤ ដើម្បី​ឈាន​ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​ទទួល​ស្គាល់​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ និង​អង្គការ​កីឡា​អន្តរជាតិ​ពាក់​ព័ន្ធ។
  • សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​អំពាវ​នាវ​​សុំ​ការ​ឧបត្ថម្ភ​គាំទ្រ​ឲ្យ​មាន​«ចលនា​ជាតិ​អភិវឌ្ឍ​គុន​ខ្មែរ»​ដើម្បី​សម្រេច​បាន​គោល​ដៅ​យុទ្ធសាស្ត្រ​ជាតិ ការ​បញ្ចូល​កីឡា​គុន​ខ្មែរ​អន្តរជាតិ​ទៅ​ក្នុង​កីឡា​អូឡាំពិក។
  • សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​បើក​ទ្វារចំហ​ជា​និច្ច​រង់ចាំ​ទទួល​សមាជិកភាព​គុន​ខ្មែរ​ពី​គ្រប់​​ប្រទេស​ទូទាំង​ពិភព​លោក។
  • មហាសន្និបាត​ និងការ​ប្រកួត​គុន​ខ្មែរ​ជ្រើស​រើស​ជើង​ឯក​ពិភព​លោក លើ​ក​ទី​៥ ឆ្នាំ​២០២៤ នឹង​ធ្វើ​នៅ​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ការ​ប្រកួត​ចាប់​ពី​ឆ្នាំ​២០២៥​នឹង​ធ្វើ​នៅ​តាម​ប្រទេស​ជា​សមាជិក​ដែល​ស្នើ​សុំ​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ។ ប្រសិនបើ​គ្មាន​​ប្រទេស​​ជា​សមាជិកស្នើ​សុំ​ធ្វើ​ម្ចាស់​ផ្ទះ កម្ពុជា​ត្រូវ​រក្សាសិទ្ធិ​រៀប​ចំធ្វើ​ឲ្យ​រក្សានិរន្តរភាពព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​នេះ។
  • សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​ប្តេជ្ញា​គោរព​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​គោលការណ៍​យុត្តិធម៌ (Fair Play) និង​គោលការណ៍​កីឡា​ស្អាត​ស្អំ (Clean Sport) ដោយ​គោរព​បទដ្ឋានគតិយុត្តនៃ​ការ​ប្រឆាំង​ដាច់​ខាត​ការ​ប្រើ​ប្រាស់​សារធាតុ​លើក​កម្លាំង (Anti-Doping Rule៕

សូមបញ្ជាក់​ថា កម្ពុជា​បាន​រៀបចំ​មហា​សន្និបាត​គុន​ខ្មែរ​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា និង​បាន​រៀបចំ​ការ​ប្រកួត​​​ជ្រើស​រើស​ជើង​ឯកគុន​ខ្មែរ​ពិភព​លោក​រយៈ​ពេល​៣​ថ្ងៃ​​នៅ​ថ្ងៃ​ទី​២៦-២៧-២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នៅខេត្ត​សៀមរាប៕

កីឡាករ​រុស្ស៊ី​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ខ្មែរពិភពលោក

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

វេទិកាស្ដីពីការផ្សព្វផ្សាយឆ្លាតវៃ នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ឆ្នាំ ២០២៤ ប្រារព្ធនៅរាជធានីភ្នំពេញ

ព័ត៌មានជាតិ២០ នាទីutes មុន

សប្ដាហ៍ក្រោយ នាវាចម្បាំងអាមេរិកនឹងចូលចតនៅដែនសមុទ្រកម្ពុជា ដែលមាននាវិកជាង១០០នាក់

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

សម្រេច​ឃុំខ្លួនស្រ្តី វៀតណាម មួយរូប ក្រោយបង្ខំកូនស្រីបង្កើត ឲ្យ​ប្ដីចុងរំលោភ

សេដ្ឋកិច្ច៣២ នាទីutes មុន

សម្ដេចធិបតីលើកឡើងថា កម្ពុជាមានកាលានុវត្តភាពខ្ពស់ក្នុងការវិនិយោគលើវិស័យបច្ចេកវិទ្យា

សេដ្ឋកិច្ច៣៨ នាទីutes មុន

សម្តេចតេជោ ជឿជាក់ថាកម្ពុជា-តួកគី អាចសម្រេចទំហំពាណិជ្ជកម្មទ្វេភាគី ១ពាន់លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម