Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​បើក​វគ្គប​បណ្តុះបណ្តាល​ពិសេស​ ដល់​កម្មករ​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩

បានផុស

នៅ

ភ្នំពេញ​៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​សញ្ញាបត្រ បច្ចេកទេស និង​វិជ្ជាជីវៈ​១​វគ្គ​ពិសេស​សម្រាប់​កម្មករនិយោជិត ដែល​រង​ផលប៉ះពាល់​ពី​ការបិទ ឬ​ព្យួរ សហគ្រាស​គ្រឹះស្ថាន ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

ពិធី​បើក​វគ្គ​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សាលប្រជុំ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​ក្រោម​អធិបតីភាព លោក បណ្ឌិត ពេ​ជ សោភ័ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

លោក​បណ្ឌិត ពេ​ជ សោភ័ន បាន​មានប្រសាសន៍ថា​កម្មករ​និយោជិត​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​នេះ​គឺ​មិន​គិតថ្លៃ​ទេ​និង​ថែមទាំង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន ២០​ម៉ឺន​រៀល ក្នុង​១​ខែ​ក្នុង​ម្នាក់ សម្រាប់ រយៈពេល ៤​ខែ​ដោយ​សិក្សា​ទៅលើ​មុខ ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​សំខាន់ៗ រួមមាន វិស័យ​សំណង់ អគ្គិសនី មេកា​និក កម្មន្តសាល ធុរកិច្ច​និង​ព័ត៌មានវិទ្យា និង​ទេសចរណ៍ ដែល​ទីផ្សារ​ការងារ​កំពុង​មាន​តម្រូវការ​ខ្ពស់ ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។

លោក​បាន​បន្ត​ទៀត​ថា ​បច្ចុប្បន្ន​មាន​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន​១២ កំពុង​ផ្តល់​ការបណ្តុះបណ្តាល​កម្មវិធី​ខាងលើ ហើយ​បាន​ជ្រើសរើស​សិស្ស ឱ្យចូល​រៀន​បាន​ចំនួន ៣.៣៦០​នាក់​ស្រី ១.៩០៣​នាក់​ធៀប​ជាមួយនឹង ផែនការ​បណ្តុះបណ្តាល​ស​រុ​ប​ចំនួន ៦.៥០០​នាក់​។​

លោកពេ​ជ សោភ័ន បាន​បន្ត​ទៀត​ថា ​ក្រសួង​បានផ្តល់​ការ​បណ្តុះបណ្តាល​ប​ច្ចេក​ទេស និង​វិជ្ជាជីវៈ ជូន​ប្រជាជន កម្ពុ​ជាជាង ៧​ម៉ឺន​នាក់ ដោយ​បាន​អនុវត្ត​តាម​គោលការណ៍​ណែនាំ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល និង​ការបណ្តុះ បណ្តាល​តាម Online ឬ​ពី​ចម្ងាយ ដើម្បី​បន្ត​និរន្តរភាព​ការបណ្តុះបណ្តាល ជំនាញ​សម្រាប់​ការងារ ឬ​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា​នេះ​ដែរ លោក​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ក្នុង​បរិការណ៍ និង​ដំណាក់កាល​នៃ​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩ ក្រសួង​ការងារ​បាន​ចូលរួម យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធានា​បាន​នូវ​ការសម្រួល ដល់​ដំណើរការ​អាជីវកម្ម ផលិតកម្ម ពាណិជ្ជកម្ម និង​វិនិយោគ និង​ធានា បាន​នូវ​ការងារ​ជូន​ដល់​កម្មករនិយោជិត ដោយ​បាន​កាត់បន្ថយ​ចំនួន​អ្នក គ្មាន​ការងារ​ធ្វើ​ក្នុង​អត្រា​ទាប​បំផុត ហើយ​អាច​រក្សាបាន​លំនឹង​ជីវភាព​រស់នៅ របស់​បងប្អូន​កម្មករ​និយោជិត​ក្នុង​នោះ ជួយ​ទំនុកបម្រុង​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​កម្មករនិយោជិត​។

ជួយ​ទំនុកបម្រុង​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ និង​ជួយ​ទ្រទ្រង់ និង​ស្ដារ​អាជីវកម្ម និង​ធុរកិច្ច ឱ្យ​ងើប​ឡើងវិញ​ដើម្បី​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅក្នុង​បរិការណ៍​ក្រោយពី​វិបត្តិ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤៦ នាទីutes មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ២ ម៉ោង មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ៣ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

Sokha Hotels

ព័ត៌មានពេញនិយម