Connect with us

ព័ត៌មានអន្ដរជាតិ

ក្រៅពីអាមេរិក តើអ៊ីស្រាអែល ទិញអាវុធពីប្រទេសណាខ្លះទៀត?

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសហើយថា លោកនឹងមិនឈប់ធ្វើសង្គ្រាមជាមួយក្រុមហាម៉ាសឡើយ លុះត្រាតែចលនាមួយនេះ រលាយបាត់ពីផែនដី។ ហើយថ្វីបើមានបទឈប់បាញ់រយៈពេលខ្លីក៏ពិតមែន ប៉ុន្តែលោកបានប្តេជ្ញា ការប្រយុទ្ធនឹងបន្តឡើងវិញ ជាមួយទ្រង់ទ្រាយដ៏ធំ បន្ទាប់ពីបទឈប់បាញ់កន្លងផុតទៅ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu (រូបថត៖ Voltairenet)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា អ៊ីស្រាអែល បានបើកការសងសឹក ដោយទម្លាក់គ្រាប់បែកមិនប្រណីដៃ លើតំបន់ហ្គាហ្សាស្រ្ទីប ដោយអះអាងថា ជាសម្បុករបស់ក្រុមហាម៉ាស។

ជាលទ្ធផល ទង្វើរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សរាប់ម៉ឺននាក់ ជាពិសេសកុមារ នៅក្នុងដែនដីប៉ាឡេស្ទីន ទោះមានការអំពាវនាវពីអន្តរជាតិ ឲ្យឈប់វាយប្រហារក៏ដោយ។

(រូបថត៖ Flash90)

ក្រៅពីការទម្លាក់គ្រាប់បែក អ៊ីស្រាអែល ក៏បានប្រើរថក្រោះ កាំភ្លើងធំ និងគ្រាប់ផ្លោងបាញ់ទៅលើក្រុមហាម៉ាសផងដែរ។ ដូចនេះ មានសំណួរថា ក្រៅពីអាវុធផលិតដោយខ្លួនឯង តើអ៊ីស្រាអែល ទិញអាវុធពីប្រទេសណាខ្លះ?

គ្មានអ្វីត្រូវភ្ញាក់ផ្អើលឡើយ សហរដ្ឋអាមេរិក គឺជាប្រទេសធំជាងគេដែលលក់អាវុធឲ្យអ៊ីស្រាអែល បើគិតពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១ គឺរួមចំណែក ៩២ ភាគរយ ។

(រូបថត៖ Flash90)

យោងតាមតួលេខដែលចងក្រងដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានបង្ហាញថា ក្រៅពីអាមេរិក អាល្លឺម៉ង់មានចំណែក ៦.៩ ភាគរយនៃការលក់សព្វាវុធឲ្យអ៊ីស្រាអែល ក្នុងរយៈពេលដូចគ្នា ខណៈអ៊ីតាលី ស្ថិតនៅលំដាប់ទីបី មាន១ ភាគរយ ។

ម្យ៉ាងវិញទៀត តាមការគណនារបស់ SIPRI, ចន្លោះឆ្នាំ២០១៧ដល់ឆ្នាំ២០២១ មានតែប្រទេសចំនួន ៣ នេះប៉ុណ្ណោះដែលរួមចំណែក ៩៩.៩ ភាគរយនៃការនាំចូលអាវុធរបស់ប្រទេសមជ្ឈិមបូព៌ា ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ អ៊ីស្រាអែល-ហាម៉ាស នឹងដោះដូរអ្នកទោស-ចំណាប់ខ្មាំង បន្ថែមទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម១០ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១១ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម