Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីអាមេរិក៖ ពូទីន នឹងមិនបង្កើតសន្តិភាពនៅអ៊ុយក្រែន មុនការបោះឆ្នោតឆ្នាំ ២០២៤ ឡើយ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនបង្កើតសន្តិភាពនៅអ៊ុយក្រែនទេ មុនពេលលោកដឹងលទ្ធផលនៃការបោះឆ្នោតអាមេរិក នាខែវិច្ឆិកា ឆ្នាំ២០២៤ នោះឡើយ។ នេះបើតាមការលើកឡើងពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកបាននិយាយ កាលពីថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ចំពេលមានការព្រួយបារម្ភថា ជ័យជម្នះអាចបានទៅលើអតីតប្រធានាធិបតី ដូណាល់ ត្រាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីជាន់ខ្ពស់មួយរូបបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសណាតូ នៅទីក្រុងប្រ៊ុចសែល ថា សម្ព័ន្ធមិត្តបានរំលឹកឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែនដោយដឹងថាកិច្ចព្រមព្រៀងសន្តិភាពនៅឆ្នាំក្រោយទំនងជាមិនអាចទៅរួចនោះទេ។ មន្ត្រីរូបនេះបាននិយាយថា “ការរំពឹងទុករបស់ខ្ញុំគឺថា ពូទីន នឹងមិនបង្កើតសន្តិភាព មុនពេលគាត់ឃើញលទ្ធផលនៃការបោះឆ្នោតរបស់យើងឡើយៗ”

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅដើមខែនេះ បានអញ្ជើញលោក ត្រាំ ទៅទស្សកិច្ចនៅក្នុងប្រទេសអ៊ុយក្រែន ខណៈពេលលោក ត្រាំ និយាយថា លោកអាចបញ្ចប់សង្គ្រាមក្នុងរយៈពេល ២៤ម៉ោង ប្រសិនបើជាប់ឆ្នោតម្ដងទៀត។ ការសន្យានេះបានធ្វើឱ្យអ៊ុយក្រែនសាទររលោក ត្រាំ យ៉ាងខ្លាំង ព្រោះអ៊ុយក្រែនជឿជាក់ថា លោក ត្រាំ អាចធ្វើឱ្យលោកខាងលិចគាំទ្រប្រទេសខ្លួន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖ អ៊ីស្រាអែល-ហាម៉ាស នឹងដោះដូរអ្នកទោស-ចំណាប់ខ្មាំង បន្ថែមទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១៣ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១៧ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម