ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនទទួលបានគ្រាប់ផ្លោង ៣សែនគ្រាប់ពីសហភាពអឺរ៉ុប
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយនៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ថា សហភាពអឺរ៉ុប (EU) បានផ្ដល់គ្រាប់ផ្លោងប្រហែល ៣០០,០០០គ្រាប់ទៅឱ្យអ៊ុយក្រែនក្នុងចំណោមគ្រាប់ផ្លោងរាប់លានគ្រាប់ដែល EU ធ្លាប់សន្យា ចាប់តាំងពីផ្ទុះជម្លោះជាមួយរុស្ស៊ីរហូតមកដល់បច្ចុប្បន្ន។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Kuleba បានអំពាវនាវឱ្យមានជំនួយកាន់តែទៅលើឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន និងអង្គការណាតូ ដើម្បីធានាឱ្យទីក្រុងកៀវ ទទួលបានការផ្គត់ផ្គង់ដែលខ្លួនត្រូវការដើម្បីទប់ទល់នឹងរុស្ស៊ី ដែលបានឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។
គួរបញ្ជាក់ថា ក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះទីក្រុង កៀវ បានចូលរួមក្នុងការជំរុញរួមគ្នាមួយដើម្បីទាក់ទាញក្រុមហ៊ុនផលិតសព្វាវុធឈានមុខគេលើពិភពលោកឱ្យបង្កើតប្រតិបត្តិការក្នុងប្រទេសអ៊ុយក្រែន។
យ៉ាងណាមិញ ប្រទេសជាច្រើនបានប្រកាសឈប់ផ្ដល់ជំនួយអាវុធប្រទេសនេះ ខណៈប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់ប្រទេសស្លូវ៉ាគី លោក Robert Fico បានសន្យាបញ្ឈប់ជំនួយយោធាដល់អ៊ុយក្រែន ប៉ុន្តែក្រោយមកលោកបានបញ្ជាក់ថាខ្លួនមិនរារាំងការទិញអាវុធពីក្រុមហ៊ុនឯកជនរបស់អ៊ុយក្រែននៅស្លូវ៉ាគីឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ មន្ត្រីអាមេរិក៖ ពូទីន នឹងមិនបង្កើតសន្តិភាពនៅអ៊ុយក្រែន មុនការបោះឆ្នោតឆ្នាំ ២០២៤ ឡើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា