ព័ត៌មានជាតិ
បីថ្ងៃនៃបុណ្យអុំទូក ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានការផ្សព្វផ្សាយពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់ពលរដ្ឋជិត៥ម៉ឺននាក់
បេឡាជាតិសន្តិសុខសង្គម ( ប.ស.ស. ) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋសរុបជិត៥ម៉ឺននាក់ស្តីពីរបបសន្តិសុខសង្គម ពិសេសគឺរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៌ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ក្នុងអំឡុងពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកពីថ្ងៃ ២៦- ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣។
លោក ហេង សុផាន់ណារិទ្ធ អ្នកនាំពាក្យ និង ជាអគ្គនាយករង ប.ស.ស. មានប្រសាសន៍ឲ្យដឹងថានៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ក្នុងយុទ្ធនាការចុះផ្សព្វផ្សាយតាមទីប្រជុំជន និងការផ្សព្វផ្សាយតាមស្តង់ពិព័រណ៍ ក្នុងអំឡុងពេលនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣ថ្ងៃកន្លងទៅនេះ នៅទូទាំង ២៥ រាជធានីខេត្ត មានប្រជាពលរដ្ឋសរុបប្រមាណជា ៤៩ ៦៦១នាក់ ក្នុងនោះស្រី ៣២ ៥១៥នាក់ បានចូលរួមឈ្វេងយល់ពីរបបសន្តិសុខសង្គម ពិសេសគឺរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត។
លោកមានប្រសាសន៍បន្តថា តាមរយៈយុទ្ធនាការផ្សព្វផ្សាយកន្លងមក ក៏ដូចជាយុទ្ធការក្នុងអំឡុងពេលនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣ថ្ងៃនេះ លោកសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋហាក់មានការយល់ដឹងច្រើនស្តីពីរបបសន្តិសុខសង្គម ហើយពួកគាត់ភាគច្រើន គឺស្គាល់បណ្ណ ប.ស.ស. និងបានដឹងពីអត្ថប្រយោជន៍បណ្ណ ប.ស.ស. ដែលនៅពេលឈឺ ឬគ្រោះថ្នាក់ផ្សេងៗទៅពេទ្យមិនអស់ប្រាក់ និងទទួលបានប្រាក់ឧបត្ថម្ភទៀតផង។
កាលពីពេលថ្មីៗនេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានពន្យល់ពីផលចំណេញរបស់សមាជិក ប.ស.ស. និងអ្នកនៅក្នុងបន្ទុកគ្រួសារចំពោះការព្យាបាលជំងឺនិងការថែទាំសុខភាពថាពេលដែលមានគ្រួសារ បងប្អូនមួយចំនួនធ្វើការទាំងពីរនាក់ ក៏ប៉ុន្តែមានបងប្អូនមួយចំនួន ពេលមានកូនអាចមានម្នាក់ផ្អាកពីការងារ ឬឈប់ធ្វើការដើម្បីមើលថែទាំកូន ចឹងសល់តែមនុស្សម្នាក់គត់ធ្វើការនិងមានចំណូល ហើយចំណូលនោះក៏ត្រូវជួយដល់អ្នកនៅផ្ទះ និងចំណាយផ្សេងៗទៀតផង។
លោកបានលើកឡើងថា បើសិនជាបងប្អូនបង់ភាគទានផ្នែកថែទាំសុខភាពបីនាក់ ដោយក្នុងមួយនាក់ត្រូវបង់ ១ ៥៦០០រៀល នៅពេលមានកូន៣ក្នុងបន្ទុក គឺត្រូវចំណាយប្រហែលអស់១២ដុល្លារ ហើយបើមានកូនឈឺ នោះ ក្នុងមួយខែៗអាចនឹងត្រូវចំណាយច្រើនលើសពីនេះទៀត។ ដូច្នេះបើបងប្អូនបង់ភាគទាន ប.ស.ស. នោះបងប្អូនច្បាស់ក្នុងខ្លួនថា ប្រាក់ខែដែលនៅសល់ បន្ទាប់ពីផាត់ចំណាយលើ សោហ៊ុយធ្វើដំណើរ បន្ទប់ជួល បងប្អូនអាចចំណាយលើការចំណាយផ្សេងៗបានទៀត។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការអនុវត្តកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តនេះ ជាសមិទ្ធផលមួយ ដែលបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជាចម្បងបំផុត ទៅដល់សុខុមាលភាពរបស់កម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់មិនទទួលបានការព្យាបាលជំងឺ នៅពេលដែលមានជំងឺនោះឡើយ ដែលនេះជាការគ្របដណ្ដប់ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ពោលគឺគិតចាប់ពីថ្ងៃបើកយុទ្ធនាការផ្សព្វផ្សាយដំបូង រហូតមកដល់ត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គឺមានបងប្អូនប្រជាពលរដ្ឋ បងប្អូនអាជីវករ និងបងប្អូនកម្មករនិយោជិតសរុបប្រមាណជា៥៧៧ ៩៤២នាក់ ស្មើនឹង ១ ៦៩៤លើក ទទួលបានការផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត៕
-
ចរាចរណ៍២ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ៦ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)